Saturday, May 10, 2025
Homeតារាខ្មែរតារា៤ដួងបង្អួតសម្រស់ដើមទ្រួង

តារា៤ដួងបង្អួតសម្រស់ដើមទ្រួង

ក្រោយវ៉ាង ស្រីណូ ,កុល ដាវី និងសម សុជាតា ជាដើមបានចូលនិវត្តន៍លែងហ៊ានបញ្ចេញដើមទ្រួងឲ្យប្រុសជ្រួលជ្រើមទៀតនោះពេលនេះគេឃើញតារាមិនទាន់មានប្ដី៤ដួងចាប់ផ្ដើមពន្លេចគល់សុដន់យ៉ាងទ្រលុកទ្រលន់រៀងៗខ្លួននាំឲ្យសម្រស់របស់ពួកគេកាន់តែទាក់ទាញថែមទៀតនៅរដូវកូវីដ-១៩នេះ។

          ១៖ហេង ផាន់ណា៖ពិធីការិនីដែលមានសម្លេងស្រដៀងអ្នកនាងគង់ សុជាតិ រូបនេះបានប្រប្រួលរូបសម្រស់ច្រើននៅឆ្នាំ២០២១នេះពោលគឺសាច់កាន់តែសខ្ចីទៅៗ ខណៈដែលដើមទ្រួងវិញក៍ទ្រលុកទ្រលន់ជាងមុនហើយនាងថែមទាំងហ៊ានបង្អួតគល់សុដន់នៅលើហ្វេសបុកទៀតផងទើបធ្វើឲ្យប្រុសៗជាច្រើនជ្រួលច្របល់។ទោះជាហ៊ានបង្អួតសម្រស់សុដន់មែន ប៉ុន្ដែអតីតកញ្ញាឯកសាប៊ូលុច្យដែលប្ដូរឈ្មោះពីហេង ផាន់ណា មកហេង កែវនីតា ដើម្បីយកហុងស៊ុយនេះនៅតែបន្ដជ្រើសផ្លូវលាក់បាំងគូស្នេហ៍ជាបន្ដទៀត។

      

២៖វ៉ាន់ វល័ក្ខ៖នៅរដូវកូវីដ នេះស្រីស្រស់វ៉ាន់ វល័ក្ខ កាន់តែមានដើមទ្រួងរីកធំហើយមូលក្លំទ្រលុកទ្រលន់ជាងមុន រហូតដល់មានគេការសង្ស័យថានាងបានទៅកែពង្រីកសុដន់ទៀតផង។ប៉ុន្ដែតារាដែលជិះរថយន្ដទំនើបLexus Lx570 Rur02020 តម្លៃ២៣ម៉ឺនដុល្លាររូបនេះបែជាថាសុំមិននិយាយរឿងគេថានាងកែដើមទ្រួងនោះទៅវិញ។វល័ក្ខ ថារូបរាងនាងមានការប្រែប្រួលត្រង់កន្លែងខ្លះមែនដោយសារតែនាងបានចំណាយពេលវេលាហាត់ប្រាណជាប្រចាំថ្ងៃទើបធ្វើឲ្យខុសប្លែកបែបនេះពិសេសគឺរាងស្វែលជាងមុន។ទោះជាយ៉ាងណាតារាស៊ិចស៊ីចូលចិត្តសម្ដែងតួកាចឆ្នាសឆ្នើមរូបនេះ នៅតែមិនព្រមបង្ហាញមុខគូស្នេហ៍ថ្មីឡើយក្រោយពីនាងចែកផ្លូវគ្នាជាមួយសង្សារចាស់ដែលធ្វើឲ្យនាងកាន់តែមានជីវិតរស់នៅយ៉ាងហ៊ឺហា។

          ៣៖ឡុង ថាវរី៖អតីតកញ្ញាឯកNikon រូបនេះបាត់មុខមួយរយៈធំក្រោយគ្រងតំណែងតួឯករឿង”ឪ២”របស់LDហើយធ្វើឲ្យបែកធ្លាយដំណឹងថានាងមានស្នេហាជាមួយតារាកំប្លែងនាយពែកម៉ី ។ថាវរី កាន់តែពិបាកប្រឈមនៅពេលដែលតារាកំប្លែងរូបនេះទៅផឹកស៊ីនៅហាងមួយស្រាប់តែនាយបានអួតប្រាប់នារីៗថានាងថាវរី ជាសង្សាររបស់នាយហើយមុនបាននាងធ្វើជាបណ្ដូលចិត្តនាយបានជះលុយធំរហូតដល់ទៅ៤ម៉ឺនដុល្លារថែមទៀតផង។ប៉ុន្ដែនាងថាវរី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាកុំថាឡើយលុយ៤ម៉ឺនដុល្លារសូម្បីតែ១សេនក៍នាងមិនដែលបានទទួលពីអ្នកកំប្លែងដែលមានប្រពន្ធកូនទៅហើយម្នាក់នេះដែរ។ក្រោយស្ងាត់រឿងស្នេហាជាមួយពាក់ម៉ី នាងឡុង ថាវរី បានលេចមុខថតសម្ដែងMVបទព្រាប សុវត្ថិ”ពេលណាជួបគេម្ដងទៀត?” និងឡើងកាលីពជិះរថយន្ដLexus Rx 400h ទៀតផង ខណៈដែលសម្រស់ស្បែករបស់នាងសខ្ចីម៉ដខៃរលើបរលោងគូឲ្យចង់ស្ទាបអង្អែល។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគឺនាងថាវរី ហ៊ានបង្អួតសម្រស់គល់សុដន់យ៉ាងស៊ិចស៊ីតែម្ដងដែលការវិលត្រឡប់មកលើកនេះមិនត្រឹមតែធ្វើឲ្យនាយពែកម៉ី ទេដែលប៊ះសក់ច្រូងនោះតែប្រុសៗមិនតិចនាក់ទេក៍ចង់ស្រឡេវភ្នែកដោយសារតែស្នាដៃស្រីក្មេងរូបនេះដែរ។

          ៤៖នែប ព្រំរិទ្ធិកា ៖តារាកូនកាត់ថៃរូបនេះមិនសូវហ៊ានបញ្ចេញភាពស៊ិចស៊ីដូចគេទេ តែពេលខ្លះហ៊ានបែជាបង្អួតជ្រុលក៍មានដែរ។នាងរិទ្ធិកា ធ្វើឲ្យគេសង្ស័យថានាងបានកែពង្រីកដើមទ្រួងក្រោយពីនាងថតបទ”អយស្ទ័រ”របស់ខេមរៈ សិរីមន្ដ ដែលគល់សុដន់នាងហាក់រីកធំជាងមុន។ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទនាងរិទ្ធិកា ថានាងមិនបានវះកាត់កែដើមទ្រួងនោះទេ ហើយគេមើលឃើញប្លែកដោយសារតែបញ្ចេកទេសនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះ។ស្រីក្មេងរូបនេះក៍បានឲ្យដឹងថាបេះដូងនាងមិនទាន់មានម្ចាស់ឡើយ ខណៈដែលតារាចម្រៀងរ៉េបលោកផាន់ រ៉ុង ធ្លាប់ប្រកាសថារិទ្ធិកា ជាសង្សារបស់លោក៕ ហ៊ឹម វិចិត្រ

RELATED ARTICLES