ម្ចាស់ពានរង្វាន់អង់គ្លេស FA Cup ក្លឹប Arsenal បានប្រកាសកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះថា ក្លឹបនឹងកាត់បន្ថយបុគ្គលិកចំនួន៥៥នាក់។ ការកាត់បន្ថយបុគ្គលិកដោយសារក្លឹបរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
ក្លឹប Arsenal បានឱ្យដឹងថា ប្រភពចំណូលសំខាន់ត្រូវបានទទួលរាប់រងទៅលើចំណាយជាច្រើន ដោយរួមបញ្ចូលទាំងការចំណាយទៅលើដំណើរការរៀបចំការប្រកួត និងសកម្មភាពពាណិជ្ជកម្មជាច្រើន។
លោក Raul Sanllehi នាយកគ្រប់គ្រងបាល់ទាត់ក្លឹប Arsenal បាននិយាយថា “គោលបំណងរបស់យើង គឺដើម្បីទប់ស្កាត់ការងារ និងប្រាក់ខែគោលចំពោះបុគ្គលិករបស់យើង ប៉ុន្តែឥឡូវនេះយើងមិនអាចទប់ទល់បាន ដូច្នេះយើងត្រូវកាត់បន្ថយបុគ្គលិកចំនួន៥៥នាក់”។
សម្រាប់រដូវកាលនេះ ក្លឹប Arsenal គ្មានកៅអីប្រកួត Uefa Champion League។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប បានឱ្យដឹងដែរថា សម្រាប់ការចាប់ផ្តើមរដូវកាលថ្មី អ្នកគាំទ្រក៏មិនរំពឹងថា ត្រូវបានគេផ្តល់ឱ្យចូលទស្សនាចំនួនច្រើននោះដែរ។ ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងទៀតថា វាមិនមែនប៉ះពាល់តែក្លឹប Arsenal នោះទេ។ ជំងឺឆ្លងកូវីដ-១៩ វាប៉ះពាល់ដល់ពិភពលោកទាំងមូល៕
ប្រភពពី ៖ Reuters
ប្រែបម្រួលដោយ ៖ ដេត