ព័ត៌មានតំបន់មជ្ឈិមបូព៌ា
សុីរី៖ ប្រធានាធិបតី តួកគីលោក Recep Tayyip Erdogan បានថ្លែងនៅ ថ្ងៃច័ន្ទនេះថា តួកគីមានផែនការណ៍ បង្កើតតំបន់ សុវត្ថិភាពមួយ ដែលមាន ផ្ទៃដីទំហំ៥.០០០គីឡូម៉ែត្រ ក្រឡាក្នុង ប្រទេសស៊ីរី ដែលវាជាការចូល ខ្លួនពាក់ព័ន្ធកាន់ តែស៊ីជម្រៅ ក្នុងប្រជាជាតិ មួយក្នុងចំណោម អ្នកមាន វិវាទរហូតបណ្តាលឲ្យមនុស្ស ស្លាប់បាត់បង់ជីវិត ច្រើនជាងគេបំផុត ក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Erdogan បានថ្លែងថា ប្រយុទ្ធរបស់ កងទ័ពតួកគី ក្នុងប្រទេសស៊ីរីដែល បានចាប់ផ្តើមឡើង កាលពីថ្ងៃ២៤សីហា ស្ថិតក្រោម ប្រតិបត្តិការរបស់កងទ័ព ជើងគោកតួកគី បានបោសសម្អាត ក្រុមភេរវករចេញ ពីតំបន់មួយដែល មានផ្ទៃដីទំហំ៩០០គីឡូម៉ែត្រ ក្រឡារួចមក ហើយ។
ការប្រយុទ្ធ នោះនឹងពង្រីក ទឹកដីទៅកាន់តំបន់អាល់បាប់ ដែលត្រួតត្រាដោយ ក្រុមរដ្ឋអ៊ីស្លាមដែល ស្ថិតនៅចម្ងាយ ប្រមាណជា ៣០គីឡូម៉ែត្រ ពីព្រំដែន។
ចំណែកទំហំ នៃតំបន់សុវត្ថិភាព ដែលបានគ្រោង ទុកនោះគឺមានរ ង្វាស់ខ្នាតប្រហែល ៨៥ដង នៃក្រុង Manhattan ដែលធ្វើ ឲ្យប្រតិបត្តិការ នេះគឺជាការអន្តរាគមន៍ យោធានៅបរទេស របស់តួកគី ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រ សម័យទំនើបនេះ។ ការប្រយុទ្ធដែល កាន់តែខ្លាំងក្លា នេះនឹងទំនង ជាក្លាយជាជម្លោះរបស់ខ្លួនជាមួយក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាមនិង ក្រុមឃឺត ដែលស្វែង រកស្វ័យភាពក្នុងការ ត្រួតត្រាទឹកដីនៅ តំបន់ភាគខាងជើងស៊ីរី។
ការលុកលុយកាលពីខែ មុនបានចាប់ផ្តើម តែប៉ុន្មានថ្ងៃ ប៉ុណ្ណោះក្រោយពីជន អត្តឃាតបំផ្ទុះគ្រាប់ បែកបានថ្លែងថា ខ្លួនមានទំនាក់ ទំនងជាមួយនិងរដ្ឋអ៊ីស្លាមដែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥៤នាក់ក្នុងពិធី មង្គលការមួយ នៅទីក្រុងតាម ព្រំដែន Gaziantep ។
ទោះជាយ៉ាងណា អ្នកយុទ្ធសាស្ត្រ មួយរូបរបស់ទីភ្នាក់ងារ ស្រាវជ្រាវគោល នយោបាយ សេដ្ឋកិច្ចក្នុងទីក្រុង អង់ការ៉ា លោក Nihat Ali Ozcan បានឲ្យដឹង តាម ទូរស័ព្ទនៅថ្ងៃ ច័ន្ទនេះ ថាគោលបំណង របស់តួកគីគឺ ទំនងជាងនឹងស្នើឲ្យ មានការដាក់ពង្រាយ ទាហានតួកគីរាប់ពាន់ នាក់ក្នុង ប្រទេសស៊ីរីក្នុងរយៈពេល ជាច្រើនឆ្នាំនិងបង្កើន ហានិភ័យលើការ ប្រឈមមុខផ្នែក យោធាដែលអាច កើតមានជាមួយ និងកងកម្លាំង របស់ស៊ីរី។