ផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំខ្មែរ ជាច្រើនបទ ខណៈដែលផលិតកម្មផ្សេងទៀត ហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ។ គិតមកដល់ថ្ងៃនេះ មានបទចម្រៀងមិនក្រោមជាង១០បទឡើយដែល ផលិតកម្ម Galalaxy Navatra បានបញ្ចេញ ហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។

ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក Views រាប់លានគ្រប់បទតែម្ដង។

កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លងទាំងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរ មានរហូតដល់ទៅ៦បទមកហើយ ក្នុងនោះ ដូចជា ទី១ “កាត់ឆុង” , ទី២. “ប្រហុក”, ទី៣. “រកស៊ីជាមួយយក្ស”, ទី៤ “អរគុណកាមេរ៉ា”, ទី៥. “មាន់កម្សត់” និងទី៦. ”ឡានទំនើប”។

បទចម្រៀងទាំង៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួលសម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នា យ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗ មានអ្នកViews រាប់លានដង។ ចំណុចទាំងនេះ បានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះ ប្រហែលពិបាកទប់ទល់ នឹងផលិតកម្ម Galaxy Navatra ហើយ ត្បិតអីបទស្ទើរតែទាំងអស់ផ្ទុះបែបនេះ។

ផ្អែកលើផេក Galaxy Navatra ក៍បានក៍បានក៏បានបង្ហាញពិត ចំនួន អ្នកចូលViews បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀងដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះ ដែលចំនួននេះ មានការទទួលលើសការរំពឹងទុក។

ជាមួយគ្នានោះដែរអ្នកគាំទ្រជាច្រើនអ្នក បានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរ ព្រមទាំងបង្ហាញការពេញចិត្តជាខ្លាំង។

លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុតសម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀតដើម្បីបម្រើអារម្មណ៏ទស្សនិកជន៕

