Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ ​ពីដែនអាកាស ​ស្លាប់​ជនស៊ីវិល ​៩នាក់​នៅភាគ ខាងជើង​យេម៉ែន

វាយប្រហារ ​ពីដែនអាកាស ​ស្លាប់​ជនស៊ីវិល ​៩នាក់​នៅភាគ ខាងជើង​យេម៉ែន

ព័ត៌មានទាន់ហេតុការណ៍បំផុត

យេម៉ែន៖ មន្ត្រីក្នុងស្រុកឲ្យ ដឹងថាការវាយប្រហារ ពីដែនអាកាសរបស់ ក្រុមសម្ព័ន្ធមិត្ត ដែលដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីត បានសម្លាប់ជន ស៊ីវិល៩នាក់រាប់ បញ្ចូលកុមារ៤នាក់ ក្នុងខេត្ត Amran ដែលស្ថិតនៅ ភាគខាងជើង ប្រទេសកាល ពីថ្ងៃព្រហស្បត្តិ៍។

មន្ត្រីរូបនោះបានថ្លែងប្រាប់ សារព័ត៌មានចិន ស៊ីនហួរដោយ សុំមិនបញ្ចេញឈ្មោះ ថាអ្នកស្លាប់ទាំង៩នាក់ នោះមកពី សមាជិក៣ គ្រួសារ បានស្លាប់បាត់បង់ជីវិត នៅពេលមានការ ទម្លាក់គ្រាប់បែកពី លើអាកាសស្រោច មកលើអគារ លំនៅឋានដែល មានកម្ពស់៣ជាន់របស់ពួកគេ។

ប្រភពបានបន្ត ទៀតថាមនុស្ស៥នាក់ ផ្សេងទៀតក៏បាន រងរបួសនៅក្នុង គ្រោថ្នាក់នោះផង ដែរថាបន្ទាប់ទទួល បានការជួយ យកចេញពីកំទេចថ្មនៃ អគារដែល បាក់រលំដោយ ការវាយ ប្រហារនោះ។ ទន្ទឹមនិងនេះមន្ត្រី ផ្នែកឱសថនៅមន្ទីរពេទ្យ Amran ក៏បានអះអាងពីចំនួនអ្នកស្លាប់នេះដែរ។

អគារលំនៅឋាន ដែលរងការវាយ ប្រហារនេះមាន ទីតាំងស្ថិតនៅក្បែរ ទីផ្សាររបស់រដ្ឋ មួយកន្លែង ដែលនៅកណ្តាល ទីរួមក្រុង Amran នៃខេត្ត Amran ដែលមាន ចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រ នៃភាគខាងជើង រដ្ឋធានី Sanaa របស់យេម៉ែន។

កម្លាំងយោធារួម ដែលដឹកនាំដោយ អារ៉ាប់ប៊ីសាអូឌីត បាននិងកំពុង ទម្លាក់គ្រាប់បែកលើ តំបន់ពួកឧទ្ទាម ក្រុមប្រដាប់ អារុធ Shiite Houthi ដែល មានកងទ័ពស្ម័គ្រ ស្មោះនិងលោកអ តីតប្រធានា ធិបតី Ali Abdullah Saleh ជាខ្នងបង្អែក ចាប់តាំងពី ឆ្នាំ២០១៥ បន្ទាប់ពីពួកឧទ្ទាមបានវាយ បណ្តេញ កងកម្លាំងអន្តរជាតិ ដែលទទួលស្គាល់ រដ្ឋាភិបាលរបស់ លោកប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលគាំទ្រដោយ អារ៉ាប់ប៊ីសាអូឌីត ឲ្យចាកចេញទៅឆ្ងាយ។

កងទ័ពសម្ព័ន្ធមិត្ត បានអន្តរាគមន៍ ដោយយុទ្ធនាការ យោធាតាមផ្លូវអាកាស ក្នុងទិសដៅការពារ ពួកឧទ្ទាមពីការ ត្រួតត្រាប្រទេសនិងស្តារកម្លាំងរបស់ រដ្ឋាភិបាល ឡើងវិញទៀតផង។

ការចរចាស្វែង រកសន្តិភាពរវាង ក្រុមគូបដិបក្សរបស់ យេម៉ែនដែលគាំទ្រ ដោយអង្គការ សហប្រជាជាតិ បានថ្លោះធ្លោយ កាលពីខែមុន ប៉ុន្តែប្រេសិតអង្គការ សហប្រជា ជាតិលោក Ismail Ould Chiekh Ahmed បានថ្លែងកាលពី សប្តាហ៍មុនថា សប្តាហ៍នេះ ភាគីពាក់ព័ន្ធយេម៉ែនបាន ព្រមព្រៀង គ្នាបន្តការចរចាបន្ថែម ទៀតដើម្បីបញ្ចប់ សង្គ្រាមហើយ ថែមទាំងចែករំលែក ឬបែងចែក រដ្ឋាភិបាលថ្មីនៅថ្ងៃអនាគត ទៀតផង។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្ស១ម៉ឺននាក់ ភាគច្រើនជាជន ស៊ីវិលត្រូវបាន សម្លាប់ក្នុងការវាយ ប្រហារពី លើអាកាសនិងការធ្វើសង្គ្រាមហើយ ប្រមាណ ជា៣លាននាក់ ត្រូវបានភៀស ខ្លួនចេញពី លំនៅឋាន របស់ពួកគេ។

 

 

 

 

 

RELATED ARTICLES