Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិកងកម្លាំង សន្តិសុខបង្ក្រាប ​បាតុកម្មនៅ ​កាស្មៀ​ស្លាប់អ្នកតវ៉ាម្នាក់​

កងកម្លាំង សន្តិសុខបង្ក្រាប ​បាតុកម្មនៅ ​កាស្មៀ​ស្លាប់អ្នកតវ៉ាម្នាក់​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌា៖ ប៉ូលិសនិយាយ ថាការប៉ះទង្គិចថ្មីមួយ នៅតំបន់កាស្មៀរបស់ ឥណ្ឌារវាងបាតុករ និងកងកម្លាំងសន្តិសុខ បានសម្លាប់អ្នកតវ៉ា ម្នាក់និងរង របួស៥នាក់ ស្របពេលកង កម្លាំងបានចុះបង្ក្រាប ការធ្វើឲ្យរំខានដល់ សាធារណៈជននៅ មហោស្រព Eid ក្នុងតំបន់ដែលមានភាពវឹកវរ។

មន្ត្រីប៉ូលិស និយាយថាកង កម្លាំងរក្សា សន្តិសុខបានបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែកនិងបាញ់ កាំភ្លើងគ្រាប់បាដាងដើម្បី បង្ក្រាបនិងបំបែក ក្រុមបាតុករ។ មន្ត្រីប៉ូលិសរូបនោះ បានថ្លែងដោយមិន បញ្ចេញឈ្មោះ ដោយសារតែ លោកមិនត្រូវបាន គេអនុញ្ញាតឲ្យជជែក ជាមួយនិងក្រុម អ្នកសារព័ត៌មាន នោះឡើយ។

ហាងលក់ទំនិញនិង អគារពាណិជ្ជកម្មនា នាត្រូវបានបិទ ដោយសារតែផលប៉ះ ពាល់នៃបម្រាម គោចរនៅក្នុងតំបន់កាស្មៀ។មនុស្សជា ច្រើននៅតែ ស្ថិតក្នុងផ្ទះឬអគារផ្សេងៗ របស់ខ្លួនដដែលក្នុង ថ្ងៃនៃការប្រារព្ធពិធី បុណ្យសាសនា អ៊ីស្លាម Eid al-Adha នៅថ្ងៃអង្គារនេះ។

គួររំលឹកថាតំបន់នេះ ត្រូវបានញាំញីដោយ ក្រុមអ្នកតវ៉ាអស់ រយៈពេលពីរ ខែហើយបន្ទាប់ ពីមានការសម្លាប់មេ ដឹកនាំក្រុម ឧទ្ទាមម្នាក់។ ជនស៊ីវិលជាង៧០នាក់ត្រូវបាន សម្លាប់និងរាប់ ពាន់នាក់ទៀតរង របួសដែលភាគ ច្រើនរងគ្រោះដោយ សារកងកម្លាំងរបស់រដ្ឋាភិបាល។

 

 

RELATED ARTICLES