បើទោះជាការប្រកួតជើងទី២ ក្លឹប Real Madrid ត្រូវការគ្រាប់បាល់យ៉ាងហោចណាស់២គ្រាប់ នៅក្នុងពហុកីឡដ្ឋាន Ethihad ដើម្បីឆ្លងទៅវគ្គ៨ក្រុម ប៉ុន្តែលោក Zidane ហាក់ដូចជាមើលស្រាលស្ថានការណ៍ ហើយមិនបានដាក់បញ្ចូលកីឡាករខ្សែប្រយុទ្ធ Gareth Bale ក្នុងជំនួប Man City ទេ។ ទាក់ទងនឹងការមិនដាក់ឈ្មោះ Gareth Bale គ្រូបង្វឹករូបនេះមិនបានប្រាប់មូលហេតុឱ្យដឹងនោះ។
មិនត្រឹមតែមិនដាក់ Gareth Bale គ្រូបង្វឹកដែលធ្លាប់ពានរង្វាន់ Eufa Champion League ចំនួន៣ដងរួចមកហើយ ថែមទាំងមិនដាក់កីឡាករ James Rodrigueiz ដោយផ្អែកទៅលើរបួសតិចតួចរបស់កីឡាកររូបនេះ។
សម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធ Gareth Bale ស៊ុតបាល់បញ្ចូលទីបាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន២០ប្រកួត និងលេងបានតែម្តងគត់ សម្រាប់ការវិលត្រឡប់មកបញ្ចប់រដូវកាល។ Bale ជួបបញ្ហារបួសជាច្រើនលើក ស្របពេលដែលលោក Zidane ហាក់មិនសូវពេញចិត្តចំពោះកីឡាកររូបនេះផង។
ក្លឹប Real Madrid មានគម្រោងលក់ Gareth Bale ទៅឱ្យក្លឹបបាល់ទាត់ចិនម្តងរួចមកហើយ ប៉ុន្តែការចរចាតម្លៃមិនត្រូវគ្នា។
ក្រៅពីអវត្តមានកីឡាករ២រូបខាងលើ ខ្សែប្រយុទ្ធ Marino Diaz ក៏នឹងខកខានការប្រកួតជាមួយ Man City ដែរ ដោយសារតែកីឡាកររូបនេះមានផ្ទុកជំអឹកូវីដ-១៩។
ទាក់ទងនឹងបញ្ហាកីឡាករខ្សែការពារជើងចាស់ Sergio Ramos ដែលគ្មានសិទ្ធិចូលរួមប្រកួត បន្ទាប់ពីត្រូវបានបណ្តេញចេញពេលប្រកួតចាញ់ Man Ciry ២-១ កាលជើងទី១ ប៉ុន្តែក្លឹបនៅតែដាក់បញ្ចូល ឈ្មោះកីឡាកររូបនេះក្នុងក្រុម។
សម្រាប់ជំនួបជើងទី២ លោក Zidane បានពឹងទៅលើខ្សែប្រយុទ្ធ Eden Hazard, Karim Benzema, Luka Jovic, Brahim Diaz, Lucas Vazquez Vincius និង Ror-dygo Goes៕
ប្រភពពី ៖ The Sun
ប្រែសម្រួលដោយ ៖ ដេត