Saturday, November 23, 2024
Homeបច្ចេកវិទ្យាការទិញទំនិញអនឡាញ និងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា

ការទិញទំនិញអនឡាញ និងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ៖ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ការទូទាត់តាមអនឡាញមានការកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជា។ នេះដោយសារតែការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ទៅក្នុងដំណើរការបដិវត្តន៍ប្រព័ន្ធឌីជីថល ជាពិសេសនៅក្នុងវិស័យទូទាត់អេឡិចត្រូនិក ដែលអាចឲ្យអតិថិជនធ្វើការទូទាត់មុខទំនិញ និងសេវាកម្មដោយពុំចាំបាច់ប្រើសាច់ប្រាក់តាមរយៈប័ណ្ណឥណទាន / ឥណពន្ធ / បង់ប្រាក់ជាមុន / កាតនិម្មិត និងកាបូបលុយនិម្មិត (e-wallets) តាមរយៈទូរស័ព្ទចល័ត និងផ្សារអនឡាញនៅលើបណ្ដាញអ៊ីនធើណែត។

ខណៈបច្ចេកវិទ្យារីកចម្រើនកាន់តែខ្ពស់ឡើងៗ ការប្រើប្រាស់សាច់ប្រាក់រងផលប៉ះពាល់ជាខ្លាំង ពីព្រោះការទូទាត់អេឡិចត្រូនិកមានការកើនឡើង ដែលជំរុញឲ្យគ្រប់គ្នាប្ដូរទៅរកដំណោះស្រាយប្រើប្រាស់ការទូទាត់ប្រាក់បែបឌីជីថលវិញ។

ខណៈដែលប្រជាជនកម្ពុជា មានការកើនឡើងៗក្នុងការប្រើប្រាស់ទូរស័ព្ទចល័តកាន់តែច្រើនឡើងៗក្នុងការធ្វើការងារ និងការរស់នៅតាមបែបស៊ីវិល័យរបស់ពួកគេ ការបង្កើតកាបូបលុយនិម្មិត (e-wallets) និងប្រតិបត្តិការតាមអនឡាញកំពុងតែក្លាយទៅជានិន្នាកាដ៏ពេញនិយមមួយ។

ដោយមានការកើនឡើងនូវភាពសម្បូរបែប ហើយប្រជាជនកម្ពុជា ក៏ពេញនិយមក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញ ធ្វើឲ្យបាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិក រំពឹងថា នឹងកើនឡើងប្រហែលជា ៣០% ស្មើនឹង១៦៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំទៅមុន។ ចំនួនអ្នកទិញទំនិញអនឡាញក៏មានការរំពឹងថា កើនឡើង២០% ស្មើនឹង៤,៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំនេះ។ ការកើនឡើងនេះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារប្រជាជនវ័យក្មេងនៅក្នុងប្រទេសប្រើប្រាស់បណ្ដាញអនឡាញជាញឹកញាប់ និងកើនឡើងច្រើនក្នុងបណ្ដាញសង្គម។

យោងទៅតាម Datareportal ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតកើនដល់១៥% ស្មើនឹង៩,៧លាននាក់ ក្នុងខែមករា ឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩។ បណ្ដាញសង្គមបានជ្រៀតចូលយ៉ាងខ្លាំងនៅកម្ពុជា ដែលបាននឹងកំពុងជួយជំរុញបន្ថែមដល់ករណីអាជីវកម្មសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក។

សម្រាប់ការទូទាត់អនឡាញ ក្រុមហ៊ុន UnionPay បានធ្វើការជាមួយដៃគូនៅទីនេះ និងទូទាំងសាកលលោក ដើម្បីឲ្យចំនួនអ្នកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​កាន់តែកើនឡើងលើវិស័យផ្សេងៗគ្នាព្រមទទួលយកក្រុមហ៊ុន UnionPay ធ្វើជាដៃគូ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការទូទាត់តាមអនឡាញដោយរលូន និងប្រកបដោយសុវត្ថិភាព។

ក្រុមហ៊ុន UnionPay ធ្វើការងាររួមគ្នាជាមួយដៃគូធនាគារដែលបានបោះពុម្ពកាតឈានមុខគេ ដូចជា ធនាគារអេប៊ីអេ (ABA Bank), ធនាគារអេស៊ីលីដា (Acleda), ធនាគារចិន( Bank of China) ,ធនាគារកាណាឌីយ៉ា (Canadia Bank) និងធនាគារជាច្រើនទៀត ដើម្បីពង្រីកការទទួលស្គាល់របស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញ។ ហើយឥលូវនេះក៏មានការទទួលស្គាល់ពីពាណិជ្ជករជាច្រើន ដែលមានចំនួនជាង ២០លាននាក់ ពីវិស័យផ្សេងៗជាច្រើន រួមមាន​ ផ្នែកអាហារ ល្បែងកម្សាន្ត ការដឹកជញ្ជូនគ្រឿងទេស ការថែទាំសុខភាព ការលក់រាយ ជា​ដើម ដែលមានមូលដ្ឋានក្នុងប្រទេស និងតំបន់ចំនួន២០០។ នេះរាប់បញ្ចូលទាំងពាណិជ្ជករក្នុងស្រុក មកពីកម្ពុជា, អឺរ៉ុប, ចិន, ជប៉ុន, សឹង្ហបុរី, កូរ៉េខាងត្បូង, ថៃ, និងសហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត។

ការប្រើប្រាស់កាត UnionPay សម្រាប់ការទិញទំនិញអនឡាញមានលក្ខណៈសាមញ្ញ នៅក្នុង
គេហទំព័រ decathlon.com.kh និងគេហទំព័រក្រៅប្រទេស ដូចជា macys.com សូមស្វែងរកឡូហ្គោ (Logo) UnionPay នៅលើទំព័រទូទាត់ប្រាក់ បន្ទាប់ពីរួចរាល់ក្នុងការទិញទំនិញ។ សូមចុចលើឡូហ្គោ (Logo) UnionPay នោះ លោកអ្នកនឹងត្រូវបាននាំបន្តទៅទំព័រទូទាត់ប្រាក់អនឡាញរបស់ក្រុមហ៊ុន UnionPay ទីនោះលោកអ្នកអាចបញ្ចូលព័ត៌មានគណនីរបស់អ្នក ដូចជាលេខប័ណ្ណ, លេខ CVC, និងកាលបរិច្ឆេទផុតកំណត់។

គួរកត់សម្គាល់ផងដែរថា​ គេហទំព័រនៅសហរដ្ឋអាមេរិក មានដូចជាគេហទំព័រ neimanmarcus.com មានការទទួលយកកាត UnionPay តាមរយៈបណ្ដាញ Discover ។ គ្រាន់តែជ្រើសយក Discover ជាប្រភេទប័ណ្ណ ពេលបន្ថែមប័ណ្ណឥណទាន បញ្ចូលព័ត៌មានកាត UnionPay របស់លោកអ្នក ហើយធ្វើការទូទាត់តែម្តង។

ចាប់ពីពេលនេះដល់ចុងខែមិថុនា អតិថិជនរបស់ UnionPay អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃដល់ ៦ដុល្លារ ជាមួយការទិញទំនិញយ៉ាងតិច៤៥ដុល្លារ នៅ Bloc Delivery, Decathlon និង Little Fashion ។ Bloc Delivery រៀបចំអាហារ និងភេសជ្ជៈសម្រាប់ដឹកជញ្ជូនដល់មាត់ទ្វាររបស់លោកអ្នកតែម្តង ជាក្រុមហ៊ុនល្អបំផុតសម្រាប់ការបម្រើអាហារ និងភេសជ្ជៈដល់ការិយាល័យ ដើម្បីជារង្វាន់សម្រាប់មិត្តរួមការងារដែលប្រឹងប្រែងធ្វើការ ឬក៏សម្រាកអាហារល្ងាច។

សម្រាប់ព័ត៌មានបន្ថែមចំពោះប្រូម៉ូសិនពិសេសទាំងនេះ សូមចូលទៅកាន់ https://bit.ly/UPIRegistration

RELATED ARTICLES