Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែល ​ចាប់ផ្តើមសាង សង់កំពែង ក្រោមដី ការពារកាហ្សា

អុីស្រាអែល ​ចាប់ផ្តើមសាង សង់កំពែង ក្រោមដី ការពារកាហ្សា

ព័ត៌មានទាន់ហេតុការណ៍បំផុត

តំបន់កាហ្សា៖ មន្ត្រីក្រុមប្រឹក្សា ក្នុងស្រុកនិងទីភ្នាក់ងារ ព័ត៌មានអ៊ីស្រាអែល បានឲ្យ ដឹងកាលពីថ្ងៃ ព្រហស្បត្តិ៍ថា អ៊ីស្រាអែលបានចាប់ផ្តើមសាង សង់កំពែងក្រោម ដីព័ទ្ធជុំវិញតំបន់ កាហ្សាដើម្បី បញ្ឈប់ការជីក ផ្លូវរូងក្រោមដី ពីសំណាក់ពួកហាម៉ាស។

គេហទំព័រ Ynet បានរាយការណ៍ ថាសំណង់កំពែង ក្រោមដីបានចាប់ ផ្តើមតាមបណ្តោយ ខ្សែបន្ទាត់ក្រុងទាំង អស់ដែល ត្រូវបានចាត់ចូលជារបង ការពារតំបន់ កាហ្សានៅថ្ងៃក្រោយ។ បណ្តាញព័ត៌មានមួយ នេះថែមទាំងបាន បង្ហោះនូវវីដេអូ ស្តីពីការ ប្រតិបត្តិការរបស់គ្រឿងចក្រធំៗ នៅតាមព្រំដែន ទៀតផង។

តាមដែលគេដឹងមក ថាក្រសួងការពារជាតិ បាននិងកំពុងរៀបចំ ផែនការណ៍ មួយស្តីពីរចនា សម្ព័ន្ធនៃកំពែង ក្រោមដីព័ទ្ធ ជុំវិញឆ្នេរសមុទ្រ ប៉ាឡេស្ទីន ដើម្បីបង្ការឬ ការពារការជីក ផ្លូវរូងក្រោមដីចូល ទៅកាន់ប្រទេស អ៊ីស្រាអែល បើទុកជា រដ្ឋាភិបាលបានអះអាងបដិសេធ ចំពោះករណីនេះ យ៉ាងណាក៏ដោយ។

យោងតាម គេហទំព័រ Ynet របាំងការពារឧប សគ្គនេះនឹងមានអង្គ ញាណ(សិនស័រ)ដើម្បី រកឃើញឬចាប់ បានពីការជីក ផ្លូវរូងក្រោមដីនៅតាម បណ្តោយខ្សែ បន្ទាត់ព្រំដែន កាហ្សាដែល មានប្រវែង៦០គីឡូម៉ែត្រនេះ។

លោក Gadi Yarkoni ប្រធានក្រុមប្រឹក្សា តំបន់ Eshkol តាមបណ្តោយ ព្រំដែនជាមួយ កាហ្សាបានអះអា ងប្រាប់ AFP កាលពីថ្ងៃព្រហស្បត្តិ៍ ថាការងារនេះបាន ចាប់ផ្តើមឡើង នៅតាមបណ្តោយ ព្រំដែន ហើយលោ កក៏មិនបា នអត្ថាធិប្បាយលម្អិតជុំវិញព័ត៌មានដែល ពាក់ព័ន្ធនោះឡើយ។ ចំណែកក្រសួងកា រពារជាតិវិញ បានបដិសេធក្នុង ការធ្វើអត្ថាធិប្បាយ ចំពោះករណីនេះ។

ក្រុមចលនាអ៊ីស្លាម ហាម៉ាស ដែលត្រួត ត្រាកាហ្សាស្ទ្រីប បានប្រើប្រាស់ ផ្លូវរូងក្រោមដីឆ្លង កាត់ព្រំដែន ដើម្បីប្រតិបត្តិការ វាយប្រហារដោយមិនអាចដឹង មុនបានក្នុង សង្គ្រាមកាលពី គ្រាមុនរបស់ខ្លួន ដែលផ្ទុះឡើងជា មួយអ៊ីស្រា អែលក្នុងអំឡុងឆ្នាំ២០១៤។

អ៊ីស្រាអែលបាន លើកឡើងថាផ្លូវរូង ក្រោមដីទាំងនោះ ជាយុទ្ធសាស្ត្រ នៃការគំរាម កំហែងមួយ ហើយពួកហា ម៉ាសបានអះអាងម្តងជា ពីរដងថាខ្លួនកំពុង សាងសង់ ផ្លូវរូងថ្មីដើម្បី ទុកសម្រាប់ប្រើប្រាស់ ការពារខ្លួន។ ពីរដងមកហើយ ក្នុងឆ្នាំ២០១៦នេះ ដែលអ៊ីស្រាអែលបានប្រកាស រកឃើញ ផ្លូវរូងក្រោម ដីដែលឆ្លង កាត់ព្រំដែន។

 

RELATED ARTICLES