Tuesday, September 23, 2025
Homeព័ត៌មានជាតិកូនទៅលេងបាល់បាត់ ស្រាប់តែគាត់មានរឿងហ្នឹងតែម្តង

កូនទៅលេងបាល់បាត់ ស្រាប់តែគាត់មានរឿងហ្នឹងតែម្តង

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹង និងជួយទាន់ពេលនោះឡើយ ខណៈដែលកូនៗអត់នៅផ្ទះ ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង។

ស្ត្រីរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះអ៊ូច អឿន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះអ៊ូច រី ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនរបស់ស្ត្រីរងគ្រោះបានទៅមើលគេលេងបាល់នៅជិតផ្ទះ ហើយមួយសន្ទុះក្រោយមក ឈ្មោះអ៊ូច រី ក៏បានត្រឡប់មកផ្ទះវិញ ក៏បានប្រទះឃើញម្តាយដេកដួលនៅខាងក្នុងផ្ទះ ក៏ស្ទុះទៅមើលទើបដឹងថា ម្តាយបានស្លាប់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកពិនិត្យកន្លែងកើតហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍្បគ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថា មានស្នាមខ្លោចត្រង់មេដៃខាងស្តាំប្រវែង២សង់ទីម៉ែត្រក្រៅពីពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានពីលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ បន្ទាប់ពីពិនិត្យរួច សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES