លោក Aurelio De Laurentiis ម្ចាស់ ក្លឹប Napoli បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា Gennaro Gattuso នឹងចាកចេញពីក្លឹប។ ការប្រកាសបែបនេះ បន្ទាប់ពីក្លឹប Napoli គ្មាន កៅអីប្រកួតយូហ្វាឆេមពានលីក ក្រោយពី លេងបានត្រឹមស្មើ រ្វៀនា ១-១ នៅថ្ងៃប្រកួត បញ្ចប់រដូវកាល។
នៅលើបណ្តាញសង្គមទ្វីបធ័រ ប្រធានក្លឹប Napoli បាននិយាយថា ខ្ញុំពិតជាសប្បាយដែល បានធ្វើជាមួយអ្នកពីររដូវកាល។ អរគុណចំពោះ ការខិតខំប្រឹងប្រែងរបស់អ្នក ហើយខ្ញុំសូម ជូនពរឱ្យអ្នកទទួលបានជោគជ័យជាមួយក្លឹប បាល់ទាត់ផ្សេងៗទៀត។
អតីតគ្រូបង្វឹកក្លឹប Milan រូបនេះនៅ សល់កុងត្រាជាមួយក្លឹប Napoli រហូតដល់ខែ មិថុនា។
លោក Gennaro Gattuso បានចូលមក ស្នងតំណែងលោក Carlo Ancelotti កាលពី ខែធ្នូ ឆ្នាំ២០១៩ ហើយបានដឹកនាំក្លឹបនេះឈ្នះ ពានរង្វាន់អ៊ីតាលីខាប់ កាលពីឆ្នាំ២០២០៕