Wednesday, November 27, 2024
Homeតារាខ្មែរនៅ សុនិតា ខ្លាចរឿងអាស្រូវស្នេហា

នៅ សុនិតា ខ្លាចរឿងអាស្រូវស្នេហា

នៅ សុនិតា បានលេចមុខក្នុងកម្មវិធីដើរបង្ហាញម៉ូដដ៏ធំមួយ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ហើយស្រីស្អាតមានមន្តស្នេហ៍រូបនេះ បានបង្ហាញរូបសម្រស់លេចត្រដែត ធ្វើឱ្យអ្នកជំនួញជាច្រើនជ្រួលជ្រើម និងគយគន់ តារារូបនេះមិនដាក់ភ្នែកឡើយ តាមរយៈការបញ្ចោញស្នាមញញឹមជាប់ជានិច្ចនោះ។

sonyta1
តាមប្រភពថា មិនមែនតែតាមកម្មវិធីបង្ហាញម៉ូដនេះមួយទេ ដែលសុនិតា តែងតែទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ ក្នុងចំណោមអ្នកបង្ហាញម៉ូដដទៃទៀតនោះ ពោលគឺគ្រប់កម្មវិធីទាំងអស់ ដែលសុនិតា បង្ហាញខ្លួន គឺច្រើនតែធ្វើឱ្យប្រុសៗសរសើរនាងមិនដាច់ពីមាត់ឡើយថា ពិតជាតារាដែលមានសម្រស់គួរឱ្យគយគន់ មិនជិនណាយមែន ព្រោះបញ្ចោញស្នាមញញឹមម្តងៗ ធ្វើឱ្យប្រុសៗលង់មន្តស្នេហ៍នាងតែម្តង។
យ៉ាងណា ការបង្ហាញទឹកមុខស្រស់ថ្លា របស់ស្រីស្អាតនៅ សុនិតា ប្រហែលជាមានតែនៅលើឆាកប៉ុណ្ណោះ ព្រោះនៅក្រោយឆាក នាងបែរជាស្រងូតស្រងាត់ ក្រៀមស្រពោនឱរា ដូចមនុស្សកំពុងតែមានជំងឺម្នាក់ ដែលតម្រូវឱ្យព្យាបាលជាបន្ទាន់។
សុនិតា មិនចង់និយាយរកអ្នកណាទាំងអស់ ហើយសូម្បីតែមិត្តភក្តិសួរនាំយ៉ាងណា ក៏នារីនឹមនួនរូបនេះមិនចង់វាចាតបដែរ ទើបធ្វើឱ្យគ្រប់គ្នាឆ្ងល់ថា តើស្រីស្អាតរូបនេះកើតអីបានជាទៅបែបនេះ?

sonyta4
ក្នុងជំនួបមួយភ្លែតជាមួយស្រីស្អាត នៅ សុនិតា តារាដែលធ្វើឱ្យប្រុសគ្រឺតក្នាញ់សម្រស់នាងគ្រប់កម្មវិធីនោះ វាចាខ្លីថា នាងពិបាកចិត្ត ព្រោះមួយរយៈនេះ មានគេនិយាយមិនល្អច្រើនពេកហើយ។ សុនិតា និយាយទាំងក្រៀមក្រំថា “ពិបាកណាស់បង! ឥឡូវគេនិយាយមិនល្អពីខ្ញុំច្រើនពេក។ អ្នកខ្លះនិយាយអាក្រក់ពីយើង អត់ដែលបានសួរនាំអីយើងសោះ ខ្ញុំពិបាកចិត្តដែរ”។
តាមព័ត៌មានថា នៅ សុនិតា ដែលស្រាលខ្លួនរឿងគេល្បីថា នាងមានភាពស្និទ្ធស្នាលចម្លែកជាមួយលោកចា រិទ្ធី ពេលនាងរួមការងារជាមួយគ្នាជាមេ និងកូនចៅ នៅប៉ុស្តិ៍លេខ៥ តែរឿងនេះ ត្រូវបញ្ចប់ ពេលសុនិតា បាយបាយចា រិទ្ធី ហើយចូលជ្រកនៅប៉ុស្តិ៍ ETV នោះ ពេលនេះ ស្រាប់តែតារារូបនេះលេចឮមានមន្ត្រីប៉ូលិសពាក់ផ្កាយលើស្មាម្នាក់ តាមចែចង់ស្រីស្អាតរូបនេះ ដល់ផ្ទះតែម្តង ទើបធ្វើឱ្យសុនិតា ពិបាកចិត្តជាខ្លាំង ព្រោះបុរសនោះមានប្រពន្ធកូនទៅហើយ តែដំណឹងនេះត្រូវម្តាយសុនិតា ច្រានចោល ហើយថា បើអ្នកកាសែតមិនជឿទេ អាចមកដេកសម្រាកលេងនៅផ្ទះគាត់ក៏បាន ដើម្បីរង់ចាំមើលថា តើមានប្រុសណាមកតាមកូនស្រី គាត់ដល់ផ្ទះ ដូចគេនិយាយដែរឬអត់?

sonyta2
អ្នកយកព័ត៌មានយើងបានទក់ទងទៅនៅ សុនិតា ដើម្បីឱ្យនាងបានបញ្ជាក់បន្ថែមពីរឿងនាងកំពុងតែពិបាកចិត្ត និងភ័យខ្លួនខ្លាចប៉ះរឿងអាស្រូវស្នេហានេះ តែសុនិតា បានលើកទូរស័ព្ទ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ និយាយខ្លីថា រឿងហ្នឹង នាងមិនទាន់អាចនិយាយបានទេ ព្រោះតែពេលនេះកំពុងជាប់រវល់ថត ហើយនាងក៏ចុចផ្តាច់ទូរស័ព្ទទៅ។
នៅ សុនិតា ដែលកំពុងដេកភ័យប៉ះរឿងអាស្រូវស្នេហា នាំឱ្យនាងពិបាកឈរក្នុងសិល្បៈនោះ កន្លងមកស្រីស្អាតរូបនេះ មានប្រុសជាកូនអ្នកមាន ទ្រព្យស្តុកម្នាក់ តាមនាងស្អិតដូចតុកកែអីចឹង សូម្បីតែសុនិតា ទៅដើរម៉ូដដល់វៀតណាម ក៏ប្រុសនោះជិះយន្តហោះហើរទៅតាមដែរ ហើយពួកគេសាសងភាសាស្នេហាយ៉ាងផ្អែមល្ហែមតាមបណ្តាញសង្គម អូនបងដូចប្តីប្រពន្ធអីចឹង ធ្វើឱ្យតារាដទៃទៀតច្រណែនជាខ្លាំង តែក្រោយមក ពួកគេក៏ប្រេះឆា ព្រោះសុនិតា មិនពេញចិត្តប្រុសនោះប្រចណ្ឌនាងខ្លាំងហួសហេតុពេក។

sonyta3
ពេលនេះសុនិតា មិនខ្វះមន្ត្រីធំៗសុំស្នេហ៍ឡើយ តែនាងមិនទាន់ហ៊ានបង្ហាញមុខគូស្នេហ៍ថ្មីទេ គឺចង់ពិនិត្យឱ្យបានច្បាស់លាស់សិន កុំឱ្យដើរជាន់ដានចាស់ទៀត ហើយសុនិតា ខ្លាចបំផុតគឺប៉ះរឿងអាស្រូវស្នេហាជាមួយបុរសដែលមានប្រពន្ធកូនហើយ គឺស្រីស្អាតរូបនេះមិនប្រថុយលោតឆត្រស្រវាទ្រព្យឡើយ…៕

RELATED ARTICLES