រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីពីរ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី “Anchor Fun Zone” ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៨-២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ២០១៨-២០១៩នេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើប គឺ៖

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន១៥គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រ រដូវកាលថ្មីនេះ៖
- រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន20-49កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល។
- រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន50-99កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល ធុងទឹកកដំណើរកម្សាន្ត 1ធុង។
- រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន100កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល ធុងទឹកកកដំណើរកម្សាន្ត 1ធុង និងប័ណ្ណផ្សងសំណាង1សន្លឹក។

គូស្វាមីភរិយាថ្មីចំនួន50គូ នឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ចំនួន១៥រង្វាន់ ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន3 គឺ សិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនមួយលើកទៀត គឺថ្ងៃទី20 ខែតុលា ឆ្នាំ 2019។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ តាមរយៈលេខ 011 222 400 / 011 333 500។
ពិសាដោយការទទួលខុសត្រូវ៕