Thursday, September 19, 2024
Homeកីឡាអន្ដរជាតិBenteke ​ស៊ុត​បាល់បញ្ចូលទីបានលឿនបំផុត បំបែក​កំណត់ត្រា​ថ្មីក្នុងវគ្គ​ជម្រុះ​ World Cup

Benteke ​ស៊ុត​បាល់បញ្ចូលទីបានលឿនបំផុត បំបែក​កំណត់ត្រា​ថ្មីក្នុងវគ្គ​ជម្រុះ​ World Cup

កីឡាករ Benteke ខ្សែប្រយុទ្ធមកពីក្លឹប Crystal  បានបំបែកកំណត់ត្រាថ្មី ឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះបាល់ទាត់ពិភពលោក បន្ទាប់ពីរូបគេ មានសមត្ថភាព ស៊ុតបាល់បញ្ចូលទីបានលឿនបំផុតដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៧វិនាទីប៉ុណ្ណោះ ជួយឲ្យក្រុមរបស់ខ្លួន នាំមុខហ្ស៊ីប្រាល់តា ១-០  ក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០១៨ កាលពីរាត្រីថ្ងៃចន្ទទី ១០ តុលា ២០១៦ កន្លងទៅនេះ  ។

2

ក្រៅពីទេពកោសល្យរកបានគ្រាប់បាល់ដ៏រហ័សបែបនេះ អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool ក៏អាចមានសមត្ថភាពរកគ្រាប់បាល់បាន ៣គ្រាប់ (ហែតទ្រីក)ថែមទៀតផង គឺស៊ុតបញ្ចូលទីនៅវិនាទី ទី ៧ នាទី៤៣ និងគ្រាប់ទី៣។

នៅនាទី៥៥ ខណៈកីឡាករ Axel Witsel រកបាន១គ្រាប់នាទី១៩កីឡាករ Mertens នាទី៥១ និង Eden Hazard នាទី៧៩ ជួយឲ្យបិសាចក្រហមបែលហ្ស៊ិកឈ្នះហ្ស៊ីប្រាល់តា ៦-០ ឈរនៅលំដាប់លេខ១ បណ្តោះអាសន្ននៅក្នុងពូល H។

ដោយ៖ ហេង ដេត

RELATED ARTICLES