ប្រវត្តិក្បាច់គុណចិន
ក្បាច់គុណ កុង ហ៊្វូ របស់ជនជាតិ ចិនគឺជាប្រព័ន្ធដ៏ធំមួយ នៃទ្រឹស្តីនិងការអនុវត្ត។ វាបញ្ចូលនូវ បច្ចេកនៃការការពារ ខ្លួននិងដើម្បីរក្សានូវសុខភាពទៀតផង។
ក្បាច់គុណ កុង ហ៊្វូ ត្រូវបានគេ វាយតម្លៃថាអាច ធ្វើគេនឹកឃើញ ត្រឡប់ទៅដល់ សង្គមជនជាតិចិន កាលពីសម័យ បុរាណ។ នៅយុគសម័យនោះ ប្រជាជនចិនប្រើ ប្រាស់ ដំបង ព្រនង់ ធ្វើជាអាវុធសម្រាប់ ប្រយុទ្ធទប់ទល់ ឬកំចាត់សត្វព្រៃ កាចសាហាវ។ តរៀងមកជនជាតិចិន បានប្រមូលចង ក្រងនូវបទពិសោធន៍ ផ្សេងនៅក្នុងការ ប្រើប្រាស់ជា មធ្យោបាយ ការពារខ្លួន។
នៅពេលរាជវង្ស សាង (Shang) បានចាប់បដិសន្ធិឡើង ការប្រមាញ់ ឬបរបាញ់សត្វត្រូវបាន គេចាត់ចូលជា វិធានដ៏សំខាន់មួយនៃការហ្វឹកហាត់ក្បាច់គុណ កុង ហ៊្វូ ។ ក្នុងសម័យរាជវង្ស សាង និងចូវ (ស.វ ទី១៧មុនគ.សរហូតដល់ឆ្នាំ២២១គ.ស) សិល្បៈក្បាច់ គុណបាន វិវឌ្ឍន៍ ក្លាយជារបាំ មួយដែលគេរាំថ្វាយ ព្រះមហាក្សត្រ។
តាមធម្មតាការរាំ តាមស្នៀតនៃក្បាច់ គុណត្រូវបានគេ ប្រើប្រាស់ដើម្បី បង្វឹកដល់ កងទ័ពនិងជា ការបំផុសគំនិត នៃសីលធម៌ របស់ទាហានថែម ទៀតផង។ ក្នុងអំឡុងសម័យ រាជវង្ស ចូវ ការរាំ ដោយសម្តែងជា ស្នៀតក្បាច់គុណ ត្រូវបានគេ ជ្រើសរើសទុក ជាសមាសធាតុមួយនៅក្នុងការអប់រំ។ ការអនុវត្តនូវបច្ចេកទេស បោកចម្បាប់ នៅទីលានប្រយុទ្ធ ឬសង្វៀនប្រដាល់ ទទួលបានការយ កចិត្តទុក ដាក់ ខ្ពស់ពី សំណាក់បណ្តារដ្ឋនានា ក្នុងអំឡុង និទាឃរដូវនិងសរទរដូវ។
ក្រោយមកស្តេចក្នុង សម័យនោះក៏បានរៀប ចំការប្រកួត ក្បាច់គុណពីរដង ជាងរៀងរាល់ឆ្នាំ តាមរដូវនីមួយៗដូចបាន រៀបរាប់ ខាងលើនេះ ដើម្បីជ្រើសរើសយក អ្នកដែលមាន ក្បាច់គុណល្អជាងគេ។ នៅគ្រានោះដែរ ការផ្តាច់ជីវិតនិង បច្ចេកវិទ្យានៃការដុតដំដែកផលិតដាវ ក៏ដូចជាការធ្វើពិធីប្រកួតក្បាច់ ដាវសម្រេចបាន នូវការអភិវឌ្ឍ យ៉ាងលឿន។
ក្នុងសម័យ រាជវង្ស ឈីញ (ឆ្នាំ២២១មុនគ.ស-២០៧មុនគ.ស) និងរាជវង្ស ហាន(ឆ្នាំ២០២មុនគ.ស-២២០) ការប្រកួត ក្បាច់គុណ ការសម្តែងក្បាច់ដាវ និងការរាំរបាំ ស្នៀតក្បាច់គុណ គឺមានការពេញនិយម និងមានប្រជា ប្រិយភាពខ្លាំងបំផុត។
ចាប់ផ្តើមពីរាជវង្សថាង (៦១៨-៩០៧) វិញ្ញាសារក៏ដូច ជាការប្រឡង ក្បាច់គុណកុង ហ៊្វូ ត្រូវបាន ដាក់ស្នើនិង ឲ្យអនុវត្តពីពេល នោះមក។
បេក្ខជនដែលមាន ក្បាច់គុណល្អនឹង ទទួលបានរង្វាន់ និងពានជើងឯក តាមរយៈការប្រឡង ដែលវាជា ការជំរុញមួយ ផ្នែកធំ នៅក្នុងការអភិវឌ្ឍសិល្បៈក្បាច់គុណ។ ក្រោយមកសិល្បៈក្បាច់ គុណនេះបានរីក ចំរើននិងវិវឌ្ឍន៍ ក្លាយជាទម្រង់ ឬស្នៀតនៃ សិល្បៈសម្រាប់សម្តែងប្រកបដោយការប៉ិនប្រសប់។
វាត្រូវបាន គេណែនាំបន្តិច ម្តងៗលើឆាកអន្តរជាតិ តាមបណ្តាប្រទេស ជាច្រើនក្នុងតំបន់ អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន កុង ហ៊្វូ មានឈ្មោះបោះ សំឡេងជា ក្បាច់គុណ ដើមនៃក្បាច់ប្រដាល់ សេរី ការ៉ាត់តេ អៃគីដូ និងយូដូ ជាដើម។
ក្នុងសម័យរាជវង្ស សុង (ឆ្នាំ៩៦០-១២៧៩) និងរាជវង្សយៀន(១២០៦-១៣៦៨) បានបង្ហាញ ឲ្យឃើញ កម្រិតខ្ពស់ បំផុតនៃការអភិវឌ្ឍក្បាច់កុង ហ៊្វូ ។
ការអនុវត្តនៃក្បាច់ កុង ហ៊្វូ ដោយអង្គការ ស៊ីវិលផ្សេងៗ បានប្រែក្លាយ ជាមានការ ពេញនិយមនិងមាន ប្រជាប្រិយភាព កាន់តែច្រើន លើសលុប។ អង្គការឬក្លឹប មួយចំនួនបាន ប្រើប្រាស់ការ សម្តែងដោយចាក់ នឹងលំពែងនិង ដំបង ដែលគេឲ្យ ហៅក្រុមសម្តែង គុណបែប នេះជាក្រុម Yinglue ។
ក្បាច់កុង ហ៊្វូ របស់ជនជាតិចិន សម្រេចបាននូវការ អភិវឌ្ឍកាន់តែរីកធំ ឡើងក្នុងសម័យរាជ វង្សមីញ (១៣៦៨-១៦៤៤) និងរាជវង្ស ឈីញ (១៦៣៦-១៩១១) ។ ក្នុងសម័យ រាជវង្ស មីញ មនុស្សជាច្រើន បានបង្កើត នូវសៀវភៅ ស្តីពីសិល្បៈ ក្បាច់គុណពហុមុខបោះពុម្ភផ្សាយ ក្នុងប្រទេស។ (សូមរង់ចាំតាមដានភាគបញ្ចប់)
រូប(កំពូលតារាក្បាច់គុណកុងហ៊្វូចិន លី លានជា)
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា