ព័ត៌មានទាន់ហេតុការណ៍បំផុត
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង គ្រោងនឹងចំណាយ ថវិកាក្នុងរង្វង់១,៤៣ប៊ីលាន ដុល្លារនៅឆ្នាំក្រោយ ដើម្បីអភិវឌ្ឍន៍ ប្រព័ន្ធប្រឆាំ ងមីស៊ីលដោយខ្លួនឯង ក្នុងពេលដែលមាន ការកើនឡើង នូវការគំរាមកំហែង នុយក្លេអ៊ែរនិងមីស៊ីល ពីសំណាក់ កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌ មានយ៉ុងហាប់ឲ្យ ដឹងថាទីភ្នាក់ងារ ផ្តល់សព្វាវុធនិ ងក្រសួងការពារជាតិ ក្រុងសេអ៊ូល បានដាក់ សំណើរ គម្រោងកញ្ចប់ថវិកាការ ពារជាតិសម្រាប់ ឆ្នាំ២០១៧ ក្នុងនោះ រាប់បញ្ចូលការ ចំណាយលើការ អភិវឌ្ឍប្រព័ន្ធការពារ មីស៊ីល ដោយ បញ្ជូនទៅ កាន់រដ្ឋសភាជាតិនៅ ថ្ងៃអង្គារនេះ។
ប្រភពដដែល ឲ្យដឹងទៀតថា ការចំណាយក្នុង ឆ្នាំ២០១៧ បានបែងចែក ទៅក្នុងការ អភិវឌ្ឍដែល គេឲ្យឈ្មោះ ថា Kill Chain និងប្រព័ន្ធការពារ មីស៊ីលនិងដែន អាកាសរបស់ កូរ៉េដែលមាន អត្រាច្រើន ជាងកញ្ចប់ ថវិកាឆ្នាំ២០១៦ ប្រមាណជា៣,៨% ដើម្បីចំពោះការបង្កើនការគំរាម កំហែងដោយ មីស៊ីល និងនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
ចំណែកខាងយោធា នឹងវិនិយោគ ចំនួន៥២២,១ប៊ីលានវ៉ុន ចូលទៅក្នុង គម្រោង KAMD នៅឆ្នាំក្រោយ នេះដែលជា បរិមាណលើសឆ្នាំចាស់ (២០១៦) ៤០,៥% ។ KAMD ជាគម្រោងមួយ អភិវឌ្ឍន៍នូវ ប្រព័ន្ធការពារមីស៊ីល ផលិតក្នុង ស្រុករបស់ ខ្លួនដើម្បីបាញ់ទម្លាក់មីស៊ីល ដែលកូរ៉េខាងជើង បាញ់ផ្លោងមក លើប្រទេសខ្លួន។
គម្រោងនេះរាប់ បញ្ចូលការអភិវឌ្ឍ លើអាវុធដែល អាចទប់ស្កាត់ គ្រាប់មីស៊ីល បានទាន់ពេល និងលឿនបំផុត រួមមាន មីស៊ីលបាញ់ពីផ្ទៃដី ទៅលើអាកាស ក្នុងរយៈចម្ងាយ មធ្យម (M-SAM) និង រយៈចម្ងាយឆ្ងាយ (L-SAM) ដែលមានសមត្ថភា ពបាញ់ទម្លាក់មីស៊ីលដែល ស្ថិតនៅរយៈ កម្ពស់ក្រោម១០០គីឡូ ម៉ែត្រ។ ចំពោះ គម្រោង អភិវឌ្ឍន៍មីស៊ីល L-SAM នឹងទទួលបានថវិកា ១១៤,១ប៊ីលានវ៉ុន នៅឆ្នាំក្រោយដែល ច្រើនជាងឆ្នាំ ២០១៦ពីរដងឬ ៣៧,៦ប៊ីលានវ៉ុន។