ព័ត៌មានទាន់ហេតុការណ៍បំផុត
អាមេរិក៖ បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក មកពីបក្សសាធារណៈ រដ្ឋលោក ដូណាល់ ត្រាំ បានថ្លែងថា ផែនការណ៍សេដ្ឋកិច្ចរបស់ លោកនឹងផលិត កំណើនការងារ ប្រចាំឆ្នាំឲ្យបាន៣,៥% ឬបង្កើតការងារ ថ្មីជូនពល រដ្ឋ២៥លាននាក់ នៅទស វត្សរ៍ក្រោយ ដែលលោកបាន លើកឡើង បែបនេះនៅក្នុងកម្មវិធីក្លឹប សេដ្ឋកិច្ចក្រុង ញូវញ៉កកាលពី ព្រឹកថ្ងៃព្រហស្បត្តិ៍។
លោក ត្រាំ បានបន្តថា យើងត្រូវតែផ្លាស់ ប្តូរគោលនយោបាយ រួមរបស់ ប្រធានាធិបតី និងជំនួសវា ដោយគោល នយោបាយ ថ្មីមួយរបស់អ្នកអាមេរិកកាំង និយម។ លោកបានថ្លែងថាគោល នយោបាយរួម បានផ្លាស់ប្តូរការងារ និងភោគ សម្បត្តិនៅ បរទេសជាច្រើន។
លោកបានសន្យា ថានឹងកាត់ បន្ថយការយកពន្ធឲ្យស្ថិត នៅក្នុងកម្រិតទាប ជាងមុន រុះរើចេញនូវ កិច្ចព្រមព្រៀងនៃការ ធ្វើនិយ័តកម្ម ការដោះស្រាយផ្នែក ថាមពល និងការចរចា ផ្នែកពាណិជ្ជកម្ម ទាំងឡាយណា ដែលចាត់ទុក្ខ អាមេរិកជាអាទិភាព ដើម្បីនឹងជំរុញឲ្យសេដ្ឋកិច្ចសហរដ្ឋ អាមេរិកវិល ត្រឡប់ទៅ រកគន្លងផ្លូវមួយ។
ការថ្លែងការណ៍នេះ គឺជាមូលដ្ឋានក្នុង ខ្សែបន្ទាត់ផែនការណ៍ សេដ្ឋកិច្ចរបស់ បេក្ខជនមកពី គណបក្សសា ធារណរដ្ឋរូបនេះ ដែលបានបង្ហាញជាសាធារណៈ ក្នុងទីក្រុង Detroit កាលពី ដើមខែសីហា កន្លងមកនេះ។ ទោះជាយ៉ាង ណានៅ ពេលលោក បានសង្កត់ធ្ងន់លើការបង្កើន ការងារនិង កំណើនសេដ្ឋកិច្ច។
បច្ចុប្បន្នជនជាតិ អាមេរិក៩២លាននាក់ គឺស្ថិតនៅក្នុង និងក្រៅខ្សែ បន្ទាត់នៃកម្លាំង ពលកម្ម ហើយមិនមែនស្ថិត ក្នុងផ្នែកមួយនៃសេដ្ឋកិច្ចនោះឡើយ។ លោកបាន ប្តេជ្ញានាំ មកនូវ ការងារ ជូនសហគម អ្នកក្រីក្រ កម្មករ ដែកថែប និងរ៉ែធ្បូងថ្ម របស់សហរដ្ឋអា មេរិកឲ្យមានការងារធ្វើឡើងវិញ។ ស្របពេលដែល ទាំងឧស្សាហកម្មដែកថែប និងធ្យូងថ្មនិង កំពុងរងផលប៉ះពាល់់ នៅសហ រដ្ឋអាមេរិក ដោយសារតែផ្លាស់ប្តូរថាមពលនិងការ ប្រកួតប្រជែង ពីបរទេស។
ទោះជាយ៉ាងណាការ សន្យានេះបានធ្វើឲ្យ មានមន្ទិលសង្ស័យពីសំណាក់ ក្រុមសេដ្ឋវិទូ ចំពោះអត្រា កំណើនដែលសម្រេចបានក្នុងរង្វង់២% គិតចាប់តាំង ពីឆ្នាំ២០០៩ និងការងារ បង្កើតការងារថ្មី ចំនួន២៥ លាននាក់ ក្នុងអំឡុងពេល១០ឆ្នាំ ដែលមិន ធ្លាប់កើតមានឡើងក្នុងប្រវត្តិសាស្ត្ររបស់ សហរដ្ឋអាមេរិក។