Saturday, November 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះណែនាំឃ្លាំងលក់ឡាន គ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្តាច់មុខ

ចុះណែនាំឃ្លាំងលក់ឡាន គ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្តាច់មុខ

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យតាមឃ្លាំងលក់រថយន្ត២កន្លែង ស្ថិតនៅខណ្ឌទួលគោក និងខណ្ឌ៧មករា ដែលបានដាក់តាំង ផ្សព្វផ្សាយនិងលក់រថយន្តម៉ាក AION ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុនដែលនាំ ចូលរថយន្តទាំងនេះផ្តាច់មុខ មកកាន់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។

មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា កម្លាំងនគរបាល ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បានចុះទៅត្រួតពិនិត្យហាងលក់រថយន្ត ចំនួន២ កន្លែង រួមមាន ទី១-ក្រុមហ៊ុនលក់រថយន្ត ឈ្មោះ Yescar EV Cambodia ស្ថិតនៅផ្ទះលេខ១៧៥ ផ្លូវលេខ២១៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងទី២-ឃ្លាំងលក់រថយន្ត យីហោ អិល អិន ៦៨ ស្ថិតនៅ ផ្លូវលេខ២១៥ សង្កាត់វាលវល់ ខណ្ឌ៧មករា។

មន្ត្រីនគរបាល បានបន្តថា ម្ចាស់ទីតាំងឃ្លាំងលក់រថយន្ត ទាំង២កន្លែង បានយល់ព្រម និងចូលរួមសហការជា មួយកម្លាំងជំនាញ ឱ្យចូលទៅឆែកត្រួតពិនិត្យ។

កម្លាំងនគរបាល បានធ្វើការអប់រំ ណែនាំដល់ម្ចាស់ឃ្លាំងលក់រថយន្តទាំង២កន្លែងនេះ កុំធ្វើការដាក់តាំង ធ្វើការផ្សព្វផ្សាយនិងលក់រថយន្តដែលគ្មានការអនុញ្ញាតពីក្រុមហ៊ុននាំចូលផ្តាច់មុខ ដើម្បីចូលរួមគោរពកម្មសិទ្ធិបញ្ញា និងច្បាប់នៃការចូលទំនិញផ្តាច់មុខ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយក្រុមហ៊ុនដើម បានដាក់ពាក្យប្តឹងទៅកាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ដែលមានឃ្លាំង និងក្រុមហ៊ុនមួយចំនួននៅរាជធានីភ្នំពេញ បានយករថយន្តម៉ាក AION ទៅដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ដោយគ្មានការអនុញ្ញាត៕

RELATED ARTICLES