Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិវាយប្រហារ លើ​ក្រុងកំពង់ផែ​ សមុទ្រក្រហម ​ស្លាប់​២៥នាក់​

វាយប្រហារ លើ​ក្រុងកំពង់ផែ​ សមុទ្រក្រហម ​ស្លាប់​២៥នាក់​

យ៉េម៉ែន៖ សាក្សីនិយាយថា យ៉ាងហោចណាស់ មានមនុស្ស២៥នាក់ រាប់ទាំងស្រ្តីនិងកុមារ ត្រូវបានសម្លាប់ នៅពេលយន្ត ហោះចម្បាំងជាច្រើនគ្រឿងរបស់ កងកម្លាំងយោធា សម្ព័ន្ធមិត្តដែលដឹកនាំ ដោយអារ៉ាប់ប៊ីសាអូឌីត បើកការវាយ ប្រហារលើ វិមាន ប្រធានាធិបតីនៅតាមខេត្ត និងក្បែរ លំនៅឋានប្រជាជន ក្នុងទីក្រុងកំពុងផែ សមុទ្រក្រហម al-Hodayda កាលពីរាត្រីថ្ងៃពុធ។

សាក្សីដែលជា ពេទ្យទាហានក្នុងស្រុក បានថ្លែងប្រាប់សារព័ត៌ មានចិនស៊ីនហួរ ថា ចំនួនអ្នកស្លាប់ជាបឋម គឺ២៥នាក់ហើយ ៧៣នាក់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយមានស្ថានភាព ធ្ងន់ធ្ងរដោយសារ ការវាយប្រហារ ពីលើអាកាស ដោយយន្ត ហោះចម្បាំង។

សាក្សីនិងជាអ្នកមាន លំនៅឋាននៅ កន្លែងកើតហេតុ ផ្ទាល់បានឲ្យដឹ ងថាយន្តហោះ ចម្បាំងជាច្រើន គ្រឿងបានឆ្មក់ វាយលុកដំបូងលើវិមាន ប្រធានាធិបតី ក្រោយមកទើប វាយប្រហារលើ សង្កាត់ Hunood ដែលនៅជិតវិមាននោះ។

មន្ត្រីក្រុមប្រដាប់ អាវុធ Houthi កាន់និកាយស៊ីអ៊ីតម្នាក់ បានថ្លែងប្រាប់ស៊ីនហួរ ថាមន្ត្រីថ្នាក់កំពូល ទាំងអស់ ដែលស្ថិត នៅក្នុងវិមានប្រធានាធិបតីត្រូវ បានសង្គ្រោះជីវិតពី ការវាយប្រហារ ដោយយន្ត ហោះចម្បាំងនេះហើយ។ វាគឺជាការ វាយប្រហារពីលើ អាកាសថ្មីមួយមកលើគោលដៅ ជនស៊ីវិល។

មន្ត្រីថ្នាក់កំពូលរបស់ ក្រុមប្រដាប់អាវុធ Houthi បានយកចិត្ត ទុកដាក់ចំពោះពិធី បុណ្យជាសាធារណៈ មួយដែលរៀបចំ ឡើងដោយក្រុមរបស់ខ្លួនក្នុងទីក្រុង កំពុងផែសមុទ្រ ក្រហមនេះ ដើម្បីរំលឹកខួបឆ្នាំទី២ នៅថ្ងៃ២១កញ្ញា ជាកាលបរិច្ឆេទ ដែលក្រុមខ្លួនបាន កាន់អំណាចបន្ទាប់ពីមាន ការវាយលុក យ៉ាងខ្លាំងនៅ រដ្ឋធានី Sanaa និងខេត្តភាគខាង ជើងដទៃទៀត ក្នុងឆ្នាំ២០១៤។

ក្រុម Houthi បានដណ្តើម យកក្រុង al-Hodayda រដ្ឋធានី Sanaa និងពាក់កណ្តាល នៃតំបន់ភាគខាង ជើងប្រទេស យេម៉ែនកាលពីថ្ងៃ២១កញ្ញាឆ្នាំ២០១៤ ដែលបង្ខំ ឲ្យដ្ឋាភិបាលដែលគេ ទទួលស្គាល់ ដោយអន្តរជាតិ របស់លោក ប្រធានាធិបតី Abd-Rabbu Mansour Hadi និរទេសខ្លួន។

ការប្រែប្រួលនេះ បានជំរុញឲ្យមាន ការអន្តរាគមន៍ ពីកងទ័ពជើងអាកាស របស់សម្ព័ន្ធមិត្ត ដែលដឹកនាំ ដោយអារ៉ាប់ ប៊ីសាអូឌីតកាលពីខែមីនាឆ្នាំ២០១៥ ដើម្បីវាយបកទៅ លើពួកបះបោរទាំង នោះនិងដើម្បី ប្រគល់អំណាច ជូនលោក Hadi និងរដ្ឋាភិបាល របស់លោកនៅរដ្ឋធានី Sanaa វិញ។

ពួកឧទ្ទាម Houthis នៅតែគ្រប់គ្រង ទាំងស្រុងនៅ តាមបណ្តាទីក្រុង ជាច្រើននៃភាគ ខាងជើង ប្រទេសដដែល ថ្វីបើមានការធ្វើសង្គ្រាមរឹង តែខ្លាំងឡើង ក្នុងរយៈពេល១៨ខែ ដើម្បីដណ្តើម កាន់កាប់តំបន់ ទាំងនោះវិញ យ៉ាងណាក្តី។ ការផ្ទុះសង្គ្រាមនេះ ដែរបានជំរុញឲ្យបណ្តា ប្រទេសនានា បិទស្ថានទូតនិង ជម្លៀសបុគ្គលិ ករបស់ពួកគេទៀតផង។

ទោះជាយ៉ាងណា ចាប់តាំងពីផ្ទុះ សង្គ្រាមមកមាន មនុស្សស្លាប់ ជាង១ម៉ឺននាក់ ភាគច្រើនជាជន ស៊ីវិល របួស៣៥.០០០នាក់នងិជម្លៀសចេញពីលំនៅ ឋានជាង៣លាន នាក់ នេះបើតាម ស្ថិតិពីទីភ្នាក់ងារ មនុស្សធម៌។

 

RELATED ARTICLES