ប្រវត្តិសង្គ្រាមគ្រីមៀ(តពីថ្ងៃ៣កញ្ញា)
សហភាពសូវៀត ត្រូវបានបំបែក ជា១៦ចំណែក (សាធារណរដ្ឋសង្គមនិយមសូវៀត) ក៏ដូចជា សាធារណ រដ្ឋសូវៀត រុស្ស៊ី សាធារណរដ្ឋសូវៀតអ៊ុយក្រែន និងមួយចំនួន ទៀតរហូតមក ដល់ ពេលបច្ចុប្បន្ន។
ខណៈផ្នែកខាង ក្រៅដែលបានចាត់ ចូលជាបណ្តា ប្រជាជាតិបំបែក ខ្លួនគឺមានការជ្រើស រើសជាផ្នែក មួយរបស់ សហភាព សូវៀត(ឈ្មោះពេញ របស់សហភា ពសូវៀតគឺសា ធារណរដ្ឋសង្គមនិយម សហភាពសូវៀត) ដែលជា ការពិតគ្រប់ផ្នែក ទាំងអស់របស់ សហភាពសូវៀតគឺ ស្ថិតក្រោមការ ត្រួតត្រាទាំងស្រុង របស់គណបក្ស កុម្មុយនិស្តដែលមានទីស្នាក់ការ ក្នុងទីក្រុងមូស្គូ។
ហេតុដូច្នេះនៅ ពេលគ្រីមៀត្រូវបាន ផ្ទេរឬប្រគល់ ដោយស្របច្បាប់ពី ផ្នែកមួយរបស់ សាធារណ រដ្ឋសូវៀតរុស្ស៊ីឲ្យស្ថិតក្រោមការគ្រប់គ្រង របស់សាធារណ រដ្ឋសូវៀតអ៊ុយក្រែន មិនត្រូវបាន គេចាត់ទុកជា រឿងសំខាន់អ្វីនោះ ឡើយចាប់ តាំងពីប្រទេស ទាំងមូលត្រូវបានត្រួតត្រា ដោយរដ្ឋាភិបាល ក្រុងមូស្គូ។
ប៉ុន្តែជាមួយនិងអត្រា ប្រជាជនគ្រីមៀដែល មានជនជាតិ រុស្ស៊ីច្រើនជាងគេ ជាពិសេស ក្រោយជនជាតិ តាកាតា ត្រូវបាន បណ្តាញចេញឬនិរទេសខ្លួន វាបានបង្កើត ឲ្យមានបញ្ហាដ៏ មានសក្តានុពល ជាច្រើន ប្រសិនជា សហភាពសូវៀត ធ្លាប់បែកបាក់ (ស្របពេលដែលខ្លួនធ្លាប់ ជួបប្រទះក្នុងឆ្នាំ១៩៩១)។
តាមរយៈការបែក បាក់របស់សហ ភាពសូវៀត ក្នុងឆ្នាំ១៩៩១ ឯករាជ្យថ្មីរបស់ អ៊ុយក្រែនបាន ធ្វើឲ្យកើត មានភាពចម្រុង ចម្រាសលើកិច្ចព្រមព្រៀងមួយជា មួយនិងរុស្ស៊ី ដែលបានអនុញ្ញាតឲ្យ រដ្ឋាភិបាលក្រុងមូស្គូរក្សាការគ្រប់គ្រងមូល ដ្ឋានទ័ពជើង ទឹកដ៏ធំដែលស្ថិតនៅ ទីក្រុង Sevastopol ។
កត្តានេះបណ្តាល ឲ្យកើតមាន បញ្ហាក្នុងឆ្នាំ២០០៨ នៅពេលដែល អ៊ុយក្រែនបាន តវ៉ាជំទាស់និង រុស្ស៊ីដែលប្រើប្រាស់ មូលដ្ឋានទ័ពដ៏ធំមហិមានេះក្នុងការវាយ ប្រហារ ប្រទេស ក្បែរខាងដូចជា ហ្សកហ្ស៊ី ជាដើមក្នុង សម័យសង្គ្រាម រុស្ស៊ីនិងហ្សកហ្ស៊ី កាលពីឆ្នាំ២០០៨។
ក្នុងឆ្នាំ២០១៤ ការតាំងទីលំ នៅក្នុង មូលដ្ឋានយោធា នេះនិងវត្តមាន នៃបរិមាណជនជាតិ ភាគតិចរុស្ស៊ី យ៉ាងច្រើន លើសលុបក្នុងតំបន់គ្រីមៀទទួល បានការផ្គត់ផ្គង់ ពីសំណាក់ លោកវ៉្លាឌីមៀ ពូទីន ដែល បច្ចុប្បន្នជា មេដឹកនាំរុស្ស៊ី ដែលធ្វើឲ្យ មានការ លើកឡើងថារុស្ស៊ីបាន ដណ្តើមគ្រីមៀ ដែលស្ថិត ក្រោមការគ្រប់គ្រង របស់អ៊ុយក្រែន។
ចំណុចនេះ (២មីនា២០១៤) វាត្រូវបានគេលើក ឡើងថាតើវិបត្តិនេះ នឹងក្លាយជា សង្គ្រាមគី្រមៀ ថ្មីមួយឬ យ៉ាងណា។ ប៉ុន្តែប្រវត្តិសាស្ត្រ របស់គ្រីមៀគឺជាសង្គ្រាម ចម្បាំងនិងការបង្ហូរឈាម មួយដើម្បី បានត្រួតត្រា តំបន់នេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា