Tuesday, September 23, 2025
Homeតារាខ្មែរម៉ូលីកា រកមុខស្ត្រីរូបនេះយូរហើយ ទើបតែឃើញនៅពេលនេះ

ម៉ូលីកា រកមុខស្ត្រីរូបនេះយូរហើយ ទើបតែឃើញនៅពេលនេះ

ភ្នំពេញ ៖ កម្លាំងនគរបាលនៃប៉ុស្តិ៍រដ្ឋបាលវាលវង់ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីអំពើលួច (លួចប្រាក់ចំនួន ៨០០០$) ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល នៅត្រង់ចំណុចអគារខុនដូរ ស្កាយឡាយ ដែលមានទីតាំងលេខ៨៨ បន្ទប់លេខ៣២០១ ជាន់ទី៣០ ផ្លូវលេខ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះហេង ពៅ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីដើររាប់លុយតាមផ្សារ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីយប់។

ចំណែកជនរងគ្រោះមាន ឈ្មោះអឿន ម៉ូលីកា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេតាមអនឡាញ ស្នាក់នៅខុនដូរស្កាយឡាយ អគារលេខ៨៨ ផ្លូវលេខ១៣៤ ភូមិ២ សង្កាត់វាលវង ខណ្ឌ៧ មករា។ ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង និងសម្ភារៈមួយចំនួន។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES