Thursday, July 17, 2025
Homeព័ត៌មានជាតិផ្ទះផង កុដិផង សរុបជិត៥០ខ្នង រាបដល់ដី តែមួយប្រាវប៉ុណ្ណោះ

ផ្ទះផង កុដិផង សរុបជិត៥០ខ្នង រាបដល់ដី តែមួយប្រាវប៉ុណ្ណោះ

ខេត្តបន្ទាយមានជ័យ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគ្រោះធម្មជាតិវាយប្រហារ តាមរយៈការធ្លាក់ភ្លៀងស្រិចៗ និងខ្យល់កន្ត្រាក់លាយឡំជាមួយផ្គររន្ទះ បង្កឱ្យខូចខាតផ្ទះសរុបចំនួន៤៧ខ្នង និងកុដិព្រះសង្ឃ១ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត។

ខេត្តបន្ទាយមានជ័យ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគ្រោះធម្មជាតិវាយប្រហារ តាមរយៈការធ្លាក់ភ្លៀងស្រិចៗ និងខ្យល់កន្ត្រាក់លាយឡំជាមួយផ្គររន្ទះ បង្កឱ្យខូចខាតផ្ទះសរុបចំនួន៤៧ខ្នង និងកុដិព្រះសង្ឃ១ខ្នង ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀត។

គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅក្នុងស្រុកចំនួន២ រួមមាន ស្រុកមង្គលបូរី ខូចខាតផ្ទះចំនួន១៣ខ្នង កុដិព្រះសង្ឃ១ខ្នង និងស្រុកម៉ាឡៃ ខូចខាតផ្ទះចំនួន៣៤ខ្នង។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិកានគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងរបើកដំបូលស័ង្កសី នៅភូមិហ៊ុបប្ញស្សី ឃុំសឿ ស្រុកមង្គលបូរី ចំនួន១៣ខ្នង និងកុដិព្រះសង្ឃ ១ខ្នង។

ចំណែកនៅស្រុកម៉ាឡៃវិញ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុក ក៏ឱ្យដឹងដែរថា នៅក្នុងភូមិស្រះភ្លោះ ភូមិខ្ជាយបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ក៏មានខ្យល់កន្ត្រាក់ផងដែរ កាលពីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ដែលបង្កឱ្យខូចខាតលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋដូចជា របើកដំបូល និងដួលរលំចំនួន៣៤ខ្នង ។

ក្រោយពីខ្យល់កន្ត្រាក់បង្កឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋទាំង២ស្រុក គឺស្រុកម៉ាឡៃ និងស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលកម្លាំងប្រជាការពារ និងកម្លាំងយោធាទាំង២ស្រុក បានចេញទៅជួយអន្តរាគមន៍រុះរើផ្ទះរងការខូចខាត និងបានជួសជុលកសាងជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។

សូមបញ្ជាក់ថា លើកទី៣នោះហើយដែលបន្ទាយមានជ័យ នាដើមឆ្នាំ២០១៩ បានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បង្កការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នង និងសាលារៀន កុដិព្រះសង្ឃមួយចំនួនផងដែរ។ តែពុំមានបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ៕

RELATED ARTICLES