ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានគណ– បក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេសនោះ ត្រូវបានប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានធ្វើការ វិភាគថា ជិវិតនយោបាយរបស់លោកសម រង្ស៊ី អភ័ព្វជាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច ទៅទៀត ខណៈពេលនេះ ជាមេបក្សមានតែឈ្មោះមិនអាច ចូលស្រុកដឹកនាំបក្សបាន ហើយថែមទាំងត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទប់ស្កាត់មិនឱ្យចូលស្រុកបានទៀត។
ប៉ុន្តែយ៉ាងណាលោកសម រង្ស៊ី ក្រោយពី បានប្រកាសជាផ្លូវការថា លោកនឹងវិលត្រឡប់ ចូលស្រុកឆាប់ៗ ដោយមិនខ្លាចស្លាប់ ឬជាប់ គុក លោកបានបញ្ជាក់បន្ថែមថា ទោះជាមាន ការរារាំងយ៉ាងណា ក៏លោកត្រូវតែវិលចូល ស្រុកវិញ ជាដាច់ខាត ព្រោះលោកជាពលរដ្ឋ កម្ពុជា ហើយប្រទេសកម្ពុជា ជាទឹកដីកំណើត របស់លោក ដូច្នេះរដ្ឋាភិបាល គ្មានសិទ្ធិអ្វីរារាំង មិនឱ្យលោកវិលចូលកម្ពុជាវិញនោះទេ។
លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “ជីវិតនយោបាយ ឯកឧត្តមសម រង្ស៊ី អភ័ព្វជាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ ៖
១–លោកសម រង្ស៊ី លក់ផ្ទះធ្វើនយោ– បាយ ខណៈជំនិតៗធ្វើនយោបាយ លក់កេរ្តិ៍ លោកសម រង្ស៊ី ទិញផ្ទះ។ មួយជីវិតលោកសម រង្ស៊ី បានត្រឹមឋានៈស្មើនាយករដ្ឋមន្ត្រី ខណៈ សម្តេចក្រុមព្រះ ជានាយករដ្ឋមន្ត្រីទី១ និងជា ប្រធានរដ្ឋសភា។
២–អ្វីៗកើតឡើងលើលោកសម រង្ស៊ី និង សម្តេចក្រុមព្រះ សុទ្ធតែជាទង្វើបាបកម្ម ផលកម្ម មិនពិបាកទទួលជាតិក្រោយទេ សម្តេចក្រុមព្រះ លក់តំណែង ទីបំផុតកូនចៅលក់សម្តេចក្រុម– ព្រះ វិញ។ លោកសម រង្ស៊ី ពូកែលាបពណ៌ សម្លាប់ អ្នកដទៃ និងកូនចៅខ្លួនឯង ដើម្បីមហិច្ឆតា ដណ្តើមអំណាច ទីបំផុតកូនចៅតាំងលោកសម រង្ស៊ី ធ្វើទីងមោង លក់កេរ្តិ៍បង្ហិនបង្ហើយ។
៣–សម្តេចក្រុមព្រះ ផ្ទះថ្មសសរក្រាក់ នៅ ពេលរលំ ស្ថានភាពបាក់ដំបូល រួចបាក់ជើងសសរ រួចហើយបែកគ្រឹះជាពីរ។ ចំណែកលោកសម រង្ស៊ី វិញ បច្ចុប្បន្ន ស្ថានភាពដូចផ្ទះថ្មសសរប្ញស្សី ហើយគ្រឹះអន់ទៀត នៅពេលបាក់គឺខ្ទេចតែម្តង”។
បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៦ ថា ជីវិតនយោបាយ របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ក្នុង ការដឹកនាំហ៊្វុនស៊ិនប៉ិច បានថយចុះពីលើចុះ ក្រោម គឺថយពីមានអាសនៈ មានតំណែងនាយក– រដ្ឋមន្ត្រី មានតំណែងប្រធានរដ្ឋសភា មកគ្មាន អីសោះ។ រីឯលោកសម រង្សុ៉ី ក្នុងការដឹកនាំ គណបក្សសង្គ្រោះជាតិ ថយចុះពីក្រោមឡើង ទៅលើ។ មានន័យថា គណបក្សហ៊្វុនស៊ិនប៉ិច បានដួលទៅហើយ តែគណបក្សសង្គ្រោះជាតិ ទើបតែជោគជ័យ២០១៣ ហើយកំពុងតែដាប ទៅវិញ។ ដូច្នេះជិវិតនយោបាយរបស់លោក សម រង្ស៊ី ពិតជាអភ័ព្វជាងសម្តេចក្រុមព្រះ ដោយមិនអាចមានវាសនាធ្វើជានាយករដ្ឋមន្ត្រី ពិតប្រាកដដូចសម្តេចក្រុមព្រះ ទេ។
លោករស់ សារ៉ុម មានប្រសាសន៍ថា “បើ យើងមើលត្រឡប់ថ្ងៃក្រោយបន្តិច ពាក់ព័ន្ធ នយោបាយសម្តេចក្រុមព្រះ ក្នុងឆ្នាំ៩៣ ដែល យើងបោះឆ្នោតហ្នឹង ឃើញថា ការឃោសនា អ្វីទាំងអស់ សម្តេចក្រុមព្រះ គាត់អាងប្រជា– ប្រិយភាពសម្តេចតា អ៊ីចឹងគាត់ក៏ទទួលបាន ជោគជ័យ។ ប៉ុន្តែដោយសារអសមត្ថភាពរបស់ សម្តេចក្រុមព្រះ ការលក់ដូរតំណែងសព្វបែប យ៉ាងទាំងអស់ ពុករលួយនៅក្នុងជួរបក្ស ទីបំផុត សម្តេចក្រុមព្រះ ត្រូវខ្ទេចខ្ទាំ បក្សហ៊្វុនសិនបិច៉ិ ត្រូវបានបែងចែកជា២ជា៣អ៊ីចឹងទៅ។ ប៉ុន្តែ អាចឈរជើងបានក្នុងរយៈពេលមួយសមរម្យ អាហ្នឹងទី២ ជាមួយនឹងសម្តេចក្រុមព្រះ ថ្វីត្បិត– តែលោកបរាជ័យនៅក្នុងនយោបាយចុងក្រោយ របស់ព្រះអង្គ ក៏ប៉ុន្តែព្រះអង្គធ្លាប់ឆ្លងកាត់នា– យករដ្ឋមន្ត្រីទី១ ដឹកនាំប្រទេស ព្រះអង្គធ្លាប់ ធ្វើប្រធានរដ្ឋសភា។ អ៊ីចឹងព្រះអង្គឆ្លងកាត់ ច្រើនជាងឯកឧត្តមសម រង្ស៊ី។ ចំណែកឯក– ឧត្តមសម រង្ស៊ី គាត់គឺជាកូនចៅសម្តេចក្រុម– ព្រះទេ ក៏ប៉ុន្តេយើងក៏សរសើរគាត់ដែរ ដែល គាត់ប្រឹងប្រែងបានប៉ុណ្ណឹង ក៏ប៉ុន្តែអ្វីដែលយើង មើលឃើញចុងក្រោយនេះ ដើរទៅរកផ្លូវ ដែល សម្តេចក្រុមព្រះធ្លាប់បានដើរមានន័យថា វា បទពិសោធន៍ដដែល។ គ្រាន់ថា សម័យសម្តេច ក្រុមព្រះ កាន់ ព្រះអង្គមានទាំងទ័ព ព្រះអង្គ មានទាំងធនធានមនុស្ស ព្រះអង្គមានមួយកំប្លេ ប៉ុន្តែគ្រាន់តែព្រះអង្គមិនចេះប្រើ ក៏រលាយអ៊ីចឹង ទៅ តែមកដល់ឯកឧត្តមសម រង្ស៊ី ជីវិតនយោ– បាយរបស់គាត់ ដែលយើងខ្ញុំមើលឃើញមក ដល់ចំណុចនេះ ឃើញថា គាត់អត់បានស្មើជា– មួយសម្តេចក្រុមព្រះ ទេ។ តើហេតុអី? គាត់ អស់ត្រឹមណា? អស់ត្រឹមតួនាទី ឋានៈ ស្មើ នាយករដ្ឋមន្ត្រី ប្រធានក្រុមសភាភាគតិច ហ្នឹង ឯង មិនអាចទៅមុខទៀតទេ ព្រោះអ្វីៗវា នឹង ថយក្រោយហើយ។ មិនចាំបាច់ដល់គេឃាត់អត់ ឱ្យមកទេ ទោះបីជាមានសម រង្ស៊ី ១០ទៀត មកស្រុកខ្មែរ ក៏ទៅមិនរួចដែរ”។
លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “មួយជីវិតឯកឧត្តមសម រង្ស៊ី ខ្ញុំមិនមែនទើប ឃ្លាំមើល១ឆ្នាំ ទៅ២ឆ្នាំចុងក្រោយនេះទេ ខ្ញុំ ឃ្លាំមើលជិត២០ឆ្នាំហើយ។ អ៊ីចឹងជីវិតនយោ– បាយរបស់គាត់ៗខ្លាចរបស់មួយដែលធំជាងគេ ក្នុងជីវិតរបស់គាត់ គឺខ្លាចជាប់គុកហ្នឹងឯង។ ឱ្យ តែពាក់ព័ន្ធនឹងជាប់គុក គាត់រកវិធីធ្វើម៉េចដោះ– សាឱ្យគេចផុតពីគុក។ អាហ្នឹង គឺចរិតរបស់ឯក– ឧត្តមសម រង្ស៊ី។ ខ្ញុំមិនមែនទើបស្គាល់គាត់ទេ ស្គាល់គាត់យូរហើយ។ អ៊ីចឹង បើយើងធ្វើនយោ– បាយ យើងអត់ស្វិតស្វាញជាមួយប្រជាជនតស៊ូ ជាមួយប្រជាជន ដូចគណបក្សប្រជាជនគេធ្វើ លំបាកក៏គេលំបាកជាមួយ ប្រជាជន សប្បាយក៏ គេសប្បាយជាមួយប្រជាជន អាហ្នឹងបានប្រជាជន គេគាំទ្រ ហើយដល់ពេលឯងស្អីមិនដែលស្គាល់ រសជាតិថា នយោបាយឱ្យពេញឆ្នាំ ដើម្បីប្រយុទ្ធ ពេលបោះឆ្នោតសោះមិនដែលធ្វើរឿងហ្នឹងសោះ ចេះតែបង្កើតរឿង”។
ទោះបីយ៉ាងណា លោករស់ សារ៉ុម មិនរំពឹងថា សម្តេចក្រុមព្រះ ទទួលបានជោគជ័យ ក្នុងការដឹកនាំហ៊្វុនសិនប៉ិច សម្រាប់ការប្រកួត– ប្រជែងបោះឆ្នោត នាពេលខាងមុខនេះទេ។
លោករស់ សារ៉ុម មានប្រសាសន៍បន្ថែម ថា “សម្រាប់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធី បើជំនួញ យើងអាចមានពេលស្រង់ដើម ប៉ុន្តែ នយោបាយ តែចប់គឺចប់ហើយ តែរលាយ វារលាយហើយ។ អ៊ីចឹងសម្រាប់សម្តេចក្រុមព្រះ ក្នុងការបោះឆ្នោតខាងមុខនេះ ក្រុមប្រឹក្សា ឃុំ–សង្កាត់ វាអាចបានតិចតួច ក៏ប៉ុន្តែយកធ្វើ អី អាហ្នឹង១។ ទី២ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ វាមិនត្រឹមតែសេរ៉ូទេ ក្រោមសេរ៉ូទៀត ចង់និយាយថា វាអត់បានទេ ទៅអត់រួចទេ។ មានកត្តា៣ ដែលខ្ញុំគិតថា សម្តេចក្រុមព្រះ មិនអាចទៅរួច។ ទី១ ពាក់ព័ន្ធ បច្ចេកទេស គិតអាសនៈរបស់រដ្ឋសភា រូបមន្ត នោះ គឺគណបក្សតូចៗពិបាកយកណាស់ សំឡេង នោះ ដើម្បីបាន១ កៅអី។ ទី២ ប្រជាប្រិយភាព សម្តេចក្រុមព្រះ ដាបដល់ថ្នាក់ហៅលែងឮ។ ហើយចំណុចទី៣ គឺផ្តោតសំខាន់ទៅលើបរិបទ នយោបាយក្នុងពេលបច្ចុប្បន្ននេះ មានន័យថា គណបក្សរាជានិយម ហ្នឹង ដូចជាគេមិនសូវឱ្យ តម្លៃទេ គេឈប់គិត ហើយរាល់ថ្ងៃគេគិតមាន តែគណបក្ស២ទេ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ មានតែ២ហ្នឹងទេ អ៊ីចឹងរឿងគណបក្សផ្សេងៗពិបាកណាស់”។
ដោយឡែក ជុំវិញប្រធានបទពាក់ព័ន្ធ ខាងលើនេះដែរ លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា ក៏យល់ឃើញដូចលោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញា– ជនកម្ពុជា ដែរ វាសនានយោបាយលោកសម រង្ស៊ី គឺដូចគ្នានឹងសម្តេចក្រុមព្រះ។
លោកពេជ្រ ស្រស់ មានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា “យើងមើល សម្តេចក្រុមព្រះ កាលគេផ្តល់អំណាចឱ្យ លោក អត់ចេះគ្រប់គ្រងអំណាច និងធ្វើកិច្ចការងារ ឱ្យថ្នាក់ក្រោមសប្បាយចិត្តជាមួយ លោកធ្វើឱ្យ មានការបែកបាក់ផ្ទៃក្នុង រហូតទៅដល់សូន្យ កៅអី ដល់បច្ចប្បន្ន ។ រីឯលោកសម រង្ស៊ី វិញ តាមពិតទៅ អត់មានអ្នកណាផ្តល់អំណាចឱ្យ ក្រៅពីប្រជាពលរដ្ឋទេ ប៉ុន្តែគាត់មានអំណាចពី ប្រជាពលរដ្ឋ៥៥កៅអី លោកមិនអាចធ្វើការងារ បំពេញឆន្ទៈប្រជាពលរដ្ឋបាន ធ្វើឱ្យដៃគូ មានន័យ ថា បក្សកាន់អំណាច មានឱកាសធ្វើឱ្យគណបក្ស របស់លោកទន់ខ្សោយ ដោយសារតែមិនមាន វីរភាព និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គិត– តែពីខ្លួនឯង គិតតែប្រយោជន៍បក្សខ្លួន និងគិតតែ ពីចង់បានអំណាចរបស់ខ្លួន។ ដូច្នេះខ្ញុំគិតថា លោកសម រង្ស៊ី ហ្នឹង វាសនានឹងអាចដូចគណបក្ស ហ៊្វុន ស៊ិនប៉ិច នៅប៉ន្មានឆ្នាំមុន”។
លោកពេជ្រ ស្រស់ មានប្រសាសន៍បន្តថា “តាមពិតទៅ ខ្ញុំមើលទៅអ្នកទាំង២ គឺដូចតែគ្នា អត់មានពីណាមួយអន់ជាងពីណាទេ គឺរលាយ ដូចតែគ្នា។ សម្តេចក្រុមព្រះ មានតែសំបក តែអស់ហើយផ្ទៃក្នុង មានតែសំបកខាងក្រៅ ប៉ុន្តែខាងក្នុងគ្មានអ្វីទាំងអស់ គឺសូន្យ។ មានន័យ ថា ដូចស្គរ មានតែស្បែក ប៉ុន្តែ ខាងក្នុងប្រហោង ធ្លុង។ សម្តេចក្រុមព្រះ មិនអាចធ្វើអីបានទេ នៅ ក្នុងជីវិតនយោបាយរបស់លោក ហើយលោក សម រង្ស៊ី ដូចគ្នា មានតែប្រជាពលរដ្ឋគាំទ្រ ប៉ុន្តែ អត់មានវីរភាពការដឹកនាំ។ ដូច្នេះអ្នកទាំង២ហ្នឹង គឺដូចគ្នា អត់មានអ្នកណាខ្លាំងជាងអ្នកណា ហើយ អនាគត គឺរលាយដូចគ្នា អត់មានការគាំទ្រទេ គឺអន់ស្មើគ្នាតែម្តង”។
ទោះជាយ៉ាងណា ជុំវិញការលើកឡើង របស់អ្នកវិភាគនិងអ្នកនយោបាយខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំព្រះយោបល់ និង យោបល់ឆ្លើយតបពីសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានទេ កាលពីម្សិលមិញ។
ប៉ុន្តែ នៅថ្ងៃដដែលនោះ លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្របក្សប្រឆាំង តាមប្រព័ន្ធអ៊ីនធើរណេត ក្សយផេ និងតាម ទំព័រហ្វេសប៊ុករបស់លោកថា លោកមិនកំសាក ខ្លាចជាប់គុក មិនបានចូលស្រុកនោះទេ គឺលោក នឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅ ពេលឆាប់ៗខាងមុខនេះជាដាច់ខាត បើទោះបី ជាលោកត្រូវស្លាប់ ឬគេចាប់លោកដាក់គុក និង មានការរារាំងពីអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការទប់ស្កាត់បិទច្រក មិន ឱ្យរូបលោកវិលចូលស្រុកវិញបានក៏ដោយ។
លោកសម រង្ស៊ី បានថ្លែងថា “ប្រទេស កម្ពុជា ជាប្រទេសរបស់ខ្ញុំដែរ ខ្ញុំត្រូវតែវិលត្រឡប់ ទៅប្រទេសកម្ពុជា វិញដាច់ខាត។ ហើយបើខ្ញុំ អត់មានទោសអីទេ ហេតុអ្វីរារាំងមិនឱ្យខ្ញុំចូល មកប្រទេសកំណើតរបស់ខ្ញុំ ប្រទេសកម្ពុជាមិន មែនជាប្រទេសអស់លោកទាំងនោះតែឯងឯ ណា”។
លោកសម រង្ស៊ី បានបញ្ជាក់បន្ថែមថា “ខ្ញុំ ជាពលរដ្ឋខ្មែរមួយរូបដែរ ហើយរដ្ឋាភិបាលគ្មាន សិទ្ធិអ្វីរារាំងមិនឱ្យខ្ញុំមករស់នៅលើទឹកដីប្រទេស កំណើតរបស់ខ្ញុំ”…”៕
ដោយ ៖ កុលបុត្រ