ភ្នំពេញ ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ គឺជាខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិ– ភាពទីក្រុងប៉ារីស ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុង កម្ពុជា និងនាំមកនូវការបង្រួបបង្រួមផ្សះផ្សា ជាតិ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការ លើកកម្ពស់សិទ្ធិមនុស្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ជាពិសេស គឺសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាដែលសមិទ្ធផលនេះ កើតចេញពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា– ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរម– រតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបាន បង្រួបបង្រួមភាគីជម្លោះខ្មែរគ្រប់ភាគីជាធ្លុង មួយ រួមគ្នាស្តារកសាងអភិវឌ្ឍប្រទេស រហូត មានការរីកចម្រើនដូចសព្វថ្ងៃធ្វើឱ្យប្រជារាស្ត្រ ខ្មែរតែងចងចាំនូវគុណូបការៈ ព្រះបិតាឯកភាព ជាតិ គ្មានថ្ងៃបំភ្លេចបាន។
ក្នុងឱកាសខួបលើកទី២៥ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស គណៈកម្មាធិការសិទ្ធិ– មនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពី “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស” ដោយបានបញ្ជាក់ពីការអបអរទិវាជាប្រវត្តិ–សាស្ត្រនេះ ដែលបាននាំមកនូវការបញ្ចប់ជម្លោះ ផ្ទៃក្នុងកម្ពុជា ដោយបានលើកពីព្រះគុណូបការៈ របស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតន– កោដ្ឋ ដែលព្រះអង្គ បានយាងជួបចរចាជាមួយ សម្តេចហ៊ុន សែន រកឃើញការឯកភាពជាតិ មួយ រហូតឈានដល់ការចុះហត្ថលេខាលើកិច្ច– ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “២៥ ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រជា– ជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា ពិតជា រីករាយនឹងអ្វីដែលយើងមាននាពេលបច្ចុប្បន្ន ដែលខុសគ្នាដូចមេឃនិងដី ប្រើប្រៀបធៀបទៅ នឹងអតីតកាលខ្មែរក្រហម។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ គណៈ– កម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអបអរសាទរ ទិវាជាប្រវត្តិសាស្ត្រនេះ ដែលនាំមកនូវការបញ្ចប់ ជម្លោះផ្ទៃក្នុង ការបង្រួបបង្រួមជាតិ លទ្ធិ– ប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់ សិទ្ធិមនុស្ស និងរបបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ។
សមិទ្ធផលដែលមាននៅថ្ងៃនេះ គឺយើង មិនអាចបំភ្លេចគុណូបការៈ និងជំនួបជាប្រវត្តិសាស្ត្រលើកទី១ រវាងព្រះបរមរតនកោដ្ឋ នរោ– ត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ ថ្ងៃទី០២–០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS និងលើកទី២ នៅថ្ងៃទី ២០–២១ ខែធ្នូ ឆ្នាំ១៩៨៨ នៅSAINT-GER- MAIN-EN-LAYE នាប្រទេសបារាំង។ វីរ– បុរសទាំងពីរ បានរកឃើញការឯកភាពជាតិ មួយ មុននឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវ បានចុះហត្ថលេខារវាងភាគីជម្លោះទាំងបួន និង ចូលរួមដោយប្រទេសហត្ថលេខីចំនួន១៩ប្រទេស។ បន្ទាប់ពីការបោះឆ្នោះនៅឆ្នាំ១៩៩៣ ប្រទេស ទាំងនេះ បានបញ្ចប់បេសកកម្មរបស់ខ្លួនទាំងស្រុង និងគ្មានភារកិច្ចនៅសេសសល់អ្វីទៀតទេ ហើយកម្ពុជា បានក្លាយជារដ្ឋអធិបតេយ្យ និង ស្មើមុខស្មើមាត់ ដូចការគូសបញ្ជាក់របស់លោក Jean David Levitte អតីតមន្ត្រីការទូតជាន់ ខ្ពស់នៃក្រសួងការបរទេសបារាំង ដែលបានចូល រួមតាំងពីដំបូងក្នុងដំណើរការចរចាស្វែងរក សន្តិភាពសម្រាប់កម្ពុជា។ ដូច្នេះគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន មិនអាចបន្តការ លើកឡើងដដែលៗពីតួនាទីរបស់ប្រទេសទាំង នោះ ដើម្បីបំភ្លៃការពិតតទៅទៀតទេ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺជាស្ថាបនិកតែមួយគត់ ដែលបាននិងកំពុង ធានាបន្តមរតកទាំងនេះ ដើម្បីកូនចៅជំនាន់ក្រោយ ជាពិសេស ការធានាសន្តិភាពដែលជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្ស។
មាត្រា១៥ នៃកិច្ចព្រមព្រៀងនេះ បាន ចែងថា “មនុស្សគ្រប់រូបក្នុងប្រទេសកម្ពុជា និង ជនភៀសខ្លួន និងជនផ្លាស់ប្តូរទីកន្លែងនៅក្នុង ប្រទេសកម្ពុជាទាំងអស់ ត្រូវមានសិទ្ធិនិងសេរី– ភាពដូចមានចែងក្នុងសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិមនុស្ស និងក្នុងបណ្តាកិច្ចព្រមព្រៀង ទាំងឡាយ ដែលពាក់ព័ន្ធដល់សិទ្ធិមនុស្ស។
ខ្លឹមសារនេះ ត្រូវបានដាក់បញ្ចូលទៅក្នុង រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុង ជំពូក៣ ស្តីពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជា ពលរដ្ឋខ្មែរ (ចាប់ពីមាត្រា៣១ ដល់មាត្រា៥០) ដែលបានចែងនូវសិទ្ធិជាមូលដ្ឋានចំនួនប្រាំ គឺ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ដែលយើងកំពុងមាន សព្វថ្ងៃ។ ក្រៅពីនោះ ក៏បានចែងបន្ថែមនូវសិទ្ធិ របស់កុមារ សិទ្ធិស្ត្រី និងសិទ្ធិជនពិការ ដែល ជាសិទ្ធិពិសេស សម្រាប់ជនងាយរងគ្រោះ។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញបានចែងថា “ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់និងគោរព សិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសាកល ស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញា ទាំងឡាយ ទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរ មាន ភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមលក្ខ– ខណ្ឌកំណត់ក្នុងច្បាប់”។
គ្មាននរណាម្នាក់អាចប្រកែកនឹងការពិត នេះបានទេ សិទ្ធិរបស់ពលរដ្ឋខ្មែរ ត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញ បើទោះបីខ្មែរក្រហម មិនបាន គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ យ៉ាង ណាក៏ដោយ។ នៅទីបំផុត នាឆ្នាំ១៩៩៨ តាម រយៈនយោបាយឈ្នះ–ឈ្នះរបស់សម្តេចអគ្គ–មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ– មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គការចាត់– តាំងនយោបាយ និងយោធារបស់បនប៉ុលពត ត្រូវបានផ្តួលរំលំដល់ប្ញសគល់។ ជាងនេះទៀត សម្តេចតេជោ បានបញ្ចប់សង្គ្រាមជាមួយនឹង យុត្តិធម៌ ដោយបានសហការជាមួយអង្គការ សហប្រជាជាតិ ដើម្បីនាំយកមកកាត់ទោស អតីតមេដឹកនាំកំពូលៗខ្មែរក្រហម ដើម្បីបញ្ចប់ និទណ្ទភាព និងស្វែងរកការពិត និងយុត្តិធម៌ជូន ជនរងគ្រោះដែលត្រូវបានសម្លាប់អស់ជាង៣ លាននាក់។ ការបញ្ចប់សង្គ្រាមជាមួយនឹងយុត្តិធម៌នេះ ត្រូវបានកោតសរសើរ និងចាត់ទុកថា ជាគំរូក្នុងតំបន់ និងពិភពលោក ដោយឯកឧត្តម Rose De Venecia អតីតប្រធានសភាហ៊្វីលីពីន ៥អាណត្តិ។ ក្រៅពីសង្គ្រាមនេះ សម្តេចតេជោ បានប្រយុទ្ធនឹងសង្គ្រាមមួយទៀត គឺការកាត់បន្ថយភាពក្រីក្រ។ ជាលទ្ធផល អត្រានៃភាព ក្រីក្របានថយចុះពី ១០០ភាគរយ នៅឆ្នាំ១៩៧៩ មកត្រឹមជាង១០ភាគរយ នាពេលបច្ចុប្បន្ន តាមរយៈការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាប្រចាំ ចំនួន៧ភាគរយ។ ជាក់ស្តែងនៅខែកញ្ញា និង ខែតុលា ឆ្នាំ២០១៦នេះ ធនាគារពិភពលោក (World Bank) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នរូបបិយវត្ថុអន្តរជាតិ (IMF) បាន ចេញរបាយការណ៍របស់ខ្លួន ដោយអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងក្នុង រង្វង់៧ភាគរយ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ការកាត់បន្ថយភាពក្រីក្រនេះ បានរួមចំណែក ដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្ស ដូចការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខា និង ផ្តល់សច្ចាប័ន លើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៩ និងពិធីសារបន្ថែមនៃកតិកាសញ្ញា និងអនុសញ្ញាមួយ ចំនួនទៀត។ កម្ពុជា បានឈានមុខគេក្នុងការ ទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និង ការគោរពសិទ្ធិមនុស្ស បើប្រៀបធៀបទៅនឹង បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ ដោយបានបង្កើត សេនាធិការសិទ្ធិមនុស្សមួយ ដែលមានឈ្មោះ ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋហត្ថលេខី។ គណៈកម្មាធិការមួយនេះ មានតួនាទីនិងភារកិច្ច ការពារ លើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជា– ធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តាមរយៈការ អង្កេតនិងដោះស្រាយពាក្យបណ្តឹង ប្រមូល ព័ត៌មានដែលទាក់ទងនឹងសិទ្ធិមនុស្ស ការងារ នីតិកម្ម អប់រំបណ្តុះបណ្តាល ផ្សព្វផ្សាយសិទ្ធិ– មនុស្ស ការរៀបចំរបាយការណ៍ជាតិស្តីពីសិទ្ធិ– មនុស្ស ជូនអង្គការសហប្រជាជាតិ និងកិច្ច– សហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ លើវិស័យសិទ្ធិមនុស្ស។
សមិទ្ធផលធំធេងមួយទៀត គឺនៅឆ្នាំ ២០១២ ក្នុងអាណត្តិដែលកម្ពុជា ធ្វើជាប្រធាន អាស៊ាន កម្ពុជា ទទួលជោគជ័យក្នុងការដែល “សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស” ត្រូវបានប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចអនុម័តក្នុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញ។ នេះជាលើកទី មួយក្នុងប្រវត្តិសាស្ត្រអាស៊ាន ដែលប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ រួមមួយស្តីពីសិទ្ធិមនុស្សអាស៊ាន។ សេចក្តីថ្លែង– ការណ៍នេះមានចែងអំពីសិទ្ធិទទួលបានសន្តិភាព គឺ “មនុស្សម្នាក់ៗ ក៏ដូចជាប្រជាជនអាស៊ាន មាន សិទ្ធិទទួលបានសន្តិភាពនៅក្នុងក្របខ័ណ្ឌអាស៊ាន លើផ្នែកសន្តិសុខ និងស្ថិរភាព អព្យាក្រឹតភាព និងសេរីភាព ដូចសិទ្ធិទាំងអស់ ដែលមានចែង នៅក្នុងសេចក្តីប្រកាសនេះ ត្រូវបានទទួលស្គាល់ ទាំងស្រុង។ ដូចនេះរដ្ឋជាសមាជិកអាស៊ាន បន្ត ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី ពង្រីកបន្ថែមសន្តិភាព ភាពសុខដុមរមនា និង ស្ថិរភាពនៅក្នុងតំបន់។
ទាំងអស់នេះ គឺជាផ្លែផ្កានៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល ប្រជាជនកម្ពុជាគ្រប់រូបកំពុងទទួលផល គឺការ រស់នៅប្រកបដោយសុខដុម ស្ថិរភាព និងការ អភិវឌ្ឍលើគ្រប់វិស័យ និងគឺជាតម្លៃដែលកើត ចេញពីសន្តិភាព។ សន្តិភាព ផ្តល់ឱ្យយើងនូវការ គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ គ្មានសន្តិ– ភាព គ្មានការគោរពសិទ្ធិមនុស្ស គ្មានការអភិ– វឌ្ឍ”។
ទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះដែរ លោកបណ្ឌិតជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យាបានសរសេរបញ្ជាក់នៅក្នុងទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “បិតាស្ថាបនិក ២៣តុលា ពិតប្រាកដ គឺមហាបុរសរដ្ឋ២រូប នេះ បើគ្មានការចរចារវាង ហ៊ុន សែន–សីហនុ នាឆ្នាំ១៩៨៧ទេនោះ ពិតជាគ្មានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ដែរ។ បើ គ្មាននយោបាយឈ្នះ–ឈ្នះទេ ក៏គ្មានសន្តិភាព ដូចបច្ចុប្បន្ន ជាប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដែរ។ សូមយើងទាំងអស់គ្នាជាខ្មែរ ត្រូវថែរក្សា វប្បធម៌សន្តិភាព ឱ្យគង់វង្សតរៀងទៅ!
សូមមហាបុរសរដ្ឋ សម្តេចអគ្គមហាសេនា– បតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី មេត្តាទទួលយក នូវពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរ មហាប្រសើរ ដើម្បីដឹកនាំគ្រប់គ្រងព្រះរាជា– ណាចក្រកម្ពុជា តរៀងទៅ។ សូមគោរពជូនពរ ពីខ្ញុំបាទ ជា ចំរើន ប្រជារាស្ត្រសាមញ្ញស្រលាញ់ សន្តិភាព”។
ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានលើកឡើងតាម ទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ថា “ប្រជាពលរដ្ឋខ្មែរ ក៏ ដូចជាអ្នកនយោបាយទាំងអស់ ត្រូវចងចាំថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះហើយ គឺជាមូលដ្ឋាន គ្រឹះនយោ– បាយ ដែលអាចនាំឱ្យខ្មែរយើងគ្រប់និន្នាការទាំង– អស់ បានចូលរួមក្នុងដំណើរការកសាងប្រទេស កម្ពុជាយើងឡើងវិញ ដោយផ្តោតលើចំណុច សំខាន់ៗដូចជា ៖
១.ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ។
២.សន្តិភាព និងស្ថិរភាព។
៣.អធិបតេយ្យភាព ឯករាជ្យភាព និង បូរណភាពទឹកដី។
៤.ប្រព័ន្ធប្រជាធិតេយ្យ សេរី ពហុបក្ស។
៥.ការគោរពសិទ្ធិមនុស្ស។
៦.នីតិរដ្ឋ និងការអនុវត្តច្បាប់។
៧.ការអភិវឌ្ឍលើគ្រប់វិស័យ។
ទោះបីអស់រយៈពេល២៥ឆ្នាំកន្លងទៅនេះ យើងមិនទាន់បានអនុវត្តពេញលេញនូវស្មារតី ខាងលើនេះក៏ដោយ ក៏ខ្ញុំនៅតែមានជំនឿថា ខ្មែរ យើងនៅតែអាចរួមគ្នាបន្តដោះស្រាយបញ្ហា ដែលនៅសេសសល់ និងរួមគ្នាពង្រឹងនិងពង្រីក នូវចំណុចសំខាន់ៗខាងលើនេះឱ្យសម្រេចបាន ជាមិនខាន”។
ដោយឡែកលោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៦ ថា “អ្នកនយោបាយបច្ចុប្បន្ន លះបង់ការយល់ចិត្តគ្នា បែរងាកមកធ្វើការ ផ្សងព្រេងទៅវិញ…។
តាមពិតទៅ នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ គឺជាសំណេរមួយច្បាប់សម្រាប់តាំងឱ្យល្អមើល នៅកម្ពុជា តែប៉ុណ្ណោះ បើចេតនានិងទឹកចិត្ត របស់អ្នកនយោបាយបច្ចុប្បន្នបោះបង់ការយោគ– យល់ និងយល់ចិត្តរវាងអ្នកនយោបាយនិង អ្នកនយោបាយ ព្រមទាំងប្រជាពលរដ្ឋចង់បាន អ្វីហើយនោះ ទោះបីមានថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ មួយលានដងទៀត ក៏គ្មានឥទ្ធិពលអ្វី ទាំងអស់ ដោយហេតុថា មនុស្សជាអ្នកធ្វើ សកម្មភាព បើសកម្មភាពមនុស្សនោះមានការ យោគយល់ និងមានអធ្យាស្រ័យល្អ ទោះបីមិន មានថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ប្រទេសជាតិ ក៏ គ្មានកលិយុគដែរ ហើយបើមនុស្សគ្មានការ យោគយល់ និងមិនមានការអធ្យាស្រ័យល្អទេ ទោះបីមានថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ មួយលាន ដងទៀតក៏គ្មានឥទ្ធិពលទប់ស្កាត់នូវសកម្មភាព មនុស្សអាក្រក់នោះបានដែរ។
ក្នុងន័យនេះ អ្នកនយោបាយទាំងចាស់ ទាំងថ្មី ត្រូវតែលាងចិត្តឱ្យបរិសុទ្ធចំពោះជាតិ និងចំពោះប្រជាពលរដ្ឋ ព្រមទាំងរៀនបណ្តុះ នូវចិត្តយោគយល់ អធ្យាស្រ័យ និងយល់ចិត្ត រវាងអ្នកនយោបាយនិងអ្នកនយោបាយដូចគ្នា ក្នុងប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ទើបជាតិ ខ្មែរយើងថ្កុំថ្កើង ជានិរន្តរ៍ ហើយអ្នកនយោបាយ ទាំងអស់ឈប់ជឿនូវវត្ថុអ្វីទាំងអស់ ដែលអស់ លោកជឿថា អាចពន្លត់ភ្លើងសង្គ្រាមបាន ក្រៅ ពីចិត្តរបស់យើង។
ដូច្នេះយើងជាអ្នកនយោបាយ គួរតែប្រយុទ្ធ ជាមួយចិត្តបាបនៅក្នុងខ្លួនឱ្យឈ្នះ បន្ទាប់មក យើងប្រមូលនូវចិត្តបរិសុទ្ធ និងចិត្តបុណ្យ មក ដាក់ក្នុងខ្លួន ដើម្បីកសាងប្រទេសជាតិ ព្រមទាំង ស្រោចស្រង់ប្រជាពលរដ្ឋខ្មែរយើង ដែលកំពុង ប្រឈមមុខនឹងបញ្ហាប្រចាំថ្ងៃ ប្រសើរជាងឈ្លោះ ចង់ចាញ់ចង់ឈ្នះគ្នា ធ្វើឱ្យខាតបង់ពេលវេលា ក្នុងការអភិវឌ្ឍជាតិ និងនាំឱ្យប្រជាពលរដ្ឋខ្មែរ កាន់តែធ្លាក់ក្នុងសភាពក្រីក្រឡើងៗ”។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា សហការជាមួយនឹងស្ថាន– ទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការ និងសន្តិភាពបានរៀបចំពិធី រំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១–២០១៦) ក្រោមប្រធានបទ “កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និងសន្តិភាពនៅកម្ពុជា”។
ពិធីរំលឹកខួបលើកទី២៥ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនេះ បានប្រារឰធ្វើនៅ ទីស្តីការក្រសួងការបរទេស ក្រោមអធិបតីភាព លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Jean Claude POIMBOEUF ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ព្រមទាំងវាគ្មិនសំខាន់ៗ ដែលបាន បំពេញតួនាទីជាសារវ័ន្តក្នុងដំណើរការសន្តិភាព។
លោកអ៊ុជ គឹមអន ដែលជាអតីតអ្នក– បកប្រែភាសាជូនសម្តេចហ៊ុន សែន និងជា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានថ្លែងថា លទ្ធផល នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ធំធេងមហា– អស្ចារ្យដូចបានឃើញជាក់ស្តែងនៅពេលនេះ។ ដូច្នេះជាលទ្ធផល សម្តេចហ៊ុន សែន ជាវិស្វករ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាននាំត្រឡប់មក វិញនូវសន្តិភាពដល់ប្រទេសកម្ពុជា។
លោកអ៊ុជ គឹមអន បានរំលឹកថា នៅក្នុង ការចរចានាពេលនោះ គឺមានសភាពតានតឹង ណាស់ ទម្រាំសម្រេចបាននូវកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយ ភាគីខ្មែរទាំង៤ និងប្រទេសហត្ថលេខី ចំនួន ១៩ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ចំណែកលោកញឹក ប៊ុនឆៃ អតីតអនុប្រធាន គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលសព្វថ្ងៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ ថា សុខសន្តិភាព ការអភិវឌ្ឍរបស់កម្ពុជា ដែល មានរហូតដល់សព្វថ្ងៃនេះ គឺដោយសារតែមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលធ្វើឱ្យភាគីខ្មែរទាំង អស់ ព្រមព្រៀងឈប់បាញ់គ្នា នាំមកនូវសន្តិភាព និងការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ន។
ទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅអំឡុងពេលជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់– អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋា– ភិបាលកម្ពុជា បានស្នើឱ្យអ្នកនយោបាយ គួរ បកស្រាយឱ្យបានច្បាស់លាស់អំពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ហើយកុំយករឿងនេះ ដើម្បីកេងចំណេញនយោបាយ។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា “បើ គ្មានការចរចារវាងសីហនុ–ហ៊ុន សែន គ្មាន កិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោ– បាយ ឈ្នះ–ឈ្នះ ក៏គ្មានសន្តិភាពនេះដែរ។ បើ គ្មានការចរចារវាងសីហនុ–ហ៊ុន សែន បើកផ្លូវ ក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រម– ព្រៀងក្រុងប៉ារីស មួយនោះទេ។ ទី២បើគ្មាន នយោបាយ ឈ្នះ–ឈ្នះ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគី ពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មាន សុខសន្តិភាពដូចពេលនេះដែរ”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កើតចេញពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ និងសម្តេចហ៊ុនសែន រួមទាំងភាគី ខ្មែរដទៃទៀត ដោយមានការឧបត្ថម្ភគាំទ្រពី បណ្តាប្រទេសជាមិត្ត ពិសេសប្រទេសបារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាននៃសន្និសីទ បានប្រឹងប្រែង ធ្វើការចរចាបង្រួបបង្រួមភាគី ជម្លោះខ្មែរនិងខ្មែរអស់ពេលជាច្រើនឆ្នាំ រហូត ឈានដល់ការអង្គុយចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស និងបាននាំកម្ពុជាឱ្យមានការរៀបចំ បោះជាតិនៅឆ្នាំ១៩៩៣ ផងដែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវ បានចុះហត្ថលេខាដោយមានការចូលរួមពីអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ប្រមុខ ការទូតនៃប្រទេសចំនួន១៨ និងភាគីខ្មែរទាំង ៤ក្រុម រួមមាន ទី១–ក្រុមសីហនុនិយម ឬហ៊្វុន– ស៊ិនប៉ិច ទី២–ក្រុមអ្នកជាតិនិយម រណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ របស់លោកតាសឺន សាន ទី៣–ក្រុមខ្មែក្រហម របស់ប៉ុល ពត និង ទី៤–របបរដ្ឋកម្ពុជា របស់សម្តេចហ៊ុន សែន។
ប្រទេសជាហត្ថលេខីចំនួន១៨នោះ រួមមាន ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (៥ប្រទេស) គឺអាមេរិក អង់គ្លេស បារាំង (សហប្រធាន សន្និសីទ) ចិន និងសហភាពសូវៀត រួមទាំង ប្រទេសនៅអាស៊ីអាគ្នេយ៍ (៨ប្រទេស) គឺឥណ្ឌូ– នេស៊ី (សហប្រធានសន្និសីទ) វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ៊្វីលីពីន និងប៊្រុយណេ។ ក្នុងនោះ ក៏មានប្រទេសយូហ្គោស្លាវី (ជាប្រធាន ក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ) និងប្រទេស ៤ផ្សេងទៀត គឺឥណ្ឌា ជប៉ុន កាណាដា និង អូស្ត្រាលី។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មាន គោលដៅសំខាន់ៗ៣យ៉ាង គឺ ទី១–រៀបចំឱ្យ មានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាម– រយៈការអនុវត្តបទឈប់បាញ់ និងការរំសាយ អាវុធនៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំង អស់ ការដកកងទ័ពបរទេសចេញពីកម្ពុជា។ ទី ២–ចាក់គ្រឹះលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេស កម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភា ធម្មនុញ្ញ និងទី៣–ការពារប្រទេសកម្ពុជា ជា រដ្ឋអធិបតេយ្យឯករាជ្យ បូរណភាព និងភាពពុំ អាចរំលោភបំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាព ឯកភាពជាតិ និងមានកិត្យានុភាពស្មើ មុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក៕
ដោយ ៖ ដារិទ្ធ