Saturday, October 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបខារ៉ាអូខេរួមភេទ ៣កន្លែង ឃាត់ខ្លួន៣៩នាក់

បង្ក្រាបខារ៉ាអូខេរួមភេទ ៣កន្លែង ឃាត់ខ្លួន៣៩នាក់

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ ចំនួន៣កន្លែង ផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយសង្ស័យលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលីស្ត្រីនិងកុមារ ឃាត់ខ្លួនមនុស្ស ៣៩នាក់ យកទៅសាកសួរនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន។

ប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូខេ បង្កប់សេវាកម្មបម្រើផ្លូវភេទនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ៣ទីតាំង រួមមាន ទីតាំងទី១-នៅហាង KTV ត្រជាក់ចិត្ត II ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។ ទីតាំងទី២- នៅចំណុចហាង KTV ម្លប់ដូងពូរ៉េត ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ និងទីតាំងទី៣-ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកថ្មី ស្រុកកោះធំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបទីតាំង ចំនួន៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយទីតាំងទី ១-ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ងួន សុខចេង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅហាង KTV ត្រជាក់ចិត្ត II ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញមានស្រោមអនាម័យ មួយចំនួនធំ នៅបន្ទប់រួមភេទ គ្មានលេខ ដោយបានឃាត់ខ្លួនមនុស្ស ចំនួន៨នាក់។ ទីតាំងទី២-ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព សុភា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៅចំណុចហាង KTV ម្លប់ដូងពូរ៉េត ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រកឃើញមានស្រោមអនា ម័យមួយចំនួន ដោយឃាត់ខ្លួនមនុស្ស ១០នាក់។ ចំណែកទីតាំងទី៣-ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន ២១នាក់។

កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បាននាំខ្លួនអ្នកដែលពាក់ព័ន្ធយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES