Bayern អាចនឹងបាត់បងកីឡាករ Niklas Sule

ក្លឹបកំពូលតារាង ប៊ុនដេស្លីហ្គាក្លឹប Bayern អាចនឹងបាត់បង់កីឡាករ Niklas Sule នៅចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់​ពី​ខ្សែការពាររូបនេះត្រូវបានគេរាយការណ៍ថាបានបដិសេធបន្តកុងត្រាថ្មី។កិច្ចព្រមព្រៀងរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះ​នឹងបញ្ចប់នៅក្នុងខែមិថុនាហើយប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ជាច្រើនបានអះអាងថាគាត់បានប្រាប់ Bayern រួច​ហើយ​ថាគាត់មិនចង់បន្តថ្មីទេ។

Suele ត្រូវបានគេនិយាយថាកំពុងសម្លឹងមើលការផ្លាស់ប្តូរទ្រនំថ្មីអាចទៅក្លឹប Chelsea, Newcastle ឬ Barcelona។Sule នឹង​ក្លាយជាខ្សែការពារទីបីដែលចាកចេញពី Bayern ក្នុងរយៈពេល 12 ខែចុងក្រោយនេះ បន្ទាប់ពីការផ្ទេររបស់ David Alaba ទៅ Real Madrid និង Jerome Boateng ប្តូរទៅ Lyon ។

ប្រធានក្លឹបលោក Herbert Hainer កាលពីចុងសប្តាហ៍មុនបាននិយាយថាក្លឹបបាន ផ្តល់សំណើទៅ Niklas”ដើម្បីបន្តកិច្ចសន្យា​របស់គាត់។ លោកបានថ្លែងថា៖ «ឥឡូវវាអាស្រ័យលើគាត់ថាទទួលឬមិនទទួលនោះ»។

Sule បានបង្ហាញខ្លួន 158 ដងសម្រាប់ Bayern ចាប់តាំងពីពួកគេបានចុះហត្ថលេខាផ្ទេរពី Hoffenheim ក្នុងឆ្នាំ 2017 ក្នុងតម្លៃ​ជាង២៥លានដុល្លារ ហើយគាត់នឹងក្លាយជាកីឡាករសំខាន់សម្រាប់អាល្លឺម៉ង់នៅ World Cup នៅប្រទេសកាតា​ដែលនឹងចាប់​ផ្តើមនៅខែវិច្ឆិកា៕