Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិព្រះមញ្ជូសាព្រះបរមសពព្រះមហាក្សត្រថៃ បិទមាសសុទ្ធ

ព្រះមញ្ជូសាព្រះបរមសពព្រះមហាក្សត្រថៃ បិទមាសសុទ្ធ

ប្រទេសថៃ ជាងធ្វើមឈូសដ៏ល្បីឈ្មោះមួយ បានបញ្ជាក់ឱ្យដឹងពីមូលហេតុ នៃព្រះបរម សពព្រះមហាក្សត្រថៃ ភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជ) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នោះ មិនគង់ប្រថាប់ក្នុងព្រះបរមកោដ្ឋ ដោយ គង់ប្រថាប់ក្នុងព្រះមញ្ជូសាបិទមាសសុទ្ធ១០០% តាមការសព្វព្រះរាជហប្ញទ័យរបស់ព្រះមហាក្សត្រ ។

លោកផនថេប សុរិយសេនីយ៍ ម្ចាស់ហាង មឈូសសុរិយាមឈូសសព ២៤៩៩បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ថា ក្នុងបច្ចុប្បន្ន នេះ ព្រះបរមសពរបស់ព្រះបាទសម្តេចជាអម្ចាស់ ជីវិតលើត្បូង មិនបានគង់ប្រថាប់ក្នុងព្រះបរមកោដ្ឋទេ គឺគង់ប្រថាប់ក្នុងព្រះបរមមញ្ជូសានៅ ខាងក្រោយព្រះបរមកោដ្ឋ។ ទាំងនេះពុំមែនជា ការផ្អាកទំនៀមទម្លាប់ប្រពៃណីទេ តែមាន ប្រភពដូចខាងក្រោម

ជាងធ្វើព្រះមឈូស បានសរសេរបន្តថាជាព្រះមហាករុណាទិគុណដ៏លើសលប់ ដែល ខាងព្រះបរមរាជវាំង បានផ្តល់ទំនុកចិត្តឱ្យសុរិយា មឈូសសព ២៤៩៩ផ្រាននុក ជាអ្នកច្នៃម៉ូដ និងសាងសង់ព្រះមញ្ជូសាព្រះបរមសព ជារឿយៗ មក តាំងពីនៅពេលគ្រាសម្តេចព្រះអយ្យកាហើយគ្រានេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែល បានថ្វាយព្រះមញ្ជូសាព្រះបរមសព ចំពោះសម្តេច ជាអម្ចាស់ជីវិតលើត្បូង ភូមិភុន អៈឌុនយៈដេត ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រថៃ…”

dfssfdsfd

យោងតាមលោកផនថេប សុរិយសេនីយ៍ ដែលជាស្តាបនិកក្រុមហ៊ុនសុរិយាផនថេប មឈូស សព២៤៩៩ និងហាង សុរិយាមឈូសសព២៤៩៩បានឱ្យដឹងថា ព្រះមឈូសតម្កល់ព្រះបរមសពនេះ ធ្វើពីឈើម៉ៃសាក់មាស អាយុជាង ១០០ឆ្នាំ និងបិទដោយមាសសន្លឹកពេញទាំង អស់ ហើយផ្នែកខាងក្នុងច្នៃលម្អដោយក្រណាត់ សូត្រ ចាប់ជីបភ្លុកដំរី មានការទ្រាប់ទីព្រះបន្ទំ យ៉ាងល្អប្រណីត។ ចំណែកក្រណាត់គ្របព្រះបរមសព ជាក្រណាត់សូត្រប៉ាក់ឌិនមាស។

ជុំវិញការយាងព្រះមញ្ជូសាព្រះបរមសព ឡើងប្រតិស្ឋានលើព្រះទែន ក្រោយព្រះទែន ព្រះសុវណ្ណកោដ្ឋនោះ យោងតាមប្រភពពីព្រះបរមរាជវាំងថៃ ឱ្យដឹងថា ពុំមែនជាការផ្អាក ទំនៀមទម្លាប់ប្រពៃណីពីមុនមកទេ តែដោយសារ ព្រះបំណងផ្ទាល់ព្រះអង្គ របស់ព្រះមហាក្សត្រ ភូមិពល អតុល្យតេជ (ភូមិភុន អៈឌុនយៈដេត) ដោយសារនៅគ្រាមុនពេលសម្តេចព្រះអយ្យកា យាងចូលព្រះទិវង្គត ព្រះអង្គបានបញ្ជា ឱ្យយាងព្រះអង្គគង់ប្រថាប់ក្នុងព្រះមញ្ជូសា (មឈូស) ព្រោះតែសង្កេតឃើញថា ការយាង ព្រះសពចូលគង់ក្នុងព្រះបរមកោដ្ឋ ធ្វើទៅដោយ លំបាក ទើបព្រះអង្គ បានត្រាស់ថា កុំធ្វើចំពោះ ខ្ញុំបែប នេះ ចង្អៀតស្អុះស្អាប់ណាស់ទើបព្រះរាជទំនៀមតមក ក៏បានផ្លាស់ប្តូរពីយាងព្រះបរម សពគង់ប្រថាប់ក្នុងព្រះបរមកោដ្ឋ មកគង់ប្រថាប់ ក្នុងព្រះមញ្ជូសា  (មឈូក) តាំងពីសម័យព្រះរាជនីរជ្ជកាលទី៧ មករហូតដល់ពេលនេះ។

ទោះជាយ៉ាងណា តាមព្រះរាជប្រពៃណី បុរាណក្នុងព្រះរាជវង្ស នៅពេលព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្សយាងចូលព្រះទិវង្គត តែង តែធ្វើពិធីតម្កល់ព្រះបរមសពក្នុងព្រះកោដ្ឋ ប៉ុន្តែ ក្នុងរជ្ជកាលបច្ចុប្បន្ន ព្រះមហាក្សត្រ ទ្រង់ព្រះករុណាប្រោសប្រទានឱ្យយាងព្រះបរមសព និង ព្រះសព គង់ប្រថាប់ក្នុងព្រះមញ្ជូសា (មឈូស) ជំនួសឱ្យការដាក់ក្នុងព្រះកោដ្ឋ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ព្រះករុណា ព្រះបាទសម្តេចភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជៈ) ដែល មានព្រះបរមនាមពេញថា ព្រះបាទសម្តេច ព្រះបរមិន្ទមហាភូមិពល អតុល្យតេជ មហិត្លាធិបេសរ រាមធិបតី ចក្រីនរបតិន្ទ សយាមិន្ទ្រាធិរាជ បរមនាថបពិត្រ ជាព្រះមហាក្សត្រលំដាប់ ទី៩ នៃរាជវង្សចក្រី ដែលគ្រងរាជសម្បត្តិបាន យូរជាងគេលើពិភពលោកបានយាងចូលព្រះទិវង្គត នៅក្នុងមន្ទីរពេទ្យសិរិរាជ ក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង៣និង៥២នាទី រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយ ព្រះរោគាពាធ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា ។

យោងតាមសេចក្តីប្រកាសរបស់ព្រះបរមរាជវាំងថៃ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិភុន អៈឌុនយៈដេត បានយាងគង់ប្រថាប់ ព្យាបាលព្រះអាការប្រឈួន នៅមន្ទីរពេទ្យ សិរិរាជ តាំងពីថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ ២០១៦ ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យបានថ្វាយ ការព្យាបាល និងតាមដានអាការប្រឈួនយ៉ាង យកចិត្តទុកដាក់អស់ពីសមត្ថភាពយ៉ាងណា ក៏ ព្រះអាការប្រឈួនមិនបានធូរស្រាល និងកាន់តែដុនដាបជាលំដាប់ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣និង៥២នាទី រសៀល ព្រះអង្គបានយាងចូលព្រះទិវង្គត ដោយ ព្រះអាការស្ងប់ នៅមន្ទីរពេទ្យ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា បន្ទាប់ពីព្រះអង្គបានគ្រងរាជសម្បត្តិបាន៧០ព្រះវស្សា។

បន្ទាប់ពីព្រះបរមរាជវាំង បានប្រកាសពី ការយាងចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រ ថៃ ជនជាតិថៃទូទាំងប្រទេស ជាពិសេសអ្នក ដែលបានមកអង្គុយបួងសួងនៅបរិវេណមន្ទីរពេទ្យសិរិរាជ នោះ បាននាំគ្នាស្រែកទ្រហោយំ សោកស្តាយអាល័យអាឡោះចំពោះព្រះមហាក្សត្រ និងបានបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ បានយាងទៅ សោយសុខនៅព្រះគតិភព កុំបីអាក់ខានឡើយ។

dsfdfsfds

បន្ទាប់មក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្តីប្រកាស២ចំណុចដូចខាងក្រោម 

គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង រយៈពេល៣០ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ តទៅ ។

មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងអស់ ត្រូវកាន់ទុក្ខកំណត់១ឆ្នាំ ចាប់តាំងពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ។ ចំពោះ ប្រជាជនទូទៅ សូមឱ្យពិចារណាដំណើរការ កាន់ទុក្ខតាមការគួរ។

ដោយឡែក ក្រោយការយាងចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រថៃ លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រជ្ជទាយាទ ដែលត្រូវឡើងគ្រងរាជ្យបន្ត គឺព្រះអង្គ ម្ចាស់ មហាវជីរ៉ាឡុងកន ជាព្រះរាជបុត្រា ដែល ព្រះមហាក្សត្រ ភូមិភុន អៈឌុនយៈដេត បាន ជ្រើសតាំងរួចមកហើយ តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ ៕”   

RELATED ARTICLES