Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអង់គ្លេសព្រមានមេដឹកនាំចិន-រុស្ស៊ី ៖ លោកខាង លិចនឹងក្រោកឈរប្រឆាំងរបបផ្តាច់ការ

អង់គ្លេសព្រមានមេដឹកនាំចិន-រុស្ស៊ី ៖ លោកខាង លិចនឹងក្រោកឈរប្រឆាំងរបបផ្តាច់ការ

ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្របានព្រមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីងថា លោកខាងលិចនឹងក្រោកឈររួមគ្នាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការដែលពួកគេនិយាយថាកំពុងមានភាពលេចធ្លោជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់មក។មេដឹកនាំលោកខាងលិចនិយាយថា សតវត្សទី 21 នឹងត្រូវ បានកំណត់ដោយការតស៊ូរវាងលទ្ធិប្រជាធិបតេយ្យ និងគូប្រជែងដូចជាចិននិងរុស្ស៊ីដែលពួកគេឯកភាពគាំទ្រគ្នាក្រោយសង្គ្រា មត្រជាក់ ខាងយោធា បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ថ្លែងនៅប្រទេសអូស្ត្រាលីរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Trussបាននិយាយថាលោកខាងលិចត្រូវតែ ឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងជាសកល ធ្វើ ទំនាក់ទំនងកាន់តែស៊ីជម្រៅជា មួយលទ្ធិប្រជាធិប តេយ្យនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងប្រ ឈមមុខជាមួយអ្នកឈ្លានពានជាសកល។លោកស្រីបានបន្តថា ពួកគេស្វែងរកការនាំ ចេញរបបផ្តាច់ ការជាសេវាកម្មនៅជុំវិញ ពិភពលោក។ នោះហើយជាមូលហេតុ ដែលរបបដូចជាប្រ ទេសបេឡារុស្ស កូរ៉េខាងជើងនិងមីយ៉ាន់ម៉ា ស្វែងរកសម្ព័ន្ធមិត្តជិត ស្និទ្ធបំផុតរបស់ពួកគេនៅទីក្រុងមូស្គូ និងប៉េកាំង។

លោកស្រីTruss បានសង្កត់ធ្ងន់ថា លោកខាងលិចគួរតែធ្វើការជាមួយសម្ព័ន្ធមិត្តដូចជា អូស្ត្រាលី អ៊ីស្រាអែល ឥណ្ឌា ជប៉ុន និងឥណ្ឌូណេស៊ី ដើម្បី ប្រឈមមុខនឹងអ្នកឈ្លានពានពិភពលោកជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក។វាជាពេលវេលាសម្រាប់ ពិភពលោកសេរីដើម្បីឈរជើងរបស់ខ្លួន។ជាមួយគ្នានេះដែរលោកស្រី Truss បានព្រមានលោកពូទីនឱ្យ បោះបង់ចោលនិង ដើរថយក្រោយពីអ៊ុយក្រែន មុនពេលគាត់ធ្វើកំហុសជាយុទ្ធសាស្ត្រដ៏ធំមួយ។

ឆ្លើយតមទៅរដ្ឋមន្ត្រីការបរទេសអង់គ្លេស មន្ត្រីរុស្ស៊ីនិយាយថា លោកខាងលិចកំពុងប្រេះឆា ហើយគ្មាន សិទ្ធិបង្រៀនទីក្រុង ម៉ូស្គូអំពីរបៀបធ្វើសកម្មភាពនោះទេ។ប្រទេសចិនក៏បានប្រតិកម្មតបដែរថាលោក ខាងលិចនៅតែគិតថាខ្លួន អាចគ្រប់គ្រង ពិភពលោកក្នុងរបៀបអាណានិគម ហើយបាននិយាយថាទីក្រុងប៉េកាំងនឹងកំណត់ផ្លូវដើររ បស់ខ្លួនដោយ មិនជ្រៀតជ្រែក ពីមហាអំណាចបរទេស៕

RELATED ARTICLES