Sunday, November 24, 2024
Homeបច្ចេកវិទ្យាតម្លៃ iPhone 7 នៅ​អា​មេ​រីក​ថោក​បំផុត ចាប់ពី ៦៤៩​ដុល្លារ​

តម្លៃ iPhone 7 នៅ​អា​មេ​រីក​ថោក​បំផុត ចាប់ពី ៦៤៩​ដុល្លារ​

ទោះបីបំពេញបន្ថែមសមត្ថភាពប្រឆាំងទឹក លើកកម្ពស់ថាមពលអង្គចងចាំអប្បបរមាឡើងដល់ ៣២ជីកាបៃ ប៉ុន្តែតម្លៃប្រកាសរបស់ iPhone 7 នៅត្រឹមតែពី ៦៤៩ដុល្លារ ដូច 6s កាលពីឆ្នាំមុន ។
នៅលើ Apple Store នៅអាមេរិក តម្លៃចាប់ផ្តើមរបស់ iPhone 7 ចាប់ពី ៦៤៩ដុល្លារ (មិនទាន់គិតពន្ធ) ។ តម្លៃនេះប្រហាក់ប្រហែលជាមួយកម្រិតតម្លៃចាប់ផ្តើមរបស់ iPhone 6s កាលពីឆ្នាំមុន ក៏ដូចជា iPhone 6 កាលពីឆ្នាំ២០១៤ ទោះបីថាមពលអង្គចងចាំលើ iPhone 7 ឆ្នាំនេះ គឺ៣២ជីកាបៃជំនួសឲ្យ ១៦ជីកាបៃក៏ដោយ ។
ស្រដៀងគ្នានេះដែរ iPhone 7 Plus ចេញលក់នៅអាមេរិក ក៏ថោកបំផុតដែរ ពេលចាប់ផ្តើមពី ៧៦៩ដុល្លារ (មិនទាន់គិតពន្ធ) ។ ទោះបីដូច្នេះ ប្រសិនបើប្រៀបធៀបជាមួយកម្រិតចាប់ផ្តើមរបស់ iPhone 6s Plus និង 6 Plus កាលពីឆ្នាំមុនៗ Apple បានដំឡើងថ្លៃបន្ថែម ២០ដុល្លារ ។ ក៏ដូច iPhone 7 អង្គចងចាំរបស់ 7 Plus អប្បបរមា គឺ៣២ជីកាបៃ ជំនួស ១៦ជីកាបៃកាលពីមុន ។
បើប្រៀបធៀបការចុះបញ្ជីនៅអាមេរិក តម្លៃគូ iPhone 7 នៅបណ្តាទីផ្សារជុំវិញប្រទេសកម្ពុជា ខ្ពស់ជាងច្រើនគួរសម ។ ឧទាហរណ៍នៅប្រទេសចិន តម្លៃរបស់ iPhone 7 និង 7 Plus ថ្លៃជាងចាប់ពី ១៦០ដល់១៧០ដុល្លារ ។ តម្លៃលក់នៅទីផ្សារសិង្ហបុរី ក៏ល្អៀងគ្នាខ្ពស់ជាងប្រមាណ ១២៥ដុល្លារដែរ ។ ចំណែកតម្លៃកៀកគ្នាបំផុត គឺទីផ្សារហុងកុង ប៉ុន្តែនៅល្អៀងគ្នា បើប្រៀបជាមួយតម្លៃចុះបញ្ជីនៅអាមេរិក ៧០ដល់៩០ដុល្លារ អាស្រ័យលើម៉ូដែល និងថាមពលអង្គចងចាំ ។
ឆ្នាំនេះ Apple ចេញលក់ iPhone 7 និង 7 Plus ឆាប់ជាងឆ្នាំមុនៗ ត្រឹមតែ២ថ្ងៃក្រោយពិធីបង្ហាញមុខ ដោយក្រុមហ៊ុននឹងឲ្យកក់ទំនិញនៅថ្ងៃទី៩កញ្ញា ហើយរហូតដល់ថ្ងៃទី១៦កញ្ញាសប្តាហ៍ក្រោយ គូ iPhone 7 នឹងមានមុខជាផ្លូវការនៅលើទីផ្សារ ។
ក្នុងវគ្គចេញលក់ដំបូង កម្ពុជាមិនស្ថិតក្នុងបញ្ជីឡើយ ។ ក្នុងពេលនោះ បណ្តាទីផ្សារជុំវិញ ដូចជាចិន ហុងកុង សិង្ហបុរី ឬ អូស្ត្រាលី នឹងត្រូវបានចេញលក់ឆាប់រួមពេលជាមួយអាមេរិក ចាប់ផ្តើមពីថ្ងៃទី១៦កញ្ញា ៕
ដោយ: តូច រំលឹក

RELATED ARTICLES