Kawasaki ទិញខ្សែបម្រើប្រយុទ្ធថៃ តម្លៃជាង ៣លានដុល្លារ

0
64

កីឡាករជម្រើសជាតិថៃ Chanathip Songkrasin បានចូលរួមជាមួយក្លឹបជើងឯកជប៉ុន Kawasaki។នេះបើយោងតាមការចេញ ផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារទី ១១ មករា ២០២២។កីឡាករខ្សែបម្រើChanathipដែលបានជួយក្រុម ជម្រើសជាតិជប៉ុនឈ្នះពានរង្វាន់ជើងឯកAFF Suzuki Cup  លើកទី៦ កាលពីដើមខែនេះបានចុះ ហត្ថលេខាជាមួយម្ចាស់ ជើងឯកជប៉ុន J1 League ៦សម័យកាល បន្ទាប់ពីចំណាយពេល 4 រដូវកន្លះជាមួយក្លឹបបាល់ទាត់ជប៉ុន Consadole ។

Chanathip បានផ្ទេរពីក្លឹប Muang Thong Unitedលីកកំពូលរបស់ Thai League 1 ទៅក្លឹប Consadole  កាលពីឆ្នាំ 2017។គាត់ត្រូវបានគេបោះឆ្នោតជាសមាជិកនៃក្រុមល្អបំផុតរបស់ J-Leagueនៃរដូវកាល2018ដោយក្លាយជាកីឡាករ អាស៊ីអាគ្នេយ៍ ដំបូងគេដែលទទួលបានកិត្តិយស។Chanathip Songkrasin ដែលជាកីឡាករឆ្នើមរបស់ថៃគ្រប់ពេល បានចុះកុងត្រាជាមួយក្លឹប Kawasaki  រយៈពេល៤ឆ្នាំ ប៉ុន្តែគេមិនបានបង្ហើបអោយដឹងជាផ្លូវការពីតម្លៃខ្លួនកីឡាកររូបនេះទេ។ ទោះជាយ៉ាងណាក្តី ប្រភព ព័ត៌មានក្រៅផ្លូវការបានអោយដឹងថាខ្សែបម្រើរូបនេះមានតម្លៃខ្លួនប្រហែលជាង១៣០លានបាតស្មើនឹងជាង ៣លានដុល្លារ ។  Chanathip Songkrasin ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការប្រកួតពានរង្វាន់AFF  Suzuki Cupនៅប្រទេស សិង្ហបុរី ហើយត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដែលមានតម្លៃបំផុតក្នុងការប្រកួត ខណៈដែលថៃបានយកឈ្នះឥណ្ឌូណេ ស៊ីក្នុងវគ្គ ផ្តាច់ព្រ័ត្រ ឈ្នះជើងឯកលើកទីប្រាំមួយ។

ក្លឹបKawasaki បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា សូមស្វាគមន៍ កីឡាករ Chanathip Songkrasin។ យើងពិតជារំភើបចិត្ត ចំពោះការមកដល់នៃកីឡាករដ៏សំខាន់នេះ។ក្លឹបបានបន្តទៀតថា ទោះបីក្លឹបជាច្រើនចង់ចុះហត្ថលេខាលើកីឡាករ Chanathip ប៉ុន្តែគាត់បានជ្រើសរើស Kawasaki ។យើងពិតជាមានមោទនភាពខ្លាំងណាស់ ហើយមានអារម្មណ៍អស្ចារ្យ។ក្រោយចុះហត្ថលេខាChanathipបាននិយាយថាខ្ញុំចង់ជួយក្រុមថ្មីរបស់ខ្ញុំដើម្បីរក្សាតំណែងនៅក្នុងក្របខណ្ឌ  J-Leagueដោយសារភាពថានឹងតស៊ូដើម្បីជាប់ជម្រើស១១នាក់ដំបូង។

Chanathip ដែលត្រូវបានគេដាក់ឈ្មោះថា Messi Jay បាននិយាយថាខ្ញុំចង់ប្រើបទពិសោធន៍របស់ខ្ញុំទាំងអស់ដើម្បីជួយក្រុម។ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យក្រុមទទួលបានជោគជ័យម្តងទៀត។ជាមួយគ្នានេះដែរChanathipបានច្រាន ចោលរបាយការណ៍ដែលថាគាត់ចង់ផ្លាស់ទៅទៅលេងនៅក្លឹបបាល់ទាត់នៅអឺរ៉ុប។

Chanathipបាននិយាយថាខ្ញុំមិនដែលចង់ទៅលេងនៅអឺរ៉ុបទេ។ ខ្ញុំដឹងថាវាពិបាកក្នុងការទទួលបានឱកាសទៅលេងនៅទីនោះ” ។ជាការពិត ក្តីសុបិន្តរបស់ខ្ញុំគឺលេងនៅ J-League ឬ K-League នៅប្រទេសកូរ៉េខាងត្បូង។ខ្ញុំគិតថាការលេងនៅលីគទាំងពីរ នេះគឺអស្ចារ្យសម្រាប់កីឡាករថៃ។លោកថា កីឡាករថៃមួយចំនួនមានសមត្ថភាពគ្រប់គ្រាន់ទៅលេងនៅជប៉ុន ជាពិសេសខ្សែ ប្រយុទ្ធថៃ Supachok Sarachat ៕