ពេជ្រ សោភា ៖ក្លាយទៅជាតារាម៉ូឌែលពាក់ពេជ្រ ជ្រែកខ្លួន

0
84

ភ្នំពេញ៖ពេជ្រ សោភា ដែលធ្លាប់តែកាន់ក្បាលមីក្រូឡើងឆាកនោះស្រាប់តែពេលនេះតារាចម្រៀងហង្សមាសរូបនេះត្រូវ បានលោកស្រីទ្រី ដាណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានផ្ដល់រហ័សនាមថ្មីឲ្យនាងថាជាតារា”ម៉ូឌែល”របស់ហាងពេជ្រ លោកស្រីប្រចាំឆ្នាំ២០២២។ការលើកឡើងរបស់អ្នកជំនួញល្បីឈ្មោះរូបនេះក្រោយលោកស្រីដាណា បានបញ្ចេញរូបភាពសោភា  គ្រងឈុតក្រហម ស្ដើងព័ណកក្រហមនិងពាក់ខ្សែដៃ,ជញ្ជៀន,នាឡិការ,ខ្សែក និងក្រវិល ជាដើមគឺសុទ្ធតែច្នៃពីគ្រឿងពេជ្រ យ៉ាងស្រស់ស្អាត ពីហាងលោកស្រីតែម្ដង។Fan របស់តារាចម្រៀងពេជ្រ សោភា បានចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលឃើញសោភា លេងគ្រឿងពេជ្រស្រោចខ្លួននេះហើយពួកគេបានសរសើរIdol ថាកាន់តែស្រស់ស្អាតទៀតផង។

  លោកជំទាវទ្រី ដាណា បានថ្លែងសារថា”Wow អស់ស្ទះជាមួយនិងឈុតដាំពេជ្រសុទ្ធតារាម៉ូឌែលរបស់ហាងពេជ្រយើង ខ្ញុំសម្រាប់ឆ្នាំ២០២២នេះ ចង់ដឹងតម្លៃទេណប់ៗ?”។លោកស្រីទ្រី ដាណា បានឲ្យFan ទាំងអស់ទាយតម្លៃគ្រឿង ពេជ្រនៅ លើខ្លួនរបស់ម៉ូឌែលពេជ្រ សោភា ថាតើប៉ុន្មានសែនដុល្លារ?ជាពិសេសនាឡិការម៉ូដថ្មីសម្រាប់ឆ្នាំ២០២២នេះ ដោយអ្នក ជំនួញចិត្តធ័មរូបនេះថាបើមានអ្នកទាយត្រូវលោកស្រីនិងមានរង្វាន់ជូនហ្វេនៗផងដែរ។

ដោយឡែកពេជ្រ សោភា វិញបានបញ្ចេញសារនៅខមិនតបទៅលោកស្រីទ្រី ដាណា ថាសំខាន់ឈុតហ្នឹងស្អាតណសស់។យ៉ាងណានៅពេលអ្នកយកព័តមានយើងឆាតតាមហ្វេសបុកសួររឿងតម្លៃគ្រឿងអង្ការនៅលើដងខ្លួននាងថាមានតម្លៃសរុបប៉ុន្មាននោះកាលពីល្ងាចថ្ងៃទី១៣ខែមករា នោះសោភា មិន​​ទាន់ឆ្លើយតបឡើយ។

គេឃើញនៅប្រអប់ខមិនមានអ្នកគាំទ្រពេជ្រ សោភា និងលោកស្រីទ្រី ដាណា ជាច្រើនបានចូលទៅទាយតម្លៃគ្រឿងពេជ្រ ដែល សោភា  ពាក់នោះដូចជាហ្វេសបុកឈ្មោះនាថ ទេពី ទាយថានាឡិការតម្លៃ៣០ម៉ឺន,អេង នីតូ ទាយថាតម្លៃ១៦ម៉ឺន៨៨៨៨ដុល្លារ និងហ្វេសបុកឈ្មោះOun Mom ទាយថាតម្លៃជាង២០លានជាដើម។យ៉ាងណាទាំងលោកជំទាវទ្រី ដាណា និងតារាចម្រៀង ពេជ្រ សោភា នៅមិនទាន់ប្រកាសពីតម្លៃពិតនៃគ្រឿងពេជ្រ ទាំងនោះនៅឡើយទេ។

គូរបញ្ជាក់ថាពេជ្រ សោភា បានចុះកុងត្រាធ្វើជាទូតសុឆន្ទៈ(BA)របស់ផលិត​ផលលោកស្រីទី្រ ណាដា នៅឆ្នាំ២០២២ ដែលកិច្ច សន្យាត្រឹមតែ១ឆ្នាំនេះនាងទទួលបានតម្លៃខ្លួនដល់ទៅ៣០ម៉ឺនដុល្លារឯណ្ណោះ គឺអាចនិយាយបានថាជាថ្លៃខ្លួនខ្ពស់បំផុតមួយ សម្រាប់តារានៅខ្មែរ៕