Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិព្យុះទីហ្វុង​មួយ មេ​កើតទឹកជំនន់​យ៉ា ងធំ​នៅ​ភាគ​ខាង ត្បូងជប៉ុន

ព្យុះទីហ្វុង​មួយ មេ​កើតទឹកជំនន់​យ៉ា ងធំ​នៅ​ភាគ​ខាង ត្បូងជប៉ុន

ព័ត៌មានទាន់ហេតុការណ៍បំផុត

ជប៉ុន៖ ខ្យល់ព្យុះមួយមេធំ បានបោកបក់មក លើប្រទេសជប៉ុន បណ្តាលឲ្យកើត មានគ្រោះទឹកជំនន់យ៉ាងធំ និងជំរុញឲ្យមានការលុប ចោលជើងហោះហើរជាច្រើនក្នុង តំបន់ភាគខាង ត្បូងប្រទេសនេះ។

ព្យុះទីហ្វុងម៉ាឡាកាស បានបោកបក់ឆ្លងកាត់ ផ្នែកខាងត្បូងនៃ កោះ Kyushu កាលពីព្រឹកព្រលឹមថ្ងៃ អង្គារទី២០កញ្ញានេះមុននឹង វាបក់ផាត់ សំដៅទៅកាន់តំបន់ភាគ ខាងកើតតាមប ណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ជប៉ុនឆ្ពោះទៅ កាន់ភូមិភាគកណ្តាល ជប៉ុននិងទីក្រុងតូក្យូ។

ខ្យល់កន្ត្រាក់ ដែលមានល្បឿន បោកបក់ខ្លាំងក្លាអម ដោយការធ្លាក់ភ្លៀង យ៉ាងខ្លាំងផងនោះ វាយប្រហារធ្វើឲ្យ បាក់រលំនូវបង្គោល ភ្លើងនិងបានជនលិចអគារមួយ ចំនួនធំក្នុងតំបន់ជា ច្រើននៃកោះ Kyushu  ដែលជាទីតាំងសំខាន់ ទី៤របស់ប្រទេសជប៉ុន ប្រចាំភូមិភាគខាងត្បូង ។

គ្រោះធម្មជាតិ នេះបាន នាំឲ្យរថយន្តជាច្រើនគ្រោះលិចចូលទឹកពាក់កណ្តាលរថយន្តនៅ ទីចំណតជាច្រើន កន្លែង ហើយថែមទាំង បានបោកបក់ រថយន្តមួយចំនួនរសាត់ តាមទឹកនៅផ្នែកមួយ នៃផ្លូវថ្នល់ក្បែរ ឆ្នេរសមុទ្រផងដែរ។ លើសពីនេះមាន អគារជាង៣០.០០០ខ្នងត្រូវបានកាត់ ផ្តាច់ចរន្តថាមពលទៀតផង។

យោងតាមទីភ្នាក់ងារ គ្រោះមហន្តរាយនិង ពន្លត់អគ្គីភ័យឲ្យដឹង ថាមានមនុស្ស៥នាក់ ត្រូវបានគេរាយកា រណ៍ថាបានរង របួសក្នុងឧប្បត្តិហេតុនេះ តែពុំមានអ្នករបួសធ្ងន់ធ្ងរឡើយ។ ចំណែកទីភ្នាក់ ងារឧតុនិយមវិទ្យាជប៉ុ នបានថ្លែងថា ព្យុះទីហ្វុងម៉ាឡេកាស មានអត្រាសន្ទុះនៃល្បឿនបោកបក់ខ្យល់ ១២៦គីឡូម៉ែត្រក្នុង មួយម៉ោង។

 

 

RELATED ARTICLES