ព័ត៌មានទាន់ហេតុការណ៍បំផុត
វៀតណាម៖ យោងតាមក្រសួងក សិកម្មនិង អភិវឌ្ឍន៍ជនបទ ឲ្យដឹងនៅថ្ងៃច័ន្ទ នេះថាព្រៃឈើជិត ៩៣៤ហិចតា ត្រូវបានគេអះអាងថាត្រូវក្រុម ជនខិលខូចលួច កាប់ខុសច្បាប់ក្នុង ប្រទេសវៀតណាម គិតត្រឹមអំឡុង ពេល៩ខែដំបូង នៃឆ្នាំ២០១៦នេះ។
តាមតួលេខបង្ហាញ ថាចំពោះ កំណើនពីមួយ ឆ្នាំទៅមួយ ឆ្នាំនៃបរិមាណ ការកាប់ឈីខុស ច្បាប់មានចំនួន ជិត២៨%ដែលស្មើនឹង១.៥៩៤ករណី ក្នុងអំឡុង ពេល៩ខែ។
ចំណែកតំបន់ ដែលត្រូវបានកាប់ បំផ្លាញខុសច្បាប់ បានកើនឡើង១០,៣%ធៀប នឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំទៅ។
វៀតណាមបានរក្សា មហិច្ឆតានូវ គម្រោងកាត់បន្ថយនូវការ កាប់ឆ្ការព្រៃឈើក្នុងរង្វង់២០% នៅឆ្នាំក្រោយហើយ ថែមទាំងបង្កើនទំហំព្រៃឈើពី៤០,៨៤% ក្នុងឆ្នាំ ២០១៥ទៅ ៤១,៣%នៅឆ្នាំក្រោយ។
ក្នុងអំឡុងខែមិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចេញ បម្រាមមួយ ដើម្បីការពារព្រៃ ឈើធម្មជាតិដែល នៅសេសសល់ចំនួន ២,២៥លានហិចតា។ ការផ្លាស់ ប្តូរនេះគឺដើម្បីបង្ការ នូវការរំលោភ បំពាននូវគោលនយោបាយ មួយដែល អនុញ្ញាតឲ្យបណ្តា ក្រុមហ៊ុននានា ប្រមូលកាប់កោះ តំបន់ព្រៃឈើតូច តាចដើម្បីដាំឈើ ពាណិជ្ជកម្មវិញនោះ។
តាមរបាយការណ៍ដែល ចេញផ្សាយ ដោយក្រសួង កសិកម្មបង្ហាញថាប្រទេសវៀតណាម បានបាត់បង់ព្រៃឈើ ប្រមាណជា ១២៣.០០០ហិចតាដោយសារ ការកាប់បំផ្លាញ ខុសច្បាប់នៅ ចន្លោះឆ្នាំ២០១០និង២០១៤។