កីឡាករ Benteke ខ្សែប្រយុទ្ធមកពីក្លឹប Crystal បានបំបែកកំណត់ត្រាថ្មី ឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះបាល់ទាត់ពិភពលោក បន្ទាប់ពីរូបគេ មានសមត្ថភាព ស៊ុតបាល់បញ្ចូលទីបានលឿនបំផុតដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៧វិនាទីប៉ុណ្ណោះ ជួយឲ្យក្រុមរបស់ខ្លួន នាំមុខហ្ស៊ីប្រាល់តា ១-០ ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០១៨ កាលពីរាត្រីថ្ងៃចន្ទទី ១០ តុលា ២០១៦ កន្លងទៅនេះ ។
ក្រៅពីទេពកោសល្យរកបានគ្រាប់បាល់ដ៏រហ័សបែបនេះ អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool ក៏អាចមានសមត្ថភាពរកគ្រាប់បាល់បាន ៣គ្រាប់ (ហែតទ្រីក)ថែមទៀតផង គឺស៊ុតបញ្ចូលទីនៅវិនាទី ទី ៧ នាទី៤៣ និងគ្រាប់ទី៣។
នៅនាទី៥៥ ខណៈកីឡាករ Axel Witsel រកបាន១គ្រាប់នាទី១៩កីឡាករ Mertens នាទី៥១ និង Eden Hazard នាទី៧៩ ជួយឲ្យបិសាចក្រហមបែលហ្ស៊ិកឈ្នះហ្ស៊ីប្រាល់តា ៦-០ ឈរនៅលំដាប់លេខ១ បណ្តោះអាសន្ននៅក្នុងពូល H។
ដោយ៖ ហេង ដេត