Friday, September 20, 2024
Homeតារាខ្មែរខៀវ សានសាណា ទៅក្រេបទឹកឃ្មុំនៅអូស្រ្ដាលី (Video Inside)

ខៀវ សានសាណា ទៅក្រេបទឹកឃ្មុំនៅអូស្រ្ដាលី (Video Inside)

ពិធីការិនីតូចច្រឡឹងនាងខៀវ សានសាណា បានសម្រេចក្ដីស្រម៉ៃរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវហើយ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ដែលកម្មវិធីនេះរៀបចំនៅសណ្ឋាគា Le Royal ដោយមានទាំងភ្ញៀវជាតិនិងអន្តរជាតិ រួមទងសិល្បៈករមួយដែលជិតដិតមួយចំនួនផង បានចូលរួមពិធីហែរជំនួន កាត់សក់ និងកួចដៃ ជាដើម។ ស្វាមីអ្នកនាងខៀវ សានសាណា លោកសេរ៉ាស់ សាត់ធឹន (Seraj Sutton) ជាជនជាតិអូស្រ្ដាលី នៅរដ្ឋស៊ីដនីយ៏ ដែលជាអ្នកជំនួញនៅស្រុកខ្មែរ ប្រធានក្រុមហ៊ុនអាហាបំប៉នសុខភាព Herbalife និងមានក្រុមហ៊ុនអចលនទ្រព្យមួយទៀតផង ហើយអ្នកទាំង២បានស្រលាញ់គ្នា៣ឆ្នាំ ទើបសម្រេចចិត្តចូលរោងការនេះ។

a9
ក្នុងទឹកមុខរំភើបសប្បាយរីករាយ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីនោះ ខៀវ សានសាណា ថានៅទីបំផុត នាងបានសម្រេចក្ដីស្រមៃដែលឪពុកនាងចង់ឲ្យនាងរៀបការតាមប្រពៃណីខ្មែរនោះហើយ គឺត្រេកអរខ្លាំងណាស់ ព្រោះអាចបំពេញតាមប្រពៃណីខ្មែរត្រឹមត្រូវ ដូចស្រ្ដីខ្មែរដ៏ទៃទៀតដែរ។ សានសាណា រៀបរាប់ថា ”ប៉ាម៉ាក់ខ្ញុំ គាត់ចង់ឃើញខ្ញុំរៀបការតាមប្រពៃណីខ្មែរហ្នឹង ឥឡូវខ្ញុំបានធ្វើវាហើយ។ កាលស្វាមីមុន ឲ្យខ្ញុំសូមទោសបងប្អូនទស្សនិកជនផងដែរ ព្រោះតែខ្ញុំមិនបានរៀបការតាមប្រពៃណីខ្មែរ ដោយសារតែគាត់ (ប្ដីទី១) អត់ព្រម ទើបពួកយើងឈានទៅបែកបាក់គ្នាហ្នឹង។ ឥឡូវស្វាមីទី២នេះ គាត់ស្រលាញ់ខ្ញុំពិតប្រាកដ ព្រមរៀបការជាមួយខ្ញុំ គឺខ្ញុំសង្ឃឹមថា ពួកយើងនឹងមានសុភមង្គលល្អជាមិនខាន ព្រោះពេលនេះពួកយើងមានទ្រព្យរួមគ្នាច្រើនដែរ គឺប្ដីខ្ញុំគាត់មានក្រុមហ៊ុនអាហាបំប៉នសុខភាពហ្នឹង ក្រុមហ៊ុនអចលនទ្រព្យមួយទៀតដែរ ហើយខ្ញុំបានទិញខុនដូនៅកំពង់សោម និងទិញផ្ទះនៅបុរីជីបម៉ុង លែន ផងដែរ។ ក្នុងពេលឆាប់ៗនេះដែរ ខ្ញុំនឹងបើកក្រុមហ៊ុនមួយទៀតដែលខ្ញុំជាអ្នកគ្រប់គ្រងផ្ទាល់ ទាក់ទងផ្នែកសិល្បៈ”។
បន្ទាប់ពីបានរៀបចំពិធីតាមប្រពណីខ្មែរត្រឹមត្រូវ តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ មកកម្មវិធីជប់លៀងមង្គលការ ខៀវ សានសាណា ក៏បានបន្តជប់លៀងធំ នៅរាត្រីនេះដដែល នៅសណ្ឋាគារ Le Royal ដោយមានភ្ញៀវខាងប្ដីនាងមកពីអូស្រាលី មួយចំនួនផង ដែលចូលរួម ខណៈដែលសានសាណា នឹងដឹកដៃប្ដីហោះទៅក្រេបចន្ទ័ទឹកឃ្មុំ (Honey Moon) នៅប្រទេសអូស្រ្ដាលី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះ ហើយពិធីការិនីប៉ុស្ដិ៍ MyTV រូបនេះ ប្រកាសថានឹងចង់បានកូនបន្ថែមទៀតទៅតាមធម្មជាតិផងដែរ។

dsc_4382
ពិធីការិនី ”ពេញចិត្តឬអត់?” រូបនេះ ថ្លែងថា ”ខ្ញុំសូមអភ័យទោសចំពោះតារាសិល្បៈ ភាគច្រើនដែលខ្ញុំមិនបានអញ្ជើញគាត់ឲ្យចូលរួម ព្រោះកម្មវិធីជប់លៀងខ្ញុំ រៀបចំតែ២៥តុទេ ហើយគ្រាន់តែបងប្អូនមាន២០តុទៅហើយ តែខ្ញុំបានហៅតារាដែលជិតដិតបំផុត និងអ្នកធ្វើការជាមួយគ្នា ធ្លាប់រៀនជាមួយគ្នា ៣០នាក់ដែរ។ តាមពិតខ្ញុំស្រលាញ់តារាៗទាំងអស់ដូចៗគ្ នាតែពេលនេះ អត់បានអញ្ជើញអស់ទេ ប៉ុន្ដែរនៅពេលដែលខ្ញុំធ្វើខួបអាពាហ៏ពិពាហ៏ នឹងអញ្ជើញបងប្អូនសិល្បះយើងទាំងអស់គ្នាជាមិនខាន។ ក្រោយរៀបការហើយ ខ្ញុំនឹងទៅអូស្រ្ដាលីជាមួយប្ដីនៅថ្ងៃទី១៥ ខែតុលា នេះ រយៈពេល១ខែ ដើម្បីរៀបចំកម្មវិធីជប់លៀងមួយ នៅអូស្រ្ដាលី ព្រោះភ្ញៀវខាងគាត់មកបានតែ៤នាក់ទេ ហើយប៉ាក្មេកខ្ញុំគាត់ស្លាប់ ម្ដាយក្មេកខ្ញុំគាត់អាយុ៨៧ឆ្នាំហើយ ជិះយន្ដហោះមិនកើត ទើបបងប្អូនខាងប្ដីខ្ ញុំគាត់នឹងរៀបចំកម្មវិធីជប់លៀងពេលខ្ញុំទៅដល់ទីនោះ។ មូលហេតុដែលខ្ញុំសម្រេចចិត្តរៀបការជាមួយប្ដីខ្ញុំនេះ ព្រោះគាត់ជាមនុស្សដែលចេះយល់ចិត្តខ្ញុំ មើលថែខ្ញុំបានល្អ បារម្ភពីខ្ញុំគ្រប់ពេល ហើយខ្ញុំដូចជំពាក់គុណគាត់អីចឹង គឺកាលពី៣ឆ្នាំមុន ខ្ញុំធ្វើការហត់ ពេលឈឺធ្ងន់ណាស់ តែបានគាត់ជួយព្យាបាល គាត់មានអាហារបំប៉ន ទើបខ្ញុំបានរស់ និងមានសុខភាពល្អដល់ពេលនេះ។ ចំពោះរឿងយកកូន គឺខ្ញុំនឹងឲ្យមានទៅតាមធម្មជាតិ ហើយពួកខ្ញុំនៅរស់នៅស្រុកយើង មិនទៅនៅអូស្រ្ដាលីទេ គឺនៅស្រុកខ្មែរ ដោយសារតែពួកយើងមានមុខរបររកស៊ីច្រើននៅទីនេះ”។

a8
ខៀវ សានសាណា រៀបការឆ្នាំនេះ នាងមានអាយុ៣១ឆ្នាំ ខណៈប្ដីនាងលោកSeraj Sutton មានអាយុដល់ទៅ៦០ឆ្នាំឯណោះ គឺបងនាង៣១ឆ្នាំ។ ខៀវ សានសាណា ជាពិធីការិនីដែលនិយាយបានល្អ ពិសេសគឺភាសារអង់គ្លេស ទើបតាមបណ្ដាកម្មវិធីសម្ពោធក្រុមហ៊ុនធំៗ តែងតែមាននាងត្រូវបានគេជ្រើសឲ្យធ្វើជាពិធីការិនី នាំឲ្យពិធីការិនីរូបនេះអាចរកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារ ក្នុង១ខែៗ។ ការសម្រេចិត្តទទួលយកប្រុសអូស្រ្ដាលី លោក Seraj Sutton ជាប្ដីទី២ស្របច្បាប់នេះ បញ្ជាក់ថា សានសាណា បញ្ចប់ទំនាក់ទំនងស្នេហ៏ទាំងស្រុងជាមួយប្ដីទី១ ជាប្រុសកាណាដា ដែលជាសាស្រ្ដាចារ្ យនិងបំរើរការនៅអង្គការណាតូ នោះមែនទែនហើយ ក្រោយពីបន្សស់ចំណងដៃស្នេហ៏កូនប្រុសស្រី២នាក់មក៕

https://youtu.be/HcfqhljwcY4

a6

a7

a5

a10

a1

a4

RELATED ARTICLES