Sunday, September 22, 2024
Homeតារាខ្មែរលោកគួច ខេវិន ធ្វើឲ្យនូ ស៊ិប ស្រក់ទឹកភ្នែក

លោកគួច ខេវិន ធ្វើឲ្យនូ ស៊ិប ស្រក់ទឹកភ្នែក

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីសិល្បៈដ៏ល្បីល្បាញឈ្មោះ តាមបណ្តាទូរទស្សន៏ជាច្រើន ដូចជាធ្លាប់គ្រប់គ្រងផលិតសិល្បៈកម្សាន្ដនៅទូរទស្សន៏CTN, អាស៊ីអាគ្នេយ៍ និងពេលនេះកំពុងបម្រើរអារម្មណ៍ទស្សនិកជន តាមរយៈបង្កើតកម្មវិធីថ្មីៗជាច្រើន នៅទូរទស្សន៏ETV និងPNN នោះ ថ្មីៗនេះ លោកខេវិន បានធ្វើឲ្យតារាចម្រៀងជើងចាស់ លោកនូ ស៊ិប ស្រក់ទឹកភ្នែកនៅលើឆាកតន្រ្ដីPNN ក្នុងកម្មវិធី ”តន្រ្ដីស៊ូភើសាន់ដេ” ហើយទស្សនិកជនជាច្រើនបានរំភើបរំជួលចិត្តជាខ្លាំងផងដែរ នៅពេលដែលឃើញអ្នកផលិតកម្មវិធីសិល្បៈរូបនេះ ក្រើនរំលឹកដល់ប្អូនៗសិល្បៈករជំនាន់ក្រោយ ឲ្យចេះដឹងគុណដល់លោកគ្រូអ្នកគ្រូដែលធ្លាប់ជួយបណ្ដុះបណ្ដាលយើងនាពេលកន្លងមក។ លោកនូ ស៊ិប បន្ទាប់ពីបានទទួលបាច់ផ្កាយ៉ាងស្រស់ស្អាតពីលោកគួច ខេវិន លើឆាកតន្រ្ដី PNN ហើយនោះ មានអារម្មណ៍រីករាយជាខ្លាំង តែរឿងដែលលោករឹតតែត្រេកអររំជួលចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែកនោះ គឺលោកខេវិន បានរៀបចំជាការដូយ៉ាងពិសេស ដោយមានការខ្ចប់យ៉ាងស្រស់ស្អាតជួនលោកនូ ស៊ិប នោះ គឺម៉ាញ៉េមួយគ្រឿងដ៏ថ្មីសន្លាង រួមទាំងជួនMemory មួយ ដែលលោកវិន បានបញ្ចូលបទចម្រៀងលោកនូ ស៊ិប រាប់រយបទជួនគាត់ផងដែរ ទើបធ្វើឲ្យតារាជើងចាស់រូបនេះមិនអាចទប់ទឹកភ្នែកបានឡើយ។

fullsizerender-1
លោកគួច ខេវិនបាននិយាយទៅកាន់លោកនូ ស៊ិប ថាយើងបានធ្វើការជាមួយគ្នាតាមបណ្ដាប៉ុស្ដិ៍ផ្សេងៗ គឺបងតែងតែផ្ដល់កិត្តិយសជួយបណ្ដុះបណ្ដាលដល់ប្អូនៗជំនាន់ក្រោយ គឺអរគុណបងដែលតែងតែចែករំលែកបទពិសោធន៍ និងផ្ដល់ឱកាសដល់ប្អូនៗ មិនថាយប់ឬថ្ងៃទេ ឲ្យតែខ្ញុំសំណូមពរគាត់ គឺគាត់មកជួយហើយ ពិសេសគឺមិនដែលបានគិតតម្លៃពីតារាណាមួយរៀលឡើយ។

14438939_967930710019537_1459547808_o
លោកនូ ស៊ិប ត្រូវបានគេដឹងថា ធ្លាប់បានជួយបណ្ដុះបណ្ដាលសិល្បៈករយើងជាច្រើននាក់មកហើយ ក្នុងនោះក៏មានតារាថ្មីៗមួយចំនួន ដូចជាតារាចម្រៀងថោន លោកខេម និងគូម៉ា, ម្ចាស់ពានCambodian idol រដូវកាលទី១ លោកនី រតនា, ម្ចាស់ពានThe Voice Cambodia រដូវកាលទី២ លោកថែល ថៃ ជាដើម ដែលសុទ្ធតែបានចំណេះដឹង និងបទពិសោធន៏ល្អៗពីលោកនូ ស៊ិប មុនពេលដែលពួកគេបានល្បីឈ្មោះនាពេលនេះ។
លោកនូ ស៊ិប បាននិយាយទៅកាន់លោកគួច ខេវិនថា នោះជាលើកទីមួយហើយដែលបានប្អូនគួច ខេវិន បានផ្ដល់កិត្តិយសយ៉ាងធំធេង នៅក្នុងថ្ងៃនេះ នៅប៉ុស្ដិ៍ PNN នេះ គឺខ្ញុំសូមថ្លែងអំណរគុណដល់PNN ជាពិសេសគឺសូមអរគុណដល់ប្អូនគួច ខេវិន ដែលជានិច្ចកាលមិនដែលបានលើកពីអតីតភាពរបស់យើងដែលបានប្រឹងតស៊ូធ្វើការជាមួយគ្នាហើយខ្ញុំរំភើបខ្លាំងណាស់ដោយសារតែប្អូនគួច ខេវិន បានទៅរៀនយកបានសញ្ញាបត្របណ្ឌិតនៅបរទេស តែបែរជាមកដឹកនាំសិល្បៈដោយសារការស្រលាញ់សិល្បៈ គឺប្អូនមានឆន្ទៈខ្ពស់មុះមុតស្រលាញ់សិល្បៈ មិនរើសឋានៈទេ កុំថាឡើយចាស់ប្រហែលខ្ញុំ ឬក្មេងក៏ដោយ គឺប្អូនខេវិន មិនដែលប្រកាន់វណ្ណៈឋានៈឡើយ គឺគាត់ជាអ្នកអភិរក្សសិល្បករដែលគាត់មានស្នាដៃជាច្រើនដែលខ្ញុំបានរួមសហការជាមួយគ្នានាពេលកន្លងមក ជួនកាលខ្ញុំកំពុងច្រៀងនៅបារទាំងយប់ឲ្យតែប្អូនខេវិន ហៅឲ្យមកជួយមើលប្អូនៗថតCD បញ្ចូលសំឡេង គឺខ្ញុំមកភ្លាម គឺយើងធ្លាប់រាប់អានគ្នាតាំងពីស្ថានីយមុនៗក៏ដោយ គឺប្អូនតែងតែផ្ដល់កិត្តិយសឲ្យខ្ញុំ ហើយខ្ញុំក៏ផ្ដល់កិត្តិយសឲ្យប្អូនវិញដែរ។

14454082_967930683352873_822938836_o
លោកគួច ខេវិន ថា លោកបានជួបលោកនូ ស៊ិប តាំងពីឆ្នាំ១៩៩៤ម្ល៉េះ ហើយនៅលើឆាកតន្រ្ដីPNN នោះ លោកខេវិន ថែមទាំងចាក់បទចម្រៀងចាស់ៗពីមុនដែលលោកនូ ស៊ិប សឹងតែស្ដាប់សំឡេងខ្លួនឯងមិនស្គាល់ផង ព្រោះជាបទយូរហើយដែលថតនៅអាមេរិក និងលក់ក្រៅប្រទេស ទើបយកចូលមកក្នុងប្រទេសវិញ គឺលោកនូ ស៊ិប មិនទាំងចាំបទចម្រៀងទាំងនោះទៀតផង។ លោកនូ ស៊ិប បន្ថែមថា ”ខ្ញុំរំភើបនិងសប្បាយរីករាយណាស់ គឺគ្មានអ្វីក្រៅពីជួនពរដល់ប្អូនគួច ខេវិន សូមឲ្យប្អូននៅតែមានភាពក្លាហាន និងដឹកនាំបង្កើតកម្មវិធីល្អៗដែលបង្កប់ទៅដោយអត្ថន័យអប់រំ អភិរក្សសិល្បៈយើងតាំងពីជំនាន់មុន និងបណ្ដុះបណ្ដាលប្អូនៗជំនាន់ក្រោយនេះ។
តាមព័ត៌មានថា មានស្នាដៃជាច្រើនដែលលោកគួច ខេវិន ធ្លាប់បង្កើតកម្មវិធីតាមបណ្ដាប៉ុស្ដិ៍ទូរទស្សន៏មួយចំនួន គឺមានជាងខ្ទង់៤០កម្មវិធីទៅហើយ ដែលប៉ុស្ដិ៍ខ្លះ ថ្វីត្បិតតែខេវិន បានចាកចេញមែន តែកម្មវិធីទាំងនោះនៅតែដំណើរការរហូតមកដល់ពេលនេះដដែល។

img_9123
អ៊ុំ សុវណ្ណនី, លោកនូ សុិប និងេលាកគួច ខេវិន

ក្រៅពីលោកនូ ស៊ិប ដែលបានរំភើបរហូតស្រក់ទឹកភ្នែកដោយសារតែលោកគួច ខេវិន នោះ នៅមានតារាសិល្បៈរាបរយនាក់ទៀត ដែលបានសរសើរអ្នកដឹកនាំនិងផលិតកម្មវិធីល្បីឈ្មោះរូបនេះ ថាជាអ្នកដែលបង្កើតធនធានអ្នកសិល្បៈ នឹងតែងតែផ្ដល់ឱកាសដល់ប្អូនៗដែលមានចិត្តស្រលាញ់សិល្បៈគ្រប់ផ្នែកទាំងអស់ ដោយមិនប្រកាន់បក្សពួកនិយម ឬខ្សែរអ្វីឡើយ។
កញ្ញារ៉ាបូទី ដែលជាតារាចម្រៀងម្នាក់ បានថ្លែងថា ”ខ្ញុំគ្មានខ្សែទេ តែខ្ញុំមានឱកាសមកដល់សព្វថ្ងៃនេះ គឺខ្ញុំមិនដែលភ្លេចអ្នកដែលធ្លាប់ផ្ដល់បទពិសោធន៏ និងឱកាសដល់ខ្ញុំឡើយ និយាយទៅអារម្មណ៏ខ្ញុំពីមុនវាជាក្ដីស្រមៃ តែបានក្លាយជាការពិត ដោយសារតែបងប្រុសគួច ខេវិន គាត់បានផ្ដល់បទពិសោធន៍ឲ្យខ្ញុំទៅលើការច្រៀង ការលើកដាក់សំឡេង ការប្រើប្រាស់សំឡេងគាត់បង្ហាត់បង្រៀនខ្ញុំ រហូតខ្ញុំបានជាប់ប្រលងចម្រៀងមួយ កាលពីឆ្នាំ២០០៨ អ្វីដែលគាត់ធ្លាប់ប្រាប់ បង្ហាត់បង្រៀន គឺនៅដក់ជាប់រាល់ពេលខ្ញុំច្រៀង ខ្ញុំតែងតែនឹកឃើញរាល់អ្វីដែលគាត់ប្រាប់ជានិច្ច៕

fullsizerender

RELATED ARTICLES