ថែទាំរថយន្ត៖ តាមសេចក្តីណែនាំពី គេហទំព័របរទេសឲ្យដឹងថាវត្ថុធាតុរាវមួយចំនួន មានភាពអវិជ្ជមាននិងប៉ះពាល់ ដល់ទឹកថ្នាំរបស់រថយន្ត។ វត្ថុធាតុរាវទាំងនោះធ្វើ ឲ្យអន្តរាយដល់ទឹកថ្នាំរថយន្ត ប្រសិនជាទុកវាឲ្យស្ថិតជាប់និងថ្នាំ រថយន្តយូរអង្វែងនោះវានឹងធ្វើឲ្យអន្តរាយ ដល់ទឹកថ្នាំនិងបណ្តាលឲ្យខូចជា អចិន្ត្រៃយ៍ដល់ផ្ទៃខាង ក្រៅរបស់រថយន្តទៀតផង។ប្រសិនជាអ្នកចង់ឲ្យថ្នាំរថយន្តអ្នកនៅ តែមិនខូចនោះចូរសម្អាត រថយន្តរបស់អ្នកកាន់តែឆាប់កាន់តែប្រសើរនៅកន្លែង ដែលដិតជាប់ឬប្រឡាក់។
ស៊ុត
ស៊ុតអាចជម្រះឬលុបបំបាត់ចេញនូវស្រទាប់ ទឹកថ្នាំទាំងស្រុងប្រសិន ជាមិនបានលាងជម្រះចេញឲ្យ បានឆាប់រហ័សនោះ។ ជាតិលឿងនិងស៊ុតពណ៌សគឺជាសមាសធាតុដែលកាត់ស៊ី ខ្លាំងនៅពេលដែលវាប៉ះជាមួយនិងទឹកថ្នាំ។ម្យ៉ាងទៀតសម្បកស៊ុតក៏អាចកោសដាច់ទឹកថ្នាំបានដែរ។ដូច្នេះប្រសិនជាអ្នកសង្កេតឃើញស៊ុតនៅលើតំបន់ ណាមួយរបស់រថយន្តចូរសម្អាត ឲ្យចេញតាមដែលអាចធ្វើ ទៅបាន កាន់តែឆាប់កាន់ តែប្រសើរនិងប្រើ ប្រាស់សាប៊ូជាមួយនិងទឹក។ត្រូវធានាថាអ្នកលាង ជម្រះស៊ុតនោះចេញឲ្យបានស្អាតទាំងស្រុង។
ក្រែមសម្រាប់កោរពុកម៉ាត់
ក្រែមសម្រាប់កោរពុកម៉ាត់ដែលដិតជាប់លើផ្ទៃ ខាងក្រៅរបស់រថយន្តអាច បណ្តាលឲ្យចេញពណ៌ ដល់ទឹកថ្នាំរថយន្ត។ការធ្វើឲ្យអន្តរាយនោះគឺកើតឡើងនៅ ពេលក្រែមនោះបន្សល់ទុក រហូតដល់ស្ងួត។ដូច្នេះអ្នកនឹងត្រូវការ ផ្សើមនូវតំបន់ទាំងនោះដើម្បី សម្អាតស្នាមប្រឡាក់នោះចេញ។
ទឹកខ្មេះឬអាស៊ីត
ទឹកខ្មេះឬអាស៊ីតផ្ទុកនូវសារធាតុគីមីដែលនឹងកាត់ ស៊ីនៅទឹកថ្នាំរថយន្ត។វត្ថុធាតុរាវនេះ នឹងធ្វើឲ្យរលាយនូវ ទឹកថ្នាំមូលដ្ឋាន។ វាចំណាយពេលត្រឹមតែពីរទៅ បីនាទីប៉ុណ្ណោះចំពោះ ករណីនេះ នៅក្នុងការប៉ះពាល់ ដល់ទឹកថ្នាំ។ប្រសិនជាអ្នកជម្រះ ចេញនូវអាស៊ីតឬទឹកខ្មេះនោះ ចេញភ្លាមៗការ ធ្វើឲ្យខូចវានឹងមានកម្រិតកាន់តែតូច។
វត្ថុធាតុរាវចេញពីរថយន្ត
វត្ថុធាតុរាវរបស់ រថយន្តនឹងធ្វើឲ្យរលាយនិង ខូចដល់ទឹកថ្នាំលើផ្ទៃខាងក្រៅរបស់រថយន្ត។វត្ថុធាតុរាវទាំងនោះរាប់ បញ្ចូលវត្ថុធាតុរាវ ចេញពីហ្វ្រាំងនិងទឹកស្អំម៉ាស៊ីនជាដើម។
ប្រែសម្រួលដោយ៖ អ៊ីវ វិចិត្រា