Sunday, November 24, 2024
Homeតារាខ្មែរគង់ សុជាតិ ត្រៀមចែកសំបុត្រការ

គង់ សុជាតិ ត្រៀមចែកសំបុត្រការ

គង់ សុជាតិ បានធ្វើឱ្យតារាដែលធ្លាប់តែបង្អាប់នាងថា រៀបការជិត៣ឆ្នាំ រកតែកូនខ្ចីជាមួយប្តីក្មេង ជា វិបុល បីលេងមិនបាន ដោយសារតែគម្លាតអាយុប្តីប្រពន្ធនេះខុសគ្នាខ្លាំងពេកនោះ ឥឡូវអ្នកដែលធ្លាប់តែពេបជ្រាយឱ្យអ្នកនាងនោះ ស្ងាត់មាត់ដូចគេចុកអ៊ីចឹង ព្រោះសុជាតិ ពេលនេះ កំពុងតែចាញ់កូនខ្លាំង ហើយលែងស្លៀកពាក់ខោអាវរឹបរាងតឹងៗទៀតបានហើយ គឺបានតែរលុងៗប៉ុណ្ណោះ ព្រោះតែផ្ទៃពោះកំពុងខ្ទាតធំ។ ទាំងកូនៗទាំង២របស់ស្វាមីមុន ម៉ៅ សាល់ភាព ព្រមទាំងក្រុមគ្រួសារឪពុកម្តាយសុជាតិ និងឪពុកម្តាយលោកវិបុល នោះ សុទ្ធតែបានសម្តែង ការអបអរសាទរជាខ្លាំង ចំពោះការពពោះកូនតាមបំណងរបស់ពិធីការិនីរូបនេះឱ្យប្តីក្មេងលោកជា វិបុល នេះ ហើយម្នាក់ៗបានជំរុញឱ្យសុជាតិ ញ៉ាំអាហារណាដែលមានវីតាមីនផ្តល់ទៅទារកក្នុងផ្ទៃឱ្យបានទៀងទាត់ទៀតផង បើទោះជារវល់យ៉ាងណាក៏ដោយ។ ដោយឡែកលោកជា វិបុល ញញឹមបិទមាត់មិនជិតទេ ព្រោះតែលោកជិតបានកូនបង្កើតបីប្រលែងលេងហើយ ព្រោះតែមុននេះមានតែកូនៗរបស់សុជាតិ និង ស្វាមីមុន តែលោកវិបុល ចាត់ទុកពួកគេដូចជាកូនបង្កើតអ៊ីចឹង ទើបធ្វើឱ្យសុជាតិ មានភាពកក់ក្តៅជាខ្លាំង ព្រោះបានលោកវិបុល ជាប្តីល្អម្នាក់។

គួរបញ្ជាក់ថា ទម្រាំតែគង់ សុជាតិ ធុំក្លិនកូនង៉ានេះ មិនមែនជាការងាយស្រួលឡើយ អ្នកនាងនិងប្តីក្មេងជា វិបុល បានដើរកម្សាន្តជាច្រើនប្រទេស ទាំងនៅអាស៊ី និងអឺរ៉ុប ដើម្បីឱ្យមានភាពខុសប្លែកពីកន្លែងរួមដំណេក ដោយសារតែអ្នកទាំង២ ស្ទើរតែអស់សង្ឃឹម ព្រោះតែប្រឹងរកគ្រូពេទ្យជំនាញៗសុខភាពបន្តពូជ ពិនិត្យអ័រម៉ូនទាំងសងខាង ហើយក្រុមគ្រូពេទ្យទាំងនោះ សុទ្ធតែបាននិយាយដូចៗគ្នាថា ប្តីប្រពន្ធនេះអាចមានថាមពលគ្រប់គ្រាន់ក្នុងការយកកូន តែសុជាតិ ចាំឡើងផ្សាភ្នែកទៅហើយ ទើបជិតខួបអាពាហ៍ពិពាហ៍គម្រប់៣ឆ្នាំនេះ ស្រាប់តែពិធីការិនីដែលបានដឹកដៃប្តីក្មេង ជា វិបុល រៀបការកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នោះ ចាប់ផ្តើមពពោះកូនដំបូងដូចបំណងឱ្យស្វាមីក្រោយជា វិបុល នេះ។

IMG_5319 copy
អ្នកនាងគង់ សុជាតិ និងស្វាមី ជា វិបុល

អំឡុងពេលដែលគង់ សុជាតិ ចាប់ផ្តើមរាងខ្ទាត ពោះកាន់តែរីកធំបន្តិចម្តងៗនេះដែរ ពេលនេះអ្នកនាងក៏មមាញឹកខ្លាំង រឿងត្រៀមឈ្មោះតារាសិល្បៈជាច្រើននាក់ ដែលត្រូវអញ្ជើញឱ្យចូលរួមញ៉ាំការប្អូនប្រុសអ្នកនាង គឺអតីតតារាចម្រៀង SSB លោកគង់ សង្វាដានី ដែលពេលនេះបានប្តូរអាជីពទៅជាជាងថតរូបនៅហាងមួយនោះ ជិតក្លាយជាកូនកំលោះរបស់ស្រីស្អាតម្នាក់ទៅហើយ។
ក្នុងជំនួបផ្ទាល់ជាមួយគង់ សុជាតិ កាលពីពេល កន្លងមកនេះ ពិធីការិនីដែលពូកែធ្វើជំនួញពង្រីកហាងរក្សាសម្រស់រូបនេះ បានឱ្យដឹងថា “ប្អូនខ្ញុំ សង្វាដានី រៀបការនៅខែវិច្ឆិកា ឆ្នាំ ២០១៦ ហ្នឹងហើយ នៅកោះពេជ្រ ហើយភរិយាគាត់មិនមែនជាអ្នកសិល្បៈទេ គឺជាគ្រួសារអ្នករកស៊ី។ ខ្ញុំត្រៀមហៅតារាសិល្បៈជិតស្និទ្ធច្រើនដែរ នៅថ្ងៃហ្នុង ហើយអ្នកកាសែតមួយចំនួនក៏ហៅដែរ។ ក្នុងនាមជាបងស្រីសប្បាយចិត្តដែរ ដែល ឃើញប្អូនរកឃើញគូអនាគត ហើយមានតែត្រៀមអបអរគាត់នៅថ្ងៃពិសេសរបស់គាត់ហ្នុង…”។

maxresdefault (1)
លោកគង់ សង្វាដានី (ប្អូនប្រុសអ្នកនាងគង់ សុជាតិ)

មហាជនរង់ចាំមើលថា តើក្រោយពីមានកូនបើកឆាកលើកដំបូងជាមួយស្វាមីជា វិបុល នេះហើយ អ្នកនាងគង់ សុជាតិ អាចយកកូនទី២បានដូចបំណងដូចគម្រោងមុនរៀបការដែរទេ? ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំស្អិតល្មួតថែមទៀត និងចងជើងប្តីក្មេងកុំឱ្យមានស្រីក្មេងនៅ ខាងក្រៅផ្ទះ…៕ ហុឹម វិចិត្រ

RELATED ARTICLES