លោក Pep Guardiola ជឿជាក់ថាក្លឹប Man City អាចឈ្នះពានរង្វាន់បី

លោក Pep Guardiola ជឿជាក់ថាក្លឹប Man City មានសមត្ថភាពឈ្នះពានរង្វាន់បីនៅក្នុងរដូវកាលនេះ។

ក្រុមរបស់លោកGuardiolaកក់បានកៅអីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អង់គ្លេស FA Cup បន្ទាប់ពីយកឈ្នះក្លឹប Southampton ដោយលទ្ធផល កាលពីថ្ងៃអាទិត្យសម្រាប់ការប្រកួតចំនួនប្រាំបីចុងក្រោយរបស់ពួកគេ។

ពានរង្វាន់FA Cup ស្ថិតក្នុងចំណោមពានរង្វាន់ចំនួន 3 នៅក្នុងកែវភ្នែករបស់លោក Guardiola ខណៈក្លឹប Man City កំពុងឈរនៅលើកំពូលតារាងប្រឺមីញេលីកនិងពានយូហ្វាឆេមពានលីកដែលក្លឹបMan City ត្រូវជួបជាមួយ At Madrid ក្នុងការប្រកួតពានរង្វាន់យូហ្វាឆេមពានលីកនៅក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ។

ការឈ្នះពានរង្វាន់ទាំងបីនេះគឺជាស្នាដៃដែលសម្រេចបានដោយក្រុមអង់គ្លេសតែមួយគត់គឺ Man Utd ក្នុងឆ្នាំ 1999

លោក Guardiola បានសារភាពថា វានឹងពិបាកក្នុងការឈ្នះពានរង្វាន់ទាំងបី ជាពិសេសនៅពេលដែលLiverpoolគឺជាគូប្រជែងដ៏ធំនៅក្នុងប្រឺមីញេលីកប៉ុន្តែលោកមិនបានបដិសេធវាទេ។

លោក Guardiolaបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រសិនបើ United ធ្វើវាម្តងអ្នកផ្សេងទៀតក៏អាចធ្វើវាបានដែរ