Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី ណែនាំពលរដ្ឋខ្លួន កុំធ្វើដំណើរ ទៅប្រទេស​ឆ្លងហ្ស៊ីកា

ឥណ្ឌូណេស៊ី ណែនាំពលរដ្ឋខ្លួន កុំធ្វើដំណើរ ទៅប្រទេស​ឆ្លងហ្ស៊ីកា

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌូណេស៊ី៖ សេចក្តីថ្លែង ការណ៍មួយ ពីការិយាល័យ ប្រធានាធិបតីឲ្យ ដឹងនៅថ្ងៃសៅរ៍ នេះថា រដ្ឋាភិបាល ឥណ្ឌូណេស៊ី បានណែនាំដល់ស្រ្តីមានផ្ទៃ ពោះចៀសវាង ការធ្វើដំណើរទៅ កាន់បណ្តាប្រទេស ដែលបាននិង កំពុងឆ្លងវីរុស កំណាចហ្ស៊ីកា។

ប្រសិនជាការ ធ្វើដំណើរ កម្សាន្តមិនអាចចៀស វាងបាន ពួកគេគួរតែព្យា យាមបង្ការឬការពារ កុំឲ្យសត្វមូស ខាំឲ្យសោះ។

ក្រសួងសុខាភិបាល បានពង្រឹង ការត្រៀមខ្លួនទុក ជាមុនក្នុងការបង្ការ ការឆ្លងរាលដាល វីរុសហ្ស៊ីកាបន្ថែម ទៀតក្នុងប្រទេស។

រដ្ឋាភិបាលបានចេញ សារាចរណែនាំមួយ ដល់ប្រជាជន ដែលមានបំណង ចង់ធ្វើដំណើរទៅ កាន់បណ្តាប្រជា ជាតិទាំងឡាយ ដែលបានរងផលប៉ះ ពាល់ដោយ វីរុសហ្ស៊ីកា កាលពីខែកុម្ភះដើម ឆ្នាំនេះម្តងរួចមកហើយ។

រដ្ឋមន្ត្រីក្រសួង សុខាភិបាល ឥណ្ឌូណេស៊ី លោកស្រី Nila Moeloek បានថ្លែងថាជ នជាតិឥណ្ឌូណេ ស៊ីម្នាក់ក្នុង ខេត្ត Jambi បានឆ្លងវីរុសកំណាច នេះហើយជន បរទេសដែល ជាអ្នកទេសចរក្នុង វិស្សមកាល មួយចំនួនក៏ត្រូវ បានគេអះអាង ថាមានឆ្លងវីរុសនេះដែរ ក្រោយពីពួកគេ បានធ្វើដំណើរមកកម្សាន្ត នៅឥណ្ឌូណេស៊ី។

ដោយឡែកក្រសួង បរិស្ថានជាតិ និងសុខាភិបាល សិង្ហបុរីបាន លើកនៅក្នុងសេ ចក្តីថ្លែងការណ៍ រួមមួយថា កាលពីថ្ងៃ សុក្រសិង្ហបុរីបានអះអាងពីករណីឆ្លង វីរុសហ្ស៊ីកា ក្នុងស្រុកចំនួន ៣៨នាក់សរុបទូទាំងប្រទេស មានអ្នកឆ្លងចំនួន១៨៩នាក់។

 

 

RELATED ARTICLES