ភ្នំពេញ៖ នាយប់ថ្ងៃទី០២ និង០៣ ខែកញ្ញា ឆ្នាំ២០១៦- ក្រុមហ៊ុនស្រាបៀរអង្គរមានមោទភាព ក្នុងការបញ្ចូលនូវស្រាបៀរមានគុណភាពខ្ពស់ ដែលជាការបោះជំហានថ្មី ទៅកាន់ភាពរីកចម្រើនរបស់ក្រុមហ៊ុនស្រាបៀរអង្គរ។ នេះជាលើកទី១ ដែលTUBORG ជាស្រាបៀរលំដាប់ថ្នាក់ស្តង់ដារអន្តរជាតិ បាននាំចូលមកជាមួយនឹងកំប៉ុង ប៉ុប (POP) ដំបូងគេដែលមិនធ្លាប់មាននៅកម្ពុជា ។
TUBORG គឺជាស្លាកយីហោល្បីមួយ ដែលបានដាក់លក់ជាង៧០ ប្រទេសនៅជុំវិញពិភពលោកហើយTuborg ក៏ជាម៉ាកស្រាបៀរលំដាប់លេខ១និងពេញនិយមបំផុតសម្រាប់ជនជាតិដាណឺម៉ាក ហើយក៏បានក្លាយជាស្រាបៀរលក់ដាច់ជាងគេក្នុងប្រទេសដាណឺម៉ាកផងដែរ តាំងពីឆ្នាំ១៨៨០មកម្ល៉េះ។ បន្ទាប់មកស្រាបៀរនេះ ក៏បានរីកចម្រើនជាសាកល ពិសេសបានរីកដុះដាលទៅកាន់អឺរ៉ុបប៉ែកខាងកើត និងក្នុងតំបន់អាស៊ី ហើយឥលូវនេះ គឺបានមកដល់ប្រទេសកម្ពុជាហើយ ។
ស្រាបៀរនេះ ត្រូវបានវិចខ្ចប់នៅក្នុង កំប៉ុង មួយដែលមានព័ណ៌បៃតង។ ស្រាបៀរ TUBORG មានរសជាតិឆ្ងាញ់ ផ្តល់នូវអារម្មណ៏រស់រវើក ស្រស់ស្រាយលើសគេ។ សម្រាប់កំប៉ុងប៉ុប TUBORG រចនាឡើង ដើម្បីបង្កើនភាពជិតស្និត ដោយផ្តល់ភាពងាយស្រួល ក្នុងការកាន់ក្រេបយករសជាតិរបស់ស្រាបៀរ ។
យើងរំពឹងទុកថា ប្រជាជនប្រមាណជាង 4.000នាក់នឹងចូលរួមក្នុងការប្រគុំតន្រ្តី ដែលបើកទូលាយសម្រាប់ចែករំលែកការសប្បាយរបស់ស្រាបៀរTUBORG ដែលមានទីតាំងនៅទល់មុខសាលមហោស្រពកោះពេជ្រ។ នេះគឺជាទីតាំងដែលក្រុមហ៊ុននឹងដាក់សម្ភោធស្រាបៀរTUBORG ជាមួយនឹងការប្រគុំតន្ត្រីដ៏ធំអស្ចារ្យ ដែលចូលរួមសម្តែងដោយកំពូលតារាឆ្នើមរបស់អាស៊ី មកពីប្រទេសកូរ៉េ ដូចជាក្រុមចម្រៀង M Feet និង Hady, តារាចម្រៀងមកពីប្រទេសថៃ កញ្ញា Kratae និង Baitoey ជាមួយនឹងតារាចំរៀងដ៏ពេញនិយមរបស់ប្រទេសកម្ពុជាដូចជា កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, លោក ណុប បាយារិទ្ធ, កញ្ញា ពេជ្រ សោភា និង លោក ជី ដេវីឌ ព្រមទាំងតារាជាច្រើនរូបផ្សេងទៀត។ ជាមួយគ្នានេះ ការប្រគុំតន្រ្តីនឹងមានធ្វើការចែកស្រាបៀរTUBORGកំប៉ុង POP ចំនួន៣០០០កំប៉ុង ដោយឥតគិតថ្លៃ ចំពោះអ្នកដែលមកចូលរួមក្នុងកម្មវិធី។ គួររលឹកថា ការប្រគុំតន្រ្តីបើកទូលាយនិងចែករំលែកភាពសប្បាយនេះ គឺធ្វើឡើងក្នុងរយៈពេល២ថ្ងៃ នៅទីក្រុងភ្នំពេញ ដែលពុំមានការគិតថ្លៃអ្វីទាំងអស់ ។
ក្រៅពីការប្រគុំតន្ត្រីនេះ សាធារណជននឹងទទួលបានភាពរីករាយ អមដោយហ្គេមជាច្រើនមុខ ហើយលោកអ្នកក៏អាចដើរភ្លក់រសជាតិ របស់ស្រាបៀរ TUBORG ផងដែរ ។
«យើងមានមោទនភាពជាខ្លាំង ដែលបានណែនាំផលិតផលស្រាបៀរ TUBORG POP CAN ដំបូងគេមកឲ្យអតិថិជនរបស់យើង ។ យើងជឿជាក់ថា ភាពលេចធ្លោរបស់កំប៉ុង POP ដែលងាយស្រួលកាន់ និងរសជាតិស្រទន់ រស់រវើក ស្រស់ ព្រមទាំងភាពក្រអូបនៃស្រាបៀរ នឹងក្លាយជាការពេញនិយមរបស់អតិថិជនយើង។» នេះបើតាមសម្តីរបស់លោក Kenny Lim ប្រធានគ្រប់គ្រងទូទៅផ្នែកទីផ្សារ ៕
អត្ថបទក្រុមហ៊ុន