ព័ត៌មានទាន់ហេតុការណ៍បំផុត
វៀតណាម៖ ប្រាក់ឈ្នួលអប្បបរមា ប្រចាំខែរបស់មន្ត្រីរាជ ការវៀតណាមនឹងត្រូវ ដំឡើងជាមធ្យម៧,៣% នៅឆ្នាំក្រោយនេះ។
លោកឧបនា យករដ្ឋមន្ត្រី Vuong Dinh Hue បានយល់ ស្របជាមួយនិង សំណើររបស់ក្រុម ប្រឹក្សាគ្រប់គ្រង ប្រាក់បៀវត្សរ៍ ជាតិក្នុងការកែតម្រូវនូវអត្រាប្រាក់ ឈ្នួលកម្មករប្រចាំ ខែសម្រាប់ឆ្នាំ២០១៧ ខាងមុខ ដែលនេះ ជាផ្នែកមួយ នៃសន្និសិទមួយ ស្តីពីការកែទម្រង់គោលនយោបាយ ប្រាក់បៀវត្សរ៍ ធានារ៉ាប់រង សង្គមនិងគោលនបាយផ្សេងៗ សម្រាប់ប្រជាជនដែល បានប្រារព្ធធ្វើឡើង កាលពីថ្ងៃពុធ។
ការកែប្រែឬដំឡើង ប្រាក់ឈ្នួលអប្បបរមា គឺធ្វើឡើងនៅតំបន់ចំនួន៤ ដោយផ្អែកលើ លក្ខខណ្ឌនៃទីតាំង ភូមិសាស្ត្រនិងកត្តានៃការ ចំណាយក្នុង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅទីនោះ។
តាមការព្រមព្រៀងរបស់ លោកឧបនាយករដ្ឋមន្ត្រី Hue ប្រាក់ឈ្នួល អប្បបរមាប្រចាំ ខែសម្រាប់តំបន់ទាំង បួននោះនឹង ដំឡើងពី៧,១%ទៅ៧,៥%។ វាមានន័យថាបៀវត្សរ៍ ប្រចាំខែនឹងត្រូវដំឡើង ប្រមាណជា៨ ទៅ១១ដុល្លារ ក្នុងមួយខែ ផ្អែកតាមទីតាំង ប្រកបការងាររបស់កម្មករ។
តំបន់កម្រិត១គ្រប ដណ្តប់លោក ទីក្រុងហាណូយ និងហូជីមិញ តំបន់២គ្រប ដណ្តប់លើទីជន បទក្រុងទាំងពីរ តាមបណ្តោយ ក្រុង Can Tho ក្រុង Da Nang និងក្រុង Hai Phong តំបន់៣ផ្តោតទៅ តាមបណ្តាក្រុង នៃទីរួមខេត្តនានា និងស្រុក Bac Ninh ស្រុក Hai Duong និងខេត្ត Vinh Phuc និងតំបន់កម្រិត៤ គឺនៅតាមទីតាំង ដែលនៅសេសសល់។
អនុរដ្ឋមន្ត្រីការងារ និងកិច្ចការសង្គម លោក Pham Minh Huan បានថ្លែងថាអត្រា ប្រាក់ឈ្នួលនេះ ត្រូវបានកែតម្រូវ ដើម្បីទូទាត់និងការធ្លាក់ថ្លៃនៃ រូបិយប័ណ្ណ ហើយ ក៏នឹងផ្អែក លើលក្ខ ខណ្ឌនៃសេដ្ឋកិច្ច សង្គមបច្ចុប្បន្នដែល រាប់បញ្ចូលការចំណាយជាមូលដ្ឋាន លើជីវភាព រស់នៅសម្រាប់ កម្មករនិង ក្រុមគ្រួសារ របស់ពួកគេ។
លោកបានបន្តទៀត ថាការដំឡើង ប្រាក់ឈ្នួល អប្បបរមានេះ នឹងមិនត្រឹម តែអាចទូទាត់ នឹងថ្លៃចំណាយ មូលដ្ឋានក្នុងជីវភាពប្រចាំថ្ងៃរបស់កម្មក រប៉ុណ្ណោះតែ វាថែម ទាំងធានាបាននូវ ការអភិវឌ្ឍនូវសហ គ្រាសផងដែរ។
មួយវិញទៀត លោកក៏បានកត់ សម្គាល់ពីផលលំបាក មួយចំនួនផងដែរ នៃការចំណាយ របស់សហគ្រាស ដែលនឹងត្រូវ កើនឡើងខ្លាំងដោយសារតែពួកគេ មិនត្រឹមតែត្រូវ កែតម្រូវបង្កើន បន្ថែមតែប្រាក់ ឈ្នួលសម្រាប់កម្មករ ប៉ុណ្ណោះទេថែមទាំង ចាំបាច់ត្រូវដំឡើង ការធានារ៉ាប់រង សង្គមរបស់កម្មករ របស់ខ្លួនទៀតផង។ បច្ចុប្បន្នការធា នារ៉ាប់រង សង្គមមានអត្រា៣២,៥% នៃប្រាក់ខែ ដែលនិយោជក ត្រូវបាង់២២%។