Saturday, May 10, 2025
Homeតារាខ្មែរឆន សុវណ្ណារាជ បន្ដកាន់ទុក្ខក្រោយលាចាកសិក្ខាបទ

ឆន សុវណ្ណារាជ បន្ដកាន់ទុក្ខក្រោយលាចាកសិក្ខាបទ

       តារាចម្រៀងហង្សមាសលោកឆន សុវណ្ណារាជ បានលាចាកសិក្ខាបទវិញហើយកាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១ បន្ទាប់ពីបានកោសក់បួសនាគសងគុណម្ដាយរយៈពេល៣ថ្ងៃនៅវត្តទួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ទោះប្ដូរពីស្លៀកច្បង់ចីវ មកជាសម្លៀកបំពាក់ធម្មតាវិញមែន ប៉ុន្ដែលោកសុវណ្ណារាជ នៅតែបន្ដកាន់ទុក្ខជូនម្ដាយដែលបានលាចាកចោលលោកបន្ដទៀតដោយមិនទាន់កំណត់នៃពេលវេលាច្រៀងសម្ដែងតាមឆាកតន្រ្ដីឡើងវិញឡើយ។

          គូរំលឹកថាឆន សុវណ្ណារាជ បានជួបទុក្ខធំព្រោះត្រូវម្ដាយជាទីស្រលាញ់អ្នកស្រីលី សុខា បានទទួលមរណៈភាពក្នុងជន្មាយុ៦០ឆ្នាំកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ដោយជំងឺលើសឈាមនិងគាំងបេះដូង។សុវណ្ណារាជ បានលុបចោលគម្រោងចេញច្រៀងសម្ដែងទាំងឡាយភ្លាមៗដើម្បីមករៀបចំធ្វើបុណ្យសពម្ដាយដោយមានតារារួមអាជីពជាច្រើនបានចូលរួមផ្ញើរសាររំលែកទុក្ខជាបន្ដបន្ទាប់។នៅមុនពិធីបូជាសពម្ដាយនៅវត្តទួលកាលពីថ្ងៃទី២៧ខែឧសភា នោះសុវណ្ណារាជ បានសម្រេចចិត្តបួសជានាគសងគុណម្ដាយហើយទើបបានលាចាកសិក្ខាបទវិញកាលពីថ្ងៃអាទិត្យទី៣០ខែឧសភាឆ្នាំ២០២១។

         

នៅថ្ងៃបុណខួបគម្រប់៧ថ្ងៃម្ដាយម្ដាយឆន សុវណ្ណារាជ កាលពីថ្ងៃទី២៧ខែឧសភា នោះគេឃើញមានតារាចម្រៀងហង្សមាសរួមមានយូរី ,សុខ ស្រីនាង ,ប៉ាច គីមមួយ ,ចំរើន សុភ័ក្រ,ម៉ង ច័ន្ទកញ្ញា ជាដើមបានទៅចូលរួមពិធីបុណ្យនោះដល់ផ្ទះរបស់លោកផងដែរ ខណៈដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៍បានផ្ញើរសារំលែកទុក្ខលោកសុវណ្ណារាជ ព្រមគ្នាតែម្ដង។

          គូសបញ្ជាក់ថាឆន សុវណ្ណារាជ ជាកូនកតញូម្នាក់ដែលតែងតែបង្ហាញឲ្យគេឃើញនូវក្ដីស្រលាញ់ចំពោះម្ដាយពិសេសនៅថ្ងៃទិវានៃក្ដីស្រលាញ់(១៤កុម្ភៈ)លោកតែងតែទិញកាដូឲ្យម្ដាយមានដូចជាខ្សែរក,ជញ្ជៀន និងផ្ដល់ថវិការជាដើមជូនអ្នកស្រីលី សុខា ។ប៉ុន្ដែចាប់ពីពេលនេះតទៅសុវណ្ណារាជ ត្រូវព្រាត់ម្ដាយគ្មានថ្ងៃវិលត្រឡប់ទើបធ្វើឲ្យលោកមិនអាចទប់ទឹកភ្នែកជាប់ហើយត្រូវបន្ដកាន់ទុក្ខជាច្រើនថ្ងៃទៀតមុនពេលវិលមកកាន់ក្បាលមីក្រូឡើងឆាកសារជាថ្មី៕

RELATED ARTICLES