WHO៖ ប្រជាជនអឺរ៉ុបពាក់កណ្តាលនឹង​ឆ្លង​អូមី​ក្រុន​ក្នុងរយៈពេល៨សប្តាហ៍ខាងមុខ

0
57

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាប្រជាជនទ្វីបអឺរ៉ុបពាក់កណ្តាលអាចឆ្លងមេរោគបំប្លែងថ្មី​អូមីក្រុនក្នុងរយៈ​ពេលពីរខែខាងមុខ។នេះបើយោងតាម ការព្យាករណ៍ចេញផ្សាយកាលពីថ្ងៃអង្គារទី១១មករាឆ្នាំ២០២២ ។នាយកប្រចាំតំបន់របស់ WHO លោក Hans Kluge បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា អូមីក្រុនតំណាង​ឱ្យ​រលក​ជំនោរបោកបក់ពាស​ពេញតំបន់អ៊ឺរ៉ុបពីលិចទៅកើតដោយបន្ថែមលើការកើនឡើងនៃករណីមេរោគបំប្លែងថ្មីដែលតាបានរកឃើញដោយប្រទេសនានាកាលពីចុងឆ្នាំ 2021 ។

លោកKluge បាននិយាយថា អូមីក្រុនកំពុងបង្ហាញភាពលេចធ្លោនៅអឺរ៉ុបខាងលិច ហើយឥឡូវនេះកំពុងរីករាល​ដាលដល់​តំ​បន់បាល់កង់ហើយច្រើនជាង50ភាគរយនៃចំនួនប្រជាជនក្នុងតំបន់អាចឆ្លងមេរោគក្នុងរយៈពេលពី 6 ទៅ 8 សប្តាហ៍ខាងមុខ ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ IHME ដោយផ្អែកលើការគណនាគំរូ។របាយការណ៍នោះបានអះអាងថាកម្រិតឆ្លង​ខ្ពស់​បំផុតជាង 12 លាននាក់ក្នុងមួយថ្ងៃនឹងកើតឡើងនៅពាក់កណ្តាលខែមករា។Kluge បាននិយាយថាមានករណីថ្មីជាង7លាន​ករណីនៃមេរោគអូមីក្រុនក្នុងសប្តាហ៍ដំបូងនៃឆ្នាំ 2022 គិតតែនៅក្នុងតំបន់អ៊ឺរ៉ុបមួយនិង​កើនឡើងទ្វេដងក្នុង​រយៈពេល​ពីរ​សប្តាហ៍។

ទោះជាយ៉ាងណាក្តិលោកបាននិយាយថា អត្រាមរណៈនៅតែមានស្ថិរភាពតែវាអាចកើនឡើងខ្ពស់បំផុតនៅក្នុងប្រទេសដែល​មានអត្រាទទួលថ្នាំបង្ការទាប។អូមីក្រុនត្រូវបានគេរាយការណ៍ថាមាននៅក្នុងប្រទេសចំនួន 50 ក្នុងចំណោមប្រទេសចំនួន53 នៅអឺរ៉ុប និងអាស៊ីកណ្តាល នៅក្នុងតំបន់ដែលកំណត់ថាជាអឺរ៉ុបដោយ WHO និងឈានដល់ពីព័រទុយហ្គាល់ទៅតាជីគីស្ថាន។ប្រជាជនអឺរុបសរុបមានជាង ៧៤៦លាននាក់។

ជាមួយគ្នានេះដែរលោកKluge ផ្ញើសារចំនួនបីដើម្បីទប់ស្កាត់៖ ១- អំពាវនាវអោយប្រទេសដែលមិនទាន់មានការកើនឡើង ប្រើប្រាស់ពេលវេលាដើម្បីណែនាំវិធានការប្រុងប្រយ័ត្ន។២-ប្រទេសដែលអូមីក្រុនកំពុងរីករាលដាលអាទិភាព​ត្រូវតែការ​ពារអ្នកដែលងាយរងគ្រោះ និងការពារប្រព័ន្ធថែទាំសុខភាព។៣-បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអោយមានការបើកសាលារៀនឡើងវិញ។ នេះគួរតែជាកន្លែងចុងក្រោយដើម្បីបិទ និងបើកឡើងវិញមុនគេ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កុមារ៕