Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកស្រវឹងចុះបង់សំណាញ់យកត្រីអាំងក្លែម លង់ទឹកស្លាប់

ផឹកស្រវឹងចុះបង់សំណាញ់យកត្រីអាំងក្លែម លង់ទឹកស្លាប់

ខេត្តកំពង់ធំ៖ បុរសម្នាក់ រួមនឹងមិត្តភក្តិ ៤នាក់ទៀត បានជួបជុំគ្នាផឹកស្រានៅមាត់ប្រឡាយ លុះផឹកស្រវឹងធ្លាក់ភ្នែកអស់សាច់ក្លែម ក៏ចុះទៅ បង់សំណាញ់នៅក្នុងប្រឡាយ បំណងយកត្រី មកអាំងក្លែមស្រាបន្ត ស្រាប់តែអកុសលរអិល ជើងដួលចូលទឹកក្រោកមិនរួច បណ្តាលឱ្យលង់ ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច  ប្រឡាយទឹកខាងជើងភូមិវាលអម្ពិល ឃុំទ្រៀល ស្រុកបារាយណ៍ ។

បុរសរងគ្រោះដែលលង់ទឹកប្រឡាយស្លាប់ មានឈ្មោះអ៊ឹម សុផាត អាយុ៥១ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកបារាយណ៍។

តាមប្រភពពីកន្លែងកើតហេតុ បានរៀប- រាប់ប្រាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅ ព្រឹកព្រលឹមថ្ងៃទី២៣ កញ្ញា គេឃើញជនរង-គ្រោះ រួមនឹងមិត្តភក្តិ៤នាក់ទៀត ឆ្លៀតឱកាស ទំនេរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏បបួលគ្នាទៅ បង់សំណាញ់នៅប្រឡាយទឹកកើតហេតុខាងលើ ដោយមានទិញស្រាបៀរយកទៅជាមួយ ដើម្បី ផឹកស៊ីផង។ លុះក្រោយពីបង់សំណាញ់បានត្រី  ក៏នាំគ្នាយកមកដុតអាំងក្លែមស្រាយ៉ាងសប្បាយក្អាកក្អាយ ដោយផឹកបណ្តើរច្រៀងលេងបណ្តើរ នៅចំណុចមាត់ប្រឡាយ ទីតាំងកើតហេតុខាងលើ ។

ffddsd

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង កើតហតុខាងលើ បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែក គ្រប់ៗគ្នា គាប់ជួនអស់សាច់ក្លែមល្មម ទើបជន- រងគ្រោះ បានប្រវេប្រវាកាន់សំណាញ់ ដើរទាំង ទ្រេតទ្រោតបំណងទៅបង់ សំណាញ់ យកត្រីមក អាំងក្លែមបន្ត ហើយភ្លាមនោះ ដោយយល់ថា ជនរងគ្រោះស្រវឹងខ្លាំងហើយ ទើបមិត្តភក្តិ ផ្សេងទៀត បាននាំគ្នាហាមដែរ តែជនរងគ្រោះ មិនព្រមស្តាប់ នៅតែចុះទឹកបង់សំណាញ់តែ ម្នាក់ឯងទាល់តែបាន។ ស្រាប់តែអកុសល ខណៈ ដែលមិត្តភក្តិភ្លេចខ្លួនបន្តិច ជនរងគ្រោះក៏រអិល ជើងដួលផ្កាប់មុខចូលទឹកជ្រៅ ក្រោកហែលមិន រួច បណ្តាលឱ្យលង់ លុះមិត្តភក្តិប្រទះឃើញ បាន ព្យាយាមចុះទៅជួយស្រង់ភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន មូលហេតុក៏ព្រោះតែជនរងគ្រោះ ផឹកស្រវឹងខ្លាំង រួចចុះទៅបង់សំណាញ់ក្នុងប្រឡាយ បណ្តាលឱ្យដួលចូលទឹកក្រោកមិនរួច ក៏ លង់ស្លាប់បែបនេះតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អ៊ុង សំអាត

RELATED ARTICLES