Huawei P9 គឺជាគំរូស្មាតហ្វូនលំដាប់ខ្ពស់ របស់ Huawei (ចិន) ជាមួយចំណុចលេចត្រដែតគឺ កាមេរ៉ាភ្លោះនៅផ្ទៃខាងក្រោយ មានម៉ាករបស់ក្រុមហ៊ុនម៉ាស៊ីនថតល្បីឈ្មោះ Leica ។
នេះជាស្មាតហ្វូនបានវាយតម្លៃខ្ពស់គួរសមមកពីក្រុមហ៊ុនផលិតចិន ជាមួយការរចនាអាលុយមីញ៉ូមដ៏រឹងមាំ ចង្កោមកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ។ ទន្ទឹមនឹងការកំណត់រចនាសម្ព័ន្ធ និងការរចនាលំដាប់ខ្ពស់ Huawei នៅនាំមកឲ្យ P9 នូវកំណែថ្មីពណ៌សម្បុរម៉ូត ដូចជាពណ៌មាសស្រអាប់ (Haze Gold) សសេរ៉ាមិច (Ceramic White) មាសផ្កាកុលាប (Rose Gold) មាសភ្លឺ (Prestige Gold) និងប្រាក់ (Mystic Sliver) ។
តាមគេហទំព័របច្ចេកវិទ្យា Android Authority នៅពិព័រណ៍ IFA 2016 កាលពីថ្ងៃទី២កញ្ញា Huawei បានឧទ្ទេសនាមបន្ថែម២ពណ៌ថ្មីកំពូលលេចត្រដែតសម្រាប់ម៉ូដែលស្មាតហ្វូនជំនាញ ថតរូបនេះ: ក្រហម (Red) និង ខៀវ (Blue) ។ កំណែថ្មីពណ៌ថ្មីទាំងពីរ នៅរក្សាការកំណត់រចនាសម្ព័ន្ធមូលដ្ឋានរបស់ P9 ជាមួយរ៉េម 3GB និងអង្គចងចាំខាងក្នុង 32GB ។ តម្លៃលក់សម្រាប់កំណែថ្មីទាំងពីរនៅទ្វីបអឺរ៉ុបគឺ ៥៤៩ អឺរ៉ូ ។
សព្វថ្ងៃនេះ Huawei កំពុងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំទី៣នៅលើពិភពលោក បន្ទាប់ពី Apple និង Samsung ជាមួយ ៨,៩នៃចំណែកទីផ្សារក្នុងត្រីមាសទី២ឆ្នាំនេះ ។ ទោះបីដូច្នេះ ក្រុមហ៊ុនផលិតប្រទេសចិននៅមិនទាន់សប្បាយចិត្តជាមួយតួលេខនោះឡើយ ។ ភ័ស្តុតាង គឺស្របពេលជាមួយការប្រកាសពណ៌ថ្មីទាំងពីររបស់ Huawei P9 នាយកប្រតិបត្តិ លោក Richard Yu សន្យានៅក្នុងកិច្ចសម្ភាសន៍មួយនៅព្រឹត្តិការណ៍ IFA ថា Huawei «នឹងវ៉ាដាច់ Apple និង Samsung ក្នុងពេលវេលាខាងមុខ» ។
លោកនៅកំណត់ថា Huawei នឹងក្លាយជាក្រុមហ៊ុនផលិតលំដាប់ទី១នៅលើពិភពលោក ក្នុង៤-៥ឆ្នាំខាងមុខ ។ «យើងខ្ញុំកំពុងធ្វើការយ៉ាងលំបាក ហើយ២ឆ្នាំខាងមុខនឹងជាពេលវេលាកំណត់សម្រាប់ជោគជ័យរបស់យើងខ្ញុំ» ។
យុទ្ធសាស្ត្ររបស់ Huawei ឥឡូវ បានច្បាស់លាស់ដោយការវាយលុកទីផ្សារអាមេរិក ជាមួយបណ្តាម៉ូដែលស្មាតហ្វូនខ្នាតមធ្យម ដូចជា Honor 5X និងថ្មីៗបំផុតនេះគឺ Honor 8 ។ ក៏ប៉ុន្តែនៅមានកំណាត់ផ្លូវវែងឆ្ងាយ ដើម្បីជនជាតិអាមេរិកស្គាល់កាន់តែខ្លាំងអំពី Huawei ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុថ្មីបំផុត Huawei មានមោទនភាពប្រកាសកម្រិតប្រាក់ចំណូលពីស្មាតហ្វូនរបស់ក្រុមហ៊ុនកើនឡើងដល់ ៤ភាគរយ ក្នុងពាក់កណ្តាលដើមឆ្នាំ២០១៦ ។
នៅ IFA ឆ្នាំនេះ Huawei ក៏បានបញ្ចេញឧបករណ៍ថ្មីមួយចំនួនរបស់ខ្លួន ដូចជាគូស្មាតហ្វូនខ្នាតមធ្យម/លំដាប់ខ្ពស់ Nova និង Nova Pus ៕
ដោយ: តូច រំលឹក
Huawei P9 ចេញបន្ថែម២ពណ៌ថ្មី: ក្រហម និងខៀវដិត
RELATED ARTICLES