Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់ បែកក្នុង​រថយន្ត​កណ្តាល រដ្ឋ​ធានី​អុីរ៉ាក់ ​ស្លាប់ជន ស៊ីវិល១២នាក់

បំផ្ទុះគ្រាប់ បែកក្នុង​រថយន្ត​កណ្តាល រដ្ឋ​ធានី​អុីរ៉ាក់ ​ស្លាប់ជន ស៊ីវិល១២នាក់

អុីរ៉ាក់៖ មន្ត្រីអ៊ីរ៉ាក់បានថ្លែង នៅថ្ងៃអង្គារថា ការបំផ្ទុះគ្រាប់ បែកក្នុងរថយន្តមួយ គ្រឿងនៅតំបន់ ពាណិជ្ជកម្ម ដ៏មមាញឹកកណ្តាល រដ្ឋធានី បាដាដនា ពេលរាត្រី បានសម្លាប់ជន ស៊ីវិលយ៉ាង ហោចណាស់ ១២នាក់។

ក្រោយពីវាយ ប្រហាររួចភ្លាមៗ ក្រុមរដ្ឋអ៊ីស្លាម បានចេញមុខអះ អាងទទួលខុស ត្រូវចំពោះការ បំផ្ទុះគ្រាប់បែក នេះនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះ តាមបណ្តាញ អ៊ីនធើរណេត។

ចំណែកមន្ត្រីប៉ូលិស ម្នាក់បានថ្លែងថា ការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តភិកអាប់ ដែលផ្ទុកទំនិញ យ៉ាងច្រើន សន្ធឹក សន្ធាប់នេះ បានកើតឡើងក្នុង កន្លែងចតរថយន្ត មួយក្នុងសង្កាត់ Karradah ដែលជាតំបន់ សម្បូរដោយអ្នក កាន់និកាយស៊ីអ៊ីត ហើយក៏ ជាទីតាំង ស្ថិតក្បែរហាង ទំនិញជាច្រើន និងមន្ទីរពេទ្យ មួយផងដែរ។ ក្នុងហេតុការណ៍នោះ មានអ្នករង របួសប្រមាណ ជា២៨នាក់ ហើយយ៉ាងហោច ណាស់ក៏មាន រថយន្ត១៥គ្រឿង ត្រូវបានបំផ្លាញ ចោលថែមទៀតផង។

រីឯមន្ត្រីផ្នែក ឱសថម្នាក់ក៏ បានអះអាងផង ដែរចំពោះតួលេខ នៃចំនួនអ្នកស្លាប់នេះ។ គួរបញ្ជាក់ថា មន្ត្រីទាំងពីររូបនេះ បានបង្ហើប ដោយសុំមិន បញ្ចេញឈ្មោះ ខណៈពួកគេ មិនត្រូវបាន អនុញ្ញាតឲ្យបញ្ចេញ ព័ត៌មានទាំងនេះ ចេញទៅក្រៅ។

កាលពីព្រឹកថ្ងៃអង្គារ មានអ្នកកាន់ ទុក្ខជាច្រើនបាន ប្រារព្ធពិធីបុណ្យសព សម្រាប់សពមួយ ចំនួនក្នុងចំណោម អ្នកស្លាប់ទាំង អស់នោះ។ បុរសម្នាក់បានលើមឈូស ដោយរុំទង់ជាតិអ៊ីរ៉ាក់ខ ណៈស្ត្រីៗ ទ្រហោយំ និងគក់ ទ្រូងរបស់ពួកគេ ដោយក្តីសោកសៅ។

គួររំលឹកផងដែរ ថាកាលពីដើមខែកក្កដា ក្រុមសកម្មប្រយុទ្ធរដ្ឋអុីស្លាម ក៏បានអះអាង ទទួលខុស ត្រូវចំពោះការ វាយប្រហារ ដោយគ្រាប់បែកដែលបាន សម្លាប់មនុស្ស ជិត៣០០នាក់ ក្នុងសង្កាត់ Karradah នេះដែរស្របពេល ដែលជនជាតិអុីរ៉ាក់ បាននិងកំពូង ត្រៀមឈប់សម្រាក ក្នុងថ្ងៃបុណ្យ សាសនា Eid al-Fitr ។

 

 

RELATED ARTICLES