Saturday, December 28, 2024
Homeតារាខ្មែរប៉ាច គីមមួយ ស្មោះតែប្រុសក្មេង

ប៉ាច គីមមួយ ស្មោះតែប្រុសក្មេង

អ្នកមេម៉ាយគ្មានកូន១គ្រាប់នាងប៉ាច គីមមួយ បានជួបវិបត្តិសេដ្ឋកិច្ចខ្លះៗដូចតារាមួយចំនួនទៀតដែរនៅរដូវកូវីដនេះព្រោះតែបណ្ដារConcertsតាមខេត្តត្រូវបានលុបចោល២ឆ្នាំជាប់ៗគ្នាធ្វើឲ្យតារាសាច់ដូចបណ្ដូលចេកតុកស៊ិកយ៉ាងខ្លាំង។ទោះជាយ៉ាងណាស្រីស្រស់គីមមួយ មិនដែលថ្ងូរប្រាប់អ្នកណាថានាងពិបាកព្រោះត្រូវរ៉ាប់រងគ្រួសារនិងបង់រំលស់ផ្ទះតែម្នាក់ឯងនោះទេ ហើយអ្វីដែលគូរឲ្យសរសើរនោះនាងនៅតែស្មោះស័្មគ្រស្នេហ៍តែប្រុសក្មេងសយ រតនៈ ម្នាក់គត់បើទោះជាមានមន្រ្ដីធំនិងឧកញ៉ាៗមួយចំនួនចង់អន្ដរាគមន៍ក្ដីក៍នាងនៅតែប្រកែកជានិច្ច។នាងគីមមួយ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងគេចិញ្ចឹមមិនមែនស្រួលឡើយ តែសំខាន់នៅលើយើងផ្ទាល់គ្មានអ្នកណាបង្ខំនោះឡើយ។

ប៉ាច គីមមួយ បានដំបៅបេះដូងម្ដងរួចទៅហើយក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់។តែស្រីស្អាតមិនខ្លាចដើរជាន់ដានចាស់ឡើយដោយសុខចិត្តភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងសយ រតនៈ  ហើយផាត់ចោលប្រុសទ្រព្យស្ដុកជាច្រើនរូប។

នាងគីមមួយ និយាយត្រង់ៗថាបើបុរសចាប់ពីវ័យ៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ស្នេហាទេទោះជាមានយ៉ាងណាក៍ដោយព្រោះនាងចូលចិត្តតែក្មេង។ប៉ុន្ដែទាំងនាងគីមមួយ និងរតនៈ នៅតែព្យាយាមលាក់បាំងរឿងពេលវេលាដឹកការដៃគ្នាចូលរោងការបើទោះជាពេលនេះពួកគេចិត្ត១ថ្លើម១ទៅហើយក្ដី។

ប៉ាច គីមមួយ ជាអ្នកចម្រៀងលេចធ្លោរគូសមនៅហង្សមាសតែនាងមិនសូវលេងសម្ភារៈនិយមដូចមិត្តរួមអាជីពនោះទេ។ម្ចាស់បទ”កាឌឹបៗដាក់”រូបនេះជិះត្រឹមរថយន្ដPrius តម្លៃជាង១ម៉ឺនដុល្លារនិងទិញផ្ទះ១ល្វែងតម្លៃជិត១០ម៉ឺនដុល្លារដោយបង់រំលស់រយៈពេល១០ឆ្នាំនៅម្ដុំស្ពានដែកផ្លូវចំការដូង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។

គីមមួយ ថាផ្ទះនោះនាងទើបបង់រំលស់បានជាង១ឆ្នាំប៉ុណ្ណោះនៅជិត១០ឆ្នាំទៀតហើយនាងបង់តែម្នាក់គ្មានជំនួយពីរតនៈ នោះទេព្រោះពេលនេះនាងក៍មិនបានរស់នៅជាមួយប្រុសក្មេងរូបនេះក្រោមដំបូលផ្ទះតែមួយដូចគេសង្ស័យដែរ គឺនៅផ្ទះផ្សេងគ្នា៕

RELATED ARTICLES