Friday, November 29, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹក Paul Cook សម្រេចដើរចេញ បន្ទាប់ពីក្លឹបធ្លាក់ទៅ League One

គ្រូបង្វឹក Paul Cook សម្រេចដើរចេញ បន្ទាប់ពីក្លឹបធ្លាក់ទៅ League One

ក្លឹប Wigan បានប្រកាសថា លោក Paul Cook បានសម្រេចដើរចេញពីក្លឹប Wigan បន្ទាប់ពីក្លឹបនេះធ្លាក់ទៅលីកទី៣ របស់អង់គ្លេស។ ក្លឹប Wigan ធ្លាក់ទៅដល់ក្របខណ្ឌ League One រួមជាមួយនឹង Charlton និង Hull។

នៅលើគេហទំព័ររបស់ក្លឹប Wigan លោក Paul Cook បាននិយាយថា វាគឺជាការលំបាកក្នុងការសម្រេចចាកចេញពីក្លឹបនេះ បន្ទាប់ពីបានចំណាយពេល៣ឆ្នាំនៅទីនេះ។

លោក Paul Cokk បានចូលមកដឹកនាំ ក្លឹប Wigan កាលពីឆ្នាំ២០១៧ ហើយបានជួយឱ្យក្លឹបនេះត្រឡប់ទៅ Championship នៅក្នុងរដូវកាលដំបូង។ តាមពិតទៅ ក្លឹប Wigan មិនត្រូវធ្លាក់ទៅ League Oneទេ ប៉ុន្តែដោយសារគេពិន័យរដ្ឋបាលកាត់១២ពិន្ទុ ទើបធ្វើឱ្យក្លឹបជួបរឿងរ៉ាវបែបនេះ។ ការសម្រេចចិត្តចាកចេញពីក្លឹប Wigan ដោយសារតែកាលពីពេលថ្មីៗនេះ ក្លឹប Bristol City កំពុងទាក់ទងលោកទៅដឹកនាំនៅទីនោះ។

ក្រោយការប្រកាសចាកចេញរបស់លោក Paul Cook ក្លឹប Wigan មិនទាន់បានប្រកាសបេក្ខភាពគ្រូបង្វឹកថ្មីនៅឡើយទេ។ រយៈពេល៣ឆ្នាំនៅជាមួយក្លឹប Wigan លោក Paul Cook ដឹកនាំបាន១៥៥ប្រកួត ឈ្នះ៦៤ ស្មើ៤១ និងចាញ់៥០៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES