ព័ត៌មានទាន់ហេតុការណ៍បំផុត
ឧបទ្វីបកូរ៉េ៖ រដ្ឋមន្ត្រីការពារជាតិ បានបង្ហើបនៅសប្តាហ៍ នេះថា កូរ៉េខាងត្បូងមាន កងទ័ពពិសេស ត្រៀមខ្លួនរួច ជាស្រេចក្នុងការសម្លាប់លោក គីម ជុងអ៊ុន ប្រសិនជាប្រទេស របស់ខ្លួនយល់ ឃើញ ថាមានការគំរាម កំហែងពីសំណាក់ អាវុធនុយ ក្លេអ៊ែររបស់កូរ៉េខាងជើង ។
លោក Han Min-koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានថ្លែង តាមការចោទសួរ នៅក្នុងសភាកាល ពីថ្ងៃពុធថា ប្រសិនជាមានកង កម្លាំងពិសេស មួយក្រុមដែលបានត្រៀមខ្លួន ជាស្រេច និងមានសមត្ថភាព អាចសម្លាប់មេដឹក នាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន គឺជា ការពិតណាស់យើង នឹងធ្វើតាម ផែនការណ៍នេះ។
មួយវិញទៀត កូរ៉េខាងត្បូងមានយោបល់ និងផែនការណ៍ សាមញ្ញមួយក្នុងការ ប្រើប្រាស់មីស៊ីល ដែលមានសមត្ថភាព ជាក់លាក់វាយប្រហារលើ គោលដៅសំខាន់ៗ របស់សត្រូវ ក្នុងតំបន់មួយចំនួនក៏ ដូចជាកំចាត់នូវមេដឹកនាំ របស់ពួកគេផងដែរ។
វាត្រូវបានគេមាន មន្ទិលសង្ស័យយូរ មកហើយថាគម្រោង មួយនេះត្រូវបានគេ រកចាំទុកប៉ុន្តែ ការឆ្លើយដោយ ឥតលាក់ លៀមរបស់រដ្ឋមន្ត្រី ការពារជាតិ កូរ៉េខាងត្បូងបង្កឲ្យមានការ ភ្ញាក់ផ្អើលតែម្តង។
គួរបញ្ជាក់ថាកូរ៉េខាងជើង បាននិងកំពុង ប្រើប្រាស់នូវភាសា ប្រឌិតដើម្បីសំដែង នូវការមិនពេ ញចិត្តចំពោះសត្រូវ របស់ខ្លួនពិសេសគឺលោក ខាងលិច។ ជាក់ស្តែងកូរ៉េខាង ជើងបានព្រមាន ថាខ្លួននឹងត្រៀម ខ្លួនទុកជាមុនហើយ ថែមទាំងវាយ ប្រហារដោយ អាវុធនុយក្លេអ៊ែជា ការឆ្លើយតបនិងការ ធ្វើលំហាត់សមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
លោក Han Min-koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង